ញត្តិ

Share Button

ញត្តិទៅអង្គការសហប្រជាជាតិ

(ជាសំណើទៅសហគមន៍ខ្មែរ នៅប្រទេសនានាក្នុងពិភពលោក)

ថ្ងៃច័ន្ទ ទី ៧ កុម្ភៈ ២០២២ឮ

ជួនចំពោះលោក អង់តូនីញ៉ូ ម៉ានុយអែល ឌឺអូលីវ័យរ៉ា គ្ហុតឺរេស

អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ

ក្រុង ញីវ យ៉ក ស រ អ

កម្មវត្ថុ ៖សេចក្តីទាមទារសុំឲ្យអង្គការសហប្រជាជាតិ ព្យួរអស្សនៈកម្ពុជាមួយរយៈ

លោក អគ្គលេខាធិការ

មូលហេតុ ៖

ដោយបានឃើញថាប្រទេសកម្ពុជា ជាមាតុប្រទេសរបស់យើងខ្ញុំ កំពុងតែធ្វើដំណើរឆ្ពោះទៅ

រកហាយនភាព ដោយបាត់បង់អធិបតេយ្យ បាត់បង់ឯករាជ្យ បាត់បង់បូរណភាពដែនដី បាត់

បង់ទាំងអព្យាក្រឹតភាព ផ្ទុយពីគោលការណ៍នៃកិច្ចព្រមព្រៀងប៉ារិសថ្ងៃទី២៣តុលា ១៩៩១

ទាំងស្រុង

ដោយបានឃើញថាផ្ទៃដីរបស់ប្រទេសកម្ពុជាមានទំហំ១៨១ ០៣៥ គម២ មុនពេលមានការ

បោះឆ្នោតក្នុងឆ្នាំ១៩៩៣ បានរួញមកនៅតែត្រឹម១៧៦ ៥២០គម២ នាពេលបច្ចុប្បន្ន តាមការ

កំណត់ Google Maps ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបោះបង្គោលព្រំដែន

ឡើងវិញជាមួយប្រទេសវៀតណាមខុសស្រឡះពីមាត្រា១ ឃ “កិច្ចព្រមព្រៀងទាក់ទិនទៅនឹង

អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាពនិង

ឯកភាពជាតិកម្ពុជា “ (ទំព័រ ២៧០ )

ដោយបានឃើញថារដ្ឋអំណាចរបស់លោកហ៊ុនសែន បានរំលាយគណបក្សប្រឆាំងសង្គ្រោះ

ជាតិ ហើយគ្របគ្រងស្រុកជាឯកបក្ស ខុសពីគោលការណ៍ពហុបក្សនៃកិច្ចព្រមព្រៀងប៉ារិស

ទាំងស្រុង

ដោយបានឃើញថានាយករដ្ឋមន្ត្រី ហ៊ុន សែនអភិបាលស្រុកតាមរបបផ្តាច់ការ ជាង៤៣ឆ្នាំ

ហើយ ដោយរំលោភសិទ្ធិប្រជាពលរដ្ឋ គឺបំបិទមាត់ មិនអនុញ្ញាតឲ្យការតស៊ូមតិឬការទិតៀន

ជាវិជ្ជមានរបស់ប្រជាពលរដ្ឋអាចប្រព្រឹត្តទៅបានដោយសេរីជាប្រក្រតី  ដែលជាការរំលោភបំ

ពានលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ត្រង់ភាគទី៣

មាត្រាទី១៥ ក ដែលចែងថា ប្រទេសកម្ពុជាសន្យាថានឹង – ធានាគោរព និងប្រតិបត្តិតាមសិទ្ធិ

មនុស្សនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជា  – គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់    ក្នុងការ

ធ្វើសកម្មភាពដែលជំរុញនិងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន

ដោយបានឃើញថា ការប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយប្រឆាំងក្នុង

ការបោះឆ្នោតផ្លាស់ប្តូររដ្ឋាភិបាល អស់៦អាណ្ណត្តិ ទទួលតែបរាជ័យ ដោយសាតែការបន្លំសន្លឹក

ឆ្នោតពីគណបក្សប្រជាជនកម្ពុជាកាន់អំណាចរហូត

 ដោយបានឃើញថា លោកហ៊ុន សែនបានបង្ខំឲ្យស្តេចផែនដីចុះហត្ថលេខាលើសន្ធិសញ្ញា

បំពេញបន្ថែមនៅឆ្នាំ២០០៥ ដែលផ្តល់សុពលភាពឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ ១៩៧៩ ៨២

៨៣ ៨៤ និង៨៥ បណ្តាលឲ្យកម្ពុជាបាត់កោះត្រល់ទាំងមូល ទៅឲ្យប្រទេសវៀត ណាម

ដោយសង្កេតឃើញថា រដ្ឋាភិបាលហ៊ុន សែនមិនបានតវ៉ាក្នុងការបាត់បង់ដែនទឹកប្រវត្តិសាស្ត្រ

របស់ខ្មែរចំនួន៣០០០០គម២ទៅឲ្យប្រទេសថៃនិង៣០០០០គម២ទៅឲ្យប្រទេសវៀតណាម

ក្នុងឆ្នាំ១៩៨៤

 

ដោយបានឃើញថា  លោកហ៊ុន សែនព្រមគាស់បង្គោលព្រំដែនរាប់រយដែលបោះជំនាន់អា

ណានិគមន៍បារាំងចេញ តាមសំណើរបស់រដ្ឋាភិបាលវៀត ណាម និងបោះបង្គោលថ្មីតាមផែន

ទីខ្នាត១លើ២៥ ០០០ ដើម្បីរក្សាមហិច្ឆតាក្រាញអំណាចរបស់ខ្លួន

ដោយបានឃើញថា  ស្ថាប័នរាជានិយមបានក្លាយជាស្ថាប័នចាំតែប្រថាប់ត្រា ឲ្យទង្វើទូទៅ

របស់រដ្ឋាភិបាលលោកហ៊ុន សែន ពោលគឺក្លាយជារនាំងបិទបាំងនូវអំពើរំលោភសិទ្ធិមនុស្ស

រំលោភយកដីកេររបស់ប្រជាពលរដ្ឋ ដោយនិទ័ណ្ឌភាព នូវការកាប់បំផ្លាញព្រៃឈើ បំផ្លាញរ៉ែ

ដោយសង្កេតឃើញថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់កម្ពុជា មានបញ្ជូលតែគោលការណ៍បី បួន

ចំណុចនៃកិច្ចព្រមព្រៀងប៉ារិសថ្ងៃទី២៣តុលា១៩៩១ អនុញ្ញាតឲ្យរដ្ឋាភិបាលលោកហ៊ុន សែន

ធ្វើវិសោធនកម្ម៩លើក តម្រូវតាមសេចក្តីត្រូវការរបស់រដ្ឋាភិបាលនេះ

ដោយបានឃើញថាអង្គការតុលាការ និងស្ថាប៍ននានារួមទាំងក្រសួងធម៌ការបានក្លាយជា

ឧបករណ៍របស់មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា

ដោយបានឃើញថា លោកហ៊ុន សែន និងបរិវា កំពុងតែគ្របគ្រងប្រទេសតាមរបបម៉ាហ្វីយ៉ា

ផ្តាច់ការ និងកម្មុយនិស្ត គឺខុសពីស្មារតីនិងគោលការណ៍នៃកិច្ចព្រមព្រៀងប៉ារិសទាំងស្រុង ហើយផ្ទុយពីឆន្ទៈប្រជាពលរដ្ឋភាគច្រើនដែលទាមទារចង់បានតែរបបប្រជាធិបតេយ្យ

ដោយសង្កេតឃើញថា ក្នុងជួររដ្ឋបាលរបស់លោកហ៊ុន សែន មានសុទ្ធតែជំនាញការយួននិង

ចារកិច្ចយួននៅពាសពេញ  ទាំងក្នុងជួរកងទ័ព ក៏ដូចក្នុងវិស័យនានា ដែលលោកហ៊ុន សែន

តែងតែប្រើជាបាតដៃទី៣ ដើម្បីបង្ក្រាបអ្នកតវ៉ា

ដោយបានឃើញថា ទោះបីជាអ ស​ ប និងសហគមន៍អន្តរជាតិ ផ្តល់អានុសាសន៍ និងស្នើឲ្យ

រដ្ឋាភិបាលលោកហ៊ុន សែន គោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវឡើងវិញ និងត្រឡប់មកគោរព

គោលការណ៍ប្រជាធិបតេយ្យឡើងវិញយ៉ាងណាក្តី ក៏ពុំមានលទ្ធផលគួរឲ្យចាប់អារម្មណ៍ដែរ គឺ

បានតែលទ្ធផលបញ្ច្រាសទិសជាដរាប

ដោយបានឃើញថា របាយការណ៍របស់អង្គការ Human Right Watch របស់លោក Brad Adams ចំពោះអំពើរំលោភសិទ្ធិមនុស្សជាប្រចាំនៅកម្ពូជា និង ចំពោះការក្តាប់ក្តោបគ្រប់វិស័យ

ដោយត្រកូនហ៊ុន បណ្តាលឲ្យប្រទេសកម្ពុជាកលាយជាកម្មសិទ្ធដាច់ថ្លៃរបស់ត្រកូននេះ

ដោយបានឃើញថា លោកហ៊ុន សែន បានធ្វើឲ្យកម្ពុជាជំពាក់បំណុលចិន រាប់ពាន់លាន

ដុល្លារ៍ ដោយពុំមានសង្ឃឹមថាអាចសងបាន ទោះក្នុងរយៈពេលមធ្យម ឬវែងក្តី បន្សល់ជាតំ

ណែលទុកឲ្យកូនខ្មែរត្រូវប្រើច្រើនដំណរដើម្បីអាចសងគេបាន

ដោយបានឃើញថា លោកហ៊ុន សែនបានប្រើប្រាស់ថវិការជាតិរាប់លានដុល្លារ៍    ទៅចំ

ណាយលើពួកអ្នកបញ្ចុះបញ្ចូល ( Lobby )បរទេស ដើម្បីទាក់ទាញប្រទេសសេរីឲ្យទទួល

ស្គាល់ឬឈប់ថ្កោលទោសរបបរបស់ខ្លួន

ដោយបានឃើញថា លោកហ៊ុន សែន បានផ្តល់អាទិភាពដល់ក្រុមគ្រួសាររបស់ខ្លួន ឲ្យក្តាប់

វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  ទេសចរណ៍ និងឧស្សាហកម្មទូទាំងប្រទេស ហើយគ្មានលទ្ធភាព

បង្កើតការងារគ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋ បណ្តាលឲ្យធ្វើចំណាកស្រុកដើម្បីរស់

ដោយបានឃើញថា រដ្ឋាភិបាលហ៊ុន សែន គ្មានចេតនាបង្ក្រាបក្រុមចរាចរ ឬផលិតគ្រឿង

ញាននៅកម្ពុជា អស់៤៣ឆ្នាំកន្លងមក ជាក់ស្តែងគឺទើបតែរកឃើញចិនផលិតគ្រឿងញាន១៨៣

តោននៅក្នុងខេត្តកំពុងស្ពឺ និងជាតិគីមីរាប់រយតោនថ្មីៗនេះ

ដោយបានឃើញថា រដ្ឋាភិបាលហ៊ុន សែនអនុញ្ញាតឲ្យអំពើពុករលួយកើតជាប្រព័ន្ធនៅ

កម្ពុជា រក្សាពួកមន្ត្រីដែលមានពាក់ព័ន្ធទុក ដោយនិទ័ណ្ឌភាព

ដោយបានឃើញថា រដ្ឋាភិបាលហ៊ុន សែន គ្មានរវល់ប្តឹងទៅអង្គការ យូណេស្កូ ពីរឿងយួន

លួចចម្លងសាងសង់ប្រាសាទអង្គរវត្តដែលជាបីតិកភ័ណ្ឌរបស់ពិភពលោក នៅក្រុងដាណាង

ដោយសង្កេតឃើញថា លោកហ៊ុន សែន មិនមានចេតនាបំរើផលប្រយោជន៍ប្រជាជាតិខ្មែរនិង

ប្រជាពលរដ្ឋខ្មែរទេ តែចាប់ទុកប្រជាពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង គឺជាទាសករសម្រាប់បំរើប្រ

យោជន៍របស់ខ្លួនផ្ទាល់ របស់ក្រុមគ្រួសារខ្លួន និងបរិវាខ្លួន ដោយចាត់ប្រទេសកម្ពុជាជាកម្មសិទ្ធិ

របស់ខ្លួន អាចឲ្យខ្លួនបន្តុបកូនចៅខ្លួនក្នុងអំណាចតត្រកូលបាន

ដោយបានឃើញថា ប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងកណ្តាប់ដៃដែករបស់របបផ្តាច់ការ មិនមាន

លទ្ធភាពរើបង្រះបាន ហើយសង្ឃឹមតែលើខ្មែរក្រៅស្រុកឲ្យបំពេញបេសកកម្មនេះ

ដោយបានឃើញថា រដ្ឋាភិបាលអាយ៉ងបរទេសគឺប្រទេសវៀត ណាម មិនត្រូវបានអ ស ប

ទទួលស្គាល់ពីឆ្នាំ១៩៨០ដល់១៩៩០ ដោយរក្សាអស្សនៈរបស់ខ្មែរក្រហមទុកដដែល ហើយ

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែដឹកនាំប្រទេសកម្ពុជា ក្រោមគំនាបនយោបាយរបស់

ប្រទេសវៀត ណាមរហូតមក និ ង  ក្រោមគំនាបសេដ្ឋកិច្ចរបស់ប្រទេសចិនកុម្មុយនិស្តនាបច្ចុ

ប្បន្ននេះ

ដោយបានឃើញថា ប្រទេសកម្ពុជាបានបណ្តោយឲ្យមានវត្តមានទ័ពចិននៅរាម ដែលបង្កើត

ជាមូលដ្ខានទ័ពបរទេសនៅលើទឹកដីខ្មែរ ផ្ទុយពីគោលការណ៍នៃច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣

ទោះបីជារដ្ឋាភិបាលលោក ហ៊ុន សែនខំប្រឹងបដិសេធយ៉ាងណាក្តី

ដោយបានឃើញថា លោកហ៊ុន សែន កំពុងតែដើរបញ្ច្រាសទិសពីមតិប្រជាពលរដ្ឋក្នុងសកល

លោក រួមទាំងមតិប្រជាពលរដ្ឋខ្មែរទូទៅ ដោយគាំទ្រការវាយលុកឈ្លានពានរបស់រុស្សី ក្នុងដំ

ណាច់ខែកុម្ឰៈឆ្នាំ២០២២ ទៅលើប្រទេសអុយក្រែន ដោយរំលោភគោលការណ៍នៃច្បាប់អន្តរ

ជាតិ ស្តីពីអធិបតេយ្យភាពរបស់ប្រទេសនិមួយៗ

ដោយហេតុនេះ

យើងជាប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទ្វីព លើពិភពលោក រួមទាំងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស

កម្ពុជាផង ដែលជាខ្មែរម្ចាស់ស្រុក មិនត្រូវការរក្សារបបផ្តាច់ការ ម៉ាហ្វីយ៉ា កុម្មុយនិស្ត របស់

លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឲ្យបន្តគ្របគ្រងប្រទេសនេះ តទៅទៀតឡើយ

យើងខ្ញុំទាំងអស់គ្នាសូមប្តឹងទៅអង្គការសហប្រជាជាតិនិង ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង

ប៉ារិស ទាមទារជាបន្ទាន់ឲ្យព្យួរអស្សនៈកម្ពុជានៅអ​ស ប ទុកមួយរយៈ ពីបីទៅ៥ឆ្នាំសិន ដើម្បី

ទុកឪកាសឲ្យ “ក្រុមប្រឹក្សាជាតិអន្តរៈកាល “ និង អ ស ប ស្តារប្រទេសកម្ពុជាឲ្យទៅជាប្រទេស

ប្រជាធិបតេយ្យឡើងវិញ។

ជាមួយគ្នានេះដែរ យើងខ្ញុំសូមថ្កោលទោសដល់ប្រទេសវៀត ណាម ដែលសង់ប្រាសាទអង្គរ

វត្ត ចម្លងក្បាច់ពីប្រាសាទអង្គរវត្តជាបីតិកភ័ណ្ឌរបស់ជាតិខ្មែរ គ្មានការអនុញ្ញាតពីកម្ពុជា ដោយ

ប្តឹងទៅយូណេស្កូឲ្យដាក់ទ័ណ្ឌកម្មស្របតាមច្បាប់ជាធរមាន ហើយតម្រូវឲ្យវៀត ណាម កម្ទេច

សំណង់នេះចេញជាបន្ទាន់

យើងមានជំនឿយ៉ាងមុតមាំថា អ ស ប និង សហគមន៍អន្តរជាតិយល់អំពីទុក្ខវេទនារបស់ប្រជា

ពលរដ្ឋខ្មែរ ក្រោមអំពើជិះជាន់សង្កត់សង្កិននៃអំណាចផ្តាច់ការរបស់របបលោកហ៊ុន សែន

ដោយធ្វើការកោះប្រជុំពិគ្រោះមតិក្នុងរឿងព្យួរអស្សនៈកម្ពុជាជាបន្ទាន់ដើម្បីកុំឲ្យប្រជាជាតិខ្មែរ

រងគ្រោះដោយអយុត្តិធម៌តទៅទៀត។

យើងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់លើការទាមទារនេះ និង សង្ខឺមទុកជាមុន

ពង្រៀងដោយក្រុម ២៣តុលា១៩៩១ ប្រទេសបារាំង តំណាងដោយ ៖

លោក សុខ ឌីវត្ថន្ទ អគ្គលេខាធិការនាំសមាគម បដិវត្តន៍ផ្កាឈូកខ្មែរ លោក កុយ វណ្ណា ប្រធាននៃសមាគម ទេព និមិត្ត លោក ច័ន្ទ ខេម៉ារិន ប្រធាននៃសមាគម ២៣តុលា ១៩៩១ និង លោក ប៉េន វណ្ណូ អគ្កលេខាធិការនៃគណកម្មាធិការយុត្តិធម៌ដើម្បីកម្ពុជា………

រួមសហការពីតំណាងសហគមន៍ខ្មែរនៅប្រទេស នានា​ក្នុងសកលលោក……

 

Commentaires fermés.