ហ៊ុនសែន​៖ ៣០ឆ្នាំក្នុងអំណាច ដោយអំពើក្បត់និង អំពើហឹង្សាលើប្រជាជាតិខ្មែរ

បងប្អូនជនរួមជាតិជាទីគោរព! ពីខែមករា១៩៨៥​ ដល់ខែមករា២០១៥​​ គឺជាខួបគំរប់៣០ឆ្នាំនៃសកម្មភាពក្បត់ជាតិនិងអំណាចផ្តាច់ការរបស់ហ៊ុនសែនក្នុងប្រទេសកម្ពុជាមកលើប្រជាជាតិខ្មែរ។ អំពើក្បត់ជាតិនិងអំណាចផ្តាច់ការអាចប្រព្រឹត្តបាន គឺដោយសារការប្រើអំពើហឹង្សា បណ្តោយឲ្យរដ្ឋអំណាចប្រព្រឹត្តអំពើទុច្ចរិត ពុករលួយក្នុងនិទណ្ឌភាពទូលំទូលាយ។