ករណីថោងសារ៉ាត់ជាកូនយួន ក្នុងជួរកងទ័ពខេមរភូមិន្ទ

click ==> text French

បងប្អូនជនរួមជាតិជាទីគោរព!

 

lotusករណីថោងសារ៉ាត់ដែលជាកូនយួន ពាក់ផ្កាយពីរក្នុងជួរកងទ័ពខេមរភូមិន្ទ មានងារជាឧកញ៉ា​ រកស៊ីក្នុងកសិឧស្សាហកម្មធ្វើប៉ាតេ៩៩៩ ក្នុងរបរសាងសង់អាគារធំៗ  មានឳពុកជាយួនពាក់ស័ក្តិបី មានម្តាយជាយួនពាក់ស័ក្តិប្រាំនិងជាឧត្តមមន្ត្រីក្នុងព្រឹទ្ធសភា  ហើយគ្រួសារគេមានសិទ្ធិកាន់កាប់កាំភ្លើងគ្រប់ធុនគ្រប់ដៃ ​ដែលត្រូវបានគេសង្ស័យថាពួកគេអាចប្រព្រឹត្តអំពើឃាតកម្មលើឧកញ៉ាអ៊ឹងម៉េងជឹ ដែលជាខ្មែរមានសែចិនរកស៊ីក្នុងរបរលក់ស៊ីម៉ង់ត៍និងលក់ពេជ្រ។ល។  ព្រិត្តិការណ៌នេះជាកញ្ចក់ឆ្លុះពីវិសាលភាពនិងមហាគ្រោះថ្នាក់នៃអាណានិគមយួននៅកម្ពុជាសព្វថ្ងៃ ដែលកំពុងចូលស៊ីរូងយ៉ាងជ្រៅក្នុងសង្គមខ្មែរ ព្រោះមេរោគនៃជំងឺមហារីកយួនបែបនេះមានរាប់លានករណីប្លែកៗទៀត ដែលបាននិងកំពុងញាំញីសរីរាង្គខ្មែរហើយដែលនឹងអាចបណ្តាលឲ្យមាតុភូមិខ្មែរស្លាប់តៃហោងក្នុងពេលអនាគត!  តើយួនជាមិត្តម៉ឺនឆ្នាំរបស់ខ្មែរ ឬជាសត្រូវសួរពូជនៃប្រជាជាតិខ្មែរ ? ៦៣ឆ្នាំហើយដែលយួនហាណូយហូជីមិញកុម្មុយនិស្ត បានបង្កើតបក្សកុម្មុយស្តឥណ្ឌូចិន ដើម្បីត្រួតត្រាប្រទេសកម្ពុជានិងប្រទេសលាវ តាមការឈ្លានពានបញ្ចូលប្រទេសទាំងពីរក្នុងសហព័ន្ធឥណ្ឌូចិន។​ សព្វថ្ងៃ  យួនវាកំពុងត្រួតត្រាកម្ពុជាក្រោម ថែមទាំងហ៊ានបំភ្លៃប្រវត្តិសាសាស្រ្តថាកម្ពុជាក្រោមថាជាទឹកដីរបស់វាជាយូរលង់ណាស់មកហើយ ពុំមែនបារាំងទេដែលប្រគល់ទឹកដីខ្មែរនេះឲ្យវា។​ ទោះមកដល់សតវត្សរ៍ទី២១នេះហើយក៏ដោយ ក៏យួននៅតែព្យាយាមប្រើចរិតឃោឃៅកេងប្រវ័ញ្ចធ្វើជាចោរឈ្លានពានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រទេសកម្ពុជានិងប្រជាជាតិខ្មែរ ដោយមិនគោរពវប្បធម៌ សីលធម៌ ច្បាប់ខ្មែរ និងច្បាប់អន្តរជាតិបន្តិចបន្តួចសោះឡើយ! សព្វថ្ងៃគឺបក្សប្រជាជនហ៊ុនសែន ហេងសំរិន ជាស៊ីម…និងបក្សសង្គ្រោះចោរ សមរ៉ាំងស៊ីកែមសុខា ដែលកំពុងក្បត់ប្រទេសកម្ពុជានិងក្បត់ប្រជាជាតិខ្មែរ  ជួយកសាងសហព័ន្ធឥណ្ឌូចិនតាមការអភិវឌ្ឍន៍តំបន់ត្រីកោណសេដ្ឋកិច្ចជាប់ព្រំប្រទល់ដែនយួនលាវខ្មែរ !

សព្វថ្ងៃនិគមជនយួន គឺជាប្រភពនៃមហន្តរាយដល់ស្លាប់សំរាប់ប្រទេសកម្ពុជា​ និងជាបញ្ហាដ៏ច្រើនដទៃទៀត ដូចជាការដណ្តើមការងារខ្មែរ បញ្ហាអនាធិបតេយ្យ អសន្តិសុខសង្គម ជំលោះពូជសាសន៍ វប្បធម៌ បញ្ហាអភិវឌ្ឍន៍តំបន់ត្រីកោណសេដ្ឋកិច្ចជាប់ព្រំដែនយួន ខ្មែរ លាវ (មានខេត្តយួន៦ ខេត្តខ្មែរ៤ និងខេត្តលាវ៣ )​ អំពើពុករលួយ បញ្ហាសង្គមកិច្ច សុខភាព បញ្ហាយុវជន  ឈ្លានពានបូណ៌ភាពទឺកដី ឯករាជ្យប្រទេស បញ្ហដីសម្បទាន ការបំពុលបរិដ្ឋាន កាប់បំផ្លាញព្រៃឈើ អាណានិគមប្រទេសយួនលើប្រទេសកម្ពុជា ក្នុងរដ្ឋបាលព្រោះជនជាតិយួនបានចូលធ្វើជាទាហាននិងជាអ្នករដ្ឋការខ្មែរ បន្លំធ្វើ ជាជនជាតិខ្មែរជាង៣៥ឆ្នាំមកហើយ តាមការបោះឆ្នោតបន្លំព្រោះយួនមានប័ណ្ណបោះឆ្នោត ។ល។​ សព្វថ្ងៃក្រសួងមហាផ្ទៃខ្មែរនៃអាយ៉ងសរខេងកំពុងធ្វើការសស្រាក់សស្រាំ លួចលាក់ ផ្តល់សិទ្ធិជ្រោកកោនឲ្យជនជាតិយួន ដើម្បីអាចរស់នៅក្នុងស្រុកខ្មែរនិងមានសិទ្ធិបោះឆ្នោតទៅអនាគត​ ដោយគ្រាន់តែបង់ប្រាក់២ម៉ឺន៥ពាន់រៀល​ គឺប្រហែលជាង៦ដុល្លាស.រ.អា! គឺប្រទេសយួនដែលជាអ្នកគ្រប់គ្រងការចេញទិដ្ឋាការរបស់ប្រជាជនខ្មែរ!

ស្តេចសីហមុនី ហ៊ុនសែន សមរ៉ាំងស៊ី…មិនហ៊ាននាំគ្នាលុបសន្ធិសញ្ញា ១៩៧៩/ ១៩៨២/ ១៩៨៣/ ១៩៨៥ និង​ សន្ធិសញ្ញាបំពេញបនែ្ថម២០០៥ចោលចេញទេ។ គេកំពុងលេងល្ខោន លេងប៉ាហ៊ី ថ្ពិនភ្នែករាស្រ្តដើម្បីបំរើយួន។  ប្រជាជាតិខ្មែរទួទាំងពិភពលោក មានសិទ្ធិចាត់ទុកអ្នកដឹកនាំខ្មែរសព្វថ្ងៃថាជាជនក្បត់ជាតិ ហើយត្រូវនាំគ្នាត្រិះរិះពិចារណាថា៖ តើគេត្រូវនាំគ្នាងើបអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១នេះ ដោយខ្លូនឯងយ៉ាងដូចម្តេច ដើម្បីរំដោះប្រទេសពីយួន រំលំរបបផ្តាច់ការ និងដេញពួកអាក្បត់ជាតិ… ដើម្បីអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបាន?  ក្រុមប្រឹក្សាជាតិអន្តរកាល សុំស្នើឲ្យប្រជាជាតិខ្មែរមួយនគរនាំគ្នាងើបបះបោរគ្រប់ទិសទី រាប់លាននាក់ប្រកាស លុបសន្ធិសញ្ញាទ្វេភាគីខ្មែរយួនចាស់ៗ និងសន្ធិសញ្ញាបំពេញបន្ថែម២០០៥ ចោលចេញ  ហើយប្រកាសឯករាជ្យ នៃប្រទេសកម្ពុជាពីយួន ប្រាប់ពិភពលោក  ដោយប្រជាជាតិ ជាមួយប្រជាជាតិ ដើម្បីប្រជាជាតិ  ស្របតាមកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលា១៩៩១។ ក្នុងពេលនោះ ប្រជាជាតិត្រូវប្រកាសប្រាប់ពិភពលោកផ្តល់អំណាចជាបណ្តោះអាសន្នឲ្យ ក្រុមប្រឹក្សាជាតិអន្តរកាល ដើម្បីគ្រប់គ្រងឯករាជ្យប្រទេស កាពារសិទ្ធិសេរីភាពប្រជាជាតិ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងរយ:ពេលពី២ទៅ៣ឆ្នាំ។ បើប្រជាជាតិខ្មែរមួយនគរក្លាហានហ៊ានងើប នោះក្រុមប្រឹក្សាជាតិអន្តរកាល នឺងមានអំណាចនិងសមត្ថភាពគ្រប់បែបយ៉ាង អាចធ្វើការបង្រួបបង្រួមកំលាំងស្នេហាជាតិគ្រប់ទិសទី ដើម្បីសំរេចនូវគោលដៅទាំងបីខាងលើ  ជូនប្រទេសកម្ពុជានិងប្រជាជាតីខ្មែរក្នុងសន្តិភាព និងក្នុងកិច្ចសហការជាមួយអន្តរជាតិ!

យួនហាណូយ ហ៊ុនសែន និងបក្សប្រជាជនក្នុងរបបក្បត់ជាតិខ្មែរ កំពុងក្រពុលមុខ ចាប់ចងបុគ្គល១៩នាក់ ជាសកម្មជននិងអ្នកនយោបាយ ​មានអ្នកស្រីទេពវន្នី​ លោកមាជសុវណ្ណារ៉ា ទេពណារិន… ចាប់ផ្សឹកព្រះសង្ឃ (មានព្រះតេជគុណ​សឺនហៃ​ ថាច់សាង​​ ឃិតវណ្ណ:…)  ដាក់ពន្ធនាគារព្រៃសរតាមទំនើងចិត្ត! ខ្លះកំពុងនាំគ្នាធ្វើកូដកម្មអត់អាហារ…។ លោកសុរិយាស៊ូបឺឌី ប្រេស៊ីតពិសេសសនៃលោកបានគីមូន អគ្គលេខាធិការនៃអ.ស.ប បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសអនិតិរដ្ឋ ដែលតុលាការមិនឯករាជ្យថិតក្នុងកណ្តាប់ដៃនិតិ។ នៅក្នុងសភាពច្របូកច្របល់បែប​នេះ ប្រជាជាតិខ្មែរនាំគ្នាប្រារព្ធខួបទី៦៦នៃទិវាអន្តរជាតិនៃសិទ្ធិមនុស្សគ្រប់ទិសទី តាមការធ្វើធម្មយាត្រានិងសិទ្ធិយាត្រាដោយសន្តិវិធី ពីថ្ងៃ៥ធ្នូមកដល់ថ្ងៃថ្ងៃ១០ធ្នូ២០១៤ សុំទាមទារបំបាត់និទណ្ឌភាព បញ្ឈប់ការផ្តល់ដីសម្បទាន ទាមទារឲ្យដោះលែងសកម្មជនព្រះសង្ឃនិងអ្នកនយោបាយ១៩អង្គនាក់នៅក្នុងគុកព្រៃសរ សុំតំឡើងប្រាក់ខែគោលឲ្យបាន១៧០ដុល្លាមួយខែ។ល។

ដើម្បីទាមទារឯករាជ្យពីយួនហាណូយដើម្បី  អាចអនុវត្តលទ្ធិប្រជាធិបតេយ្យ  ខ្មែរមិនត្រូវបណ្តោយឲ្យសភាចោរ នាយករដ្ឋមន្រ្តីចោរសព្វថ្ងៃពង្រឹងអាណានិគមយួននិងអំណាចផ្តាច់ការរហូតចប់អាណត្តិទី៥នៅដំណាច់ឆ្នាំ២០១៨នោះឡើយ! បើខ្មែរមិនងើបទេ  ខ្មែរទាំងអស់គ្នាជំនាន់នេះនឹងត្រូវប្រវត្តិសាស្ត្រផ្តន្ទាទោសព្រោះ ត្រីមួយត្រកបើស្អុយតែមួយ គឹស្អុយទាំងអស់!  ប្រជាជាតិខ្មែរមិនត្រូវនាំគ្នាទៅបោះឆ្នោតពង្រឹងរបបនេះទៀតទេ ទោះជាក្នុងកាលទស:ណាក៏ដោយ។ ព្រោះជាការឈប់សហការជួយពង្រឺងអាណានិគមយួន ឲ្យសំលាប់មាតុភូមិខ្មែរនិងសំលាប់ប្រជាជាតិខ្មែរតទៅអនាគត។​ បើប្រជាជាតិខ្មែរមិនងើបបះបោរទេ ពុំមែនស្តេចទីងមោងសីហមុនី ឬហ៊ុនសែនក្បត់ជាតិ ឬកែមសុខាសមរ៉ាំងស៊ីក្នុងបក្សសង្គ្រោះចារទេ ដែលនឹងងើបទាមទារឯករាជ្យពីយួនជំនួសប្រជាជាតិខ្មែរ! ការរំដោះប្រទេសពុំមែនជាអំពើភេវរកម្មទេ! ហើយក៏ពុំមែនជាការប្រកាន់ពូជសាសន៍ដែរ!

បដិវត្តន៍ផ្កាឈូកមើលឃើញវាសនាបីយ៉ាងរបស់ហ៊ុនសែន៖ 

​ ១​/  ហ៊ុនសែនត្រូវស្លាប់តាមធម្មជាតិ​ តែប្រជាជាតិខ្មែរនៅបន្តរស់វេទនាវឹកវរក្រោមអាណានិគមយួន។
២/  ហ៊ុនសែនស្លាប់តែហោងក្នុងកំហឹងនៃការងើបបដិវត្តន៍នៃប្រជាជាតិ  តែប្រជាជាតិខ្មែរនឺងសប្បាយព្រោះប្រទេសកម្ពុជាបានឯករាជ្យហើយស្គាល់របបថ្មី ។​
៣/ ​ ​ហ៊ុនសែនជាប់គុកមួយជីវិតឬត្រូវនិរទេសខ្លួន ក្រោយបដិវត្តន៍ តែប្រជាជាតិខ្មែរស្ងប់ចិត្តហើយបន្តកសាងនិតិរដ្ឋក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីយួន។

​  យួនវាកំពុងប្រើល្បិចកលថ្មីៗទៀត ដើម្បីក្តាប់ប្រទេសខ្មែរទុកជាអាណានិគមយួនឲ្យបានសំរេចជាស្ថាពរ ដូចជា៖ ការចេញលិខិតពីក្រសួងមហាផ្ទៃ ឲ្យនិគមជនយួនអាចរស់នៅស្រុកខ្មែរបាន ដោយបង់ប្រាក់ត្រឹម២ម៉ឺនប្រាំពាន់រៀល គឺប្រហែលជាង៦ដុល្លាស.រ.អា !  យួនវាកំពុង បង្វិលក្បាលមេដឹកនាំនៃបក្សប្រជាជនក្បត់ជាតិមានហេងសំរិនប្រធានរដ្ឋសភាចោរ ដើម្បីក្តាប់ប្រទេសខ្មែរទុកជាទឹកដីអាណានិគមរបស់វាឲ្យបានសំរេចជាស្ថាពរ ។​ យួនវាបានបង្គាប់ឲ្យ ហេងសំរិន ម៉ែនសំអន កាពារនិគមជនយួននៅស្រុកខ្មែរឲ្យរស់បានដោយសុខសាន្ត។ យួនវាបញ្ជារមេក្បត់ទាំងពីរឲ្យពង្រឹងទំនាក់ទំនងអាណានិគមគ្រប់បែបយ៉ាងរវាងប្រទេសទាំងពីរ។​ យួនវាប្រើឲ្យបក្សប្រជាជនចាប់ចងដាក់ទោសផ្តន្ទាជនជាតិខ្មែរដែលហ៊ានដុតទង់ជាតិយួននៅមុខស្ថានទូតយួននៅភ្នំពេញ។​​ យួនវាគំរាមហេងសំរិនថាទៅអនាគតមិនត្រូវអនុញ្ញាតឲ្យមានបាតុកម្មដុតទង់ជាតិយួនបណ្តាលឲ្យខូចទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរទៀតទេ។  ទាំងនេះ គឹជាសក្ខីភាពជាក់ស្តែងបង្ហាញថាយួនជាចៅហ្វាយលើក្បាលអ្នកដឹកនាំខ្មែរ ដើម្បីដាក់អាណានិគមលើប្រទេសកម្ពុជា ។ 

ជាង៦៥ឆ្នាំ ក្រោយពីយួនបានលេបយកទឺកដីកម្ពុជាក្រោមមក ជាង៣៥ឆ្នាំ ក្រោយពីទ័ពយួនចូលលុកលុយប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ និងជាង២៣ឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១ យួនហាណូយសំរេចមហិច្ឆិតាអាណានិគមវាបានទាំងអស់៖ តាមសន្ធិញ្ញា ១៩៧៩/ ១៩៨២/ ១៩៨៣/ ១៩៨៥ តាមរដ្ឋប្រហារថ្ងៃ៥-៦កក្កដា១៩៩៧ តាមសន្ធិសញ្ញាបំពេញបន្ថែម២០០៥តាមការប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋ ពី២/៣ជាប្រព័ន្ធ៥០%+១ និងតាមការលួចប្លន់បន្លំលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៨/ ២០០៣/ ២០០៨និង២០១៣! ការចូលសភា របស់បក្សសង្គ្រោះចោរ ដោយយកលេសថាដើម្បីកែនិងប្តូរគ.ជ.ប.៤+៤+១ ពុំអាចជួយដោះស្រាយបញ្ហាធំៗ មានការរំដោះប្រទេសពីយួន  នៅក្នុងរបបផ្តាច់ការអាយ៉ងយួនសព្វថ្ងៃនេះបានទេ ។ កាលពីសម័យលន់នល់ យួនមានត្រឹមរាប់ពាន់នាក់ប៉ុននោះនៅស្រុកខ្មែរ។​ ចាប់ពីចុងឆ្នាំ១៩៧៨មក យួនកើនឡើងយ៉ាងរហ័សដល់រាប់ម៉ឺននាក់។​ មកដល់អាណត្តិទី៥របស់ជនក្បត់ជាតិហ៊ុនសែន  និគមជនយួនកើនឡើងរហូតដល់រាប់លាននាក់។ ខ្លះជាឧត្តមសេនីយ ជានាយទាហានជាឧត្តមមន្ត្រីធ្វើការក្នុងរដ្ឋសភានិងព្រឺទ្ធសភា ឬក្នុងក្រសួងរដ្ឋបាលនានា។ ខ្លះមានងារជាឧកញ៉ា។  ក្រោយពីចប់របបខ្មែរក្រហម ប្រជាជនខ្មែរនៅសល់ពីស្លាប់មានប្រហែល៣លាននាក់។​ តើប្រជាជាតិខ្មែរមានអត្រាកំណើតប៉ុន្មានភាគពាន់ក្នុងមួយឆ្នាំ ទើបសព្វថ្ងៃកម្ពុជាមានប្រជាជនកើនឡើងជាង១៥លាននាក់? យួនមានវត្តមានបែបអនាធិបតេយ្យ ដូចទឹកបាក់ទំនប់ នៅពាសពេញប្រទេសកម្ពុជា ទោះ ជាខ្មែរមានច្បាប់សំរាប់គ្រប់គ្រងជនអន្តោប្រវេសន៍ក៏ដោយ!

កម្ពុជាថិតនៅជាប្រទេសអនិតិរដ្ឋដដែល ព្រោះស្ថាប័នរដ្ឋទាំងអស់ដូចជាតុលាការ គឺសំរាប់បំរើជនផ្តាច់ការហ៊ុនសែន និងបំរើបក្សប្រជាជន។ ប្រជាជាតិខ្មែរ ដែលជាម្ចាស់អំណាចក្នុងប្រទេសកំពុងចាប់ផ្តើមហ៊ានងើបប្រឆាំង ហ៊ានជេរស្តេច ជេរយួន ជេរហ៊ុនសែន ជេរជនស៊ុំគ្រលុំក្បត់ជាតិហើយ! បើទាំងអស់គ្នាហ៊ាមងើបគ្រប់ទិសទី គេនឹងក្លាយជាកំលាំងដ៏មហិមាអាចដេញយួននិងដេញហ៊ុនសែនបានយ៉ាងងាយ! ដូច្នេះប្រជាជាតិខ្មែរត្រូវតែនាំគ្នា ងើបធ្វើការរំដោះប្រទេសឲ្យបានជោគជ័យ ដោយខ្លួនឯង ជាបន្ទាន់ ដូចប្រជាជាតិនៅបៀរគីណាហ្វាសូងើបដេញទំលាក់ប្រធានាធិបតីប្លែសកុមប៉ៅរ៉េបានសំរេចកាលពីចុងខែតុលា២០១៤កន្លងមកនេះ។ ខ្មែរត្រូវតែរំដោះប្រទេសឲ្យរួចពីអាណានិគមយួនសិន ក្នុងក្របខ័ណ្ឌ ក្រុមប្រឺក្សាជាតិអន្តរកាល។  ខ្មែរត្រូវនាំគ្នាដេញហ៊ុនសែននាយករដ្ឋមន្ត្រីចោរលួចសន្លឹកឆ្នោតឲ្យចេញពីអំណាច ត្រូវឈប់ជឿរលើបក្សសមរ៉ាំងស៊ីកែមសុខាដែលបំរើរាជានិយមទី២ទីងមោង ខ្វះចក្ខុវិស័យស្នេហាជាតិដើម្បីរំដោះប្រទេសនិងរំដោះប្រជាជាតិ !

ការកែរដ្ឋធម្មនុញ្ញដាក់បញ្ចូលគ.ជ.ប. ជាស្ថប័នធម្មនុញ្ញ គឺជាយុទ្ធវិធី បោកប្រាស ប្រជាជាតិខ្មែរដើម្បីបំរើយួនៗ។ គឺជាការចាញ់ល្បិច នៃចោរក្បត់ជាតិហ៊ុនសែនអាយ៉ងយួន ​ ដើម្បីវាក្តោបក្តាប់អំណាច៥ឆ្នាំម្តងៗរហូតប្រទេសកម្ពុជានិងប្រជាជាតិខ្មែរស្លាប់តៃហោង!  សព្វថ្ងៃយួនវាទិញក្បាល អ្នកដឹកនាំខ្មែរ មានហ៊ុនសែន ជាស៊ីម ហេងសំរិន ទាបាញ់ សរខេង ម៉ែនសំអន គាតឈុន សុខអាន ហោណាំហុង ស្វាគិមហុង សមរាំងស៊ី កែមសុខា។ល។  បានយ៉ាងងាយ  តាមដុល្លា​ តាមយសសក្តិ តាមស្រីញី …។​ បក្សសង្គ្រោះចោរ ក្បត់ជាតិថ្មី កំពុងជាប់ជុច ក្បត់ឆន្ទ:ប្រជាជាតិខ្មែរ! ​  មិនហ៊ាននិយាយឲ្យច្បាស់លាស់ ពីការរំដោះប្រទេសពីអាណានិគមយួននិងរួប រួមជាមួយប្រជាជាតិខ្មែរទេ មិនដែលហ៊ាននិយាយថា ខ្មែរត្រូវនាំគ្នាដេញហ៊ុនសែនចោរលួចសន្លឹកឆ្នោតឲ្យចេញពីអំណាចទេ!   បក្សក្បត់ជាតិថ្មីនេះមិនអាចទប់ដំណើរក្បត់ជាតិនៃបក្សប្រជាជនអាយ៉ងយួនបានទេ។​  គឺតាមប្រព័ន្ធគ្រប់គ្រង៥០%+១ នេះហើយដែលសមរាំងស៊ី រ៉ាណារិទ្ធ អនុញ្ញាតឲ្យហ៊ុនសែនបក្សប្រជាជនបន្តក្បត់ជាតិបំរើមហិច្ឆិតាយួនហូជីមិញបាន មកដល់សព្វថ្ងៃ។ បើខ្មែរមិនប្តូររំលំអ្នកដឹកនាំហ៊ុនសែនបក្សប្រជាជនឲ្យបានតាមប្រការណាមួយទេ ប្រទេសកម្ពុជានឹងបន្តរស់ក្រោមអំពើផ្តាច់ការ ក្រោមអាណានិគមយួន ខ្វះឯករាជ្យ គ្មានសេរីភាព។

នៅស្រុកខ្មែរមានកំលាំងពីរ កំពុងប្រឈមមុខដាក់គ្នា គឺម្ខាងជាកំលាំងប្រជាជាតិខ្មែរដ៏ច្រើនលើសលប់ មានយុវជនទាហានកសិករ កម្មករ អាជីវករ ព្រះសង្ឃ…ដែលនឹងឈ្នះព្រោះគេមានបំណងទាមទារឯករាជ្យប្រទេស សិទ្ធិសេរីភាព និងម្ខាងទៀតគឺ​បក្សប្រជាជនហ៊ុនសែនអាយ៉ងយួន គាំទ្រដោយចិននិងស៊ុំគ្រលុំដោយបក្សសង្គ្រោះចោរសមរ៉ាំងស៊ី កែមសុខា ដែលនឹងចាញ់ព្រោះវាជាពួកក្បត់ជាតិ។  ពេលនេះកំលាំងប្រជាជាតិខ្មែរកំពុងមានមនសិការជាតិនិងរីករឹងមាំយ៉ាងឆាប់រហ័ស។ ​ នៅពេលដ៏ខ្លីខាងមុខ កំលាំងប្រជាជាតិខ្មែររួមជាមួយទាហាននឹងឈ្នះកំលាំងក្បត់ជាតិផ្តាច់ការជាដាច់ខាត!​​

ខ្មែរត្រូវងើបបះបោរមួយនគរដោយខ្លួនឯង លុបសន្ធិសញ្ញាខ្មែរយួនចោលចេញ ដេញពួកអាក្បត់ជាតិទាំងអស់ ឈប់ទទួលស្គាល់សភាចោរ​ រដ្ឋាភិបាលចោរ នាយករដ្ឋមន្ត្រីចោរ ដើម្បីដណ្តើមយកឯករាជ្យប្រទេសពីយួនសិន!   ​​​ប្រជាជាតិខ្មែរជាពិសេសទាហាននិងយុវជន ត្រូវតែរៀបចំខ្លួនដើម្បីងើបទាំអស់គ្នា  ឈប់ជឿលើគណបក្សនយោបាយនយោបោក ត្រូវហ៊ានងើបបះបោរ ជាមហាស៊ូណាមីរំដោះប្រទេស  ដោយខ្លួនឯង តាមគ្រប់មធ្យោបាយ ។  ទើបអន្តរជាតិគេផ្តោតអារម្មណ៍លើបញ្ហាធំៗរបស់ខ្មែរ។ គឺខ្មែរត្រូវធ្វើការរំដោះប្រទេសពីយួនហាណូយ និង ត្រូវរំលំរបបផ្តាច់ការហ៊ុនសែនបក្សប្រជាជនក្បត់ជាតិឲ្យបានជាដាច់ខាត ទើបខ្មែរអាចនាំគ្នាកសាងរបបប្រជាធិបតេយ្យបានក្នុងសាមគ្គីភាព  ។

​ខ្មែរនឺងនាំគ្នារៀបចំ ធ្វើការបោះឆ្នោតក្រោយពេលដែល ស៊ូណាមីបដិវត្តន៍ផ្កាឈូក បានទទួលជ័យជំនះ គឺនៅពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីយួន។ ខ្មែរត្រូវរៀបចំ កសាង​ស្ថាប័នឯករាជ្យនានា ជាមុន​សិន ក្នុងរយ:ពេលពី២ទៅ៣ឆ្នាំ យ៉ាងយូរ មុននឹងរៀបចំ ធ្វើការបោះឆ្នោត ដោយសេរីយុត្តិធម៌បន្ទាប់ពីបានរើសសភាធម្មនុញ្ញ និង បោះប្រជាមតិ រើសរបបនិងរដ្ឋធម្មនុញ្ញថ្មី។ល។  មានតែការបះបោរជា មហា​ស៊ូណាមីបដិវត្តន៍ផ្កាឈូក តាមគ្រប់រូបភាព ដេញអាណានិគមយួន ដេញជនផ្តាច់ការហ៊ុនសែនអាយ៉ងយួន ដេញជនស៊ុំគ្រលុំក្បត់ជាតិ តាមយុទ្ធវិធីអសហការ និងឈប់ស្តាប់បង្គាប់រដ្ឋអំណាចចោរជាទួទៅ យ៉ាងគគ្រឹកគគ្រេងជាមួយទាហាន ជាមួយស៊ីវិល​ ជាមួយអ្នកដឹកនាំខ្មែរស្នេហាជាតិ រួមជាមួយប្រជាពលរដ្ឋទាំងអស់ ឥតឈប់ឈរបែបនេះទេ  ទើបខ្មែរអាច  ដេញរបបចោរក្បត់ជាតិ បាន ទើបខ្មែរអាចរំដោះប្រទេសកម្ពុជានិងប្រជាជាតិខ្មែរបាន ទើបខ្មែរអាចរួមរស់ដោយសុខដមរមនាក្នុងសន្តិភាពថ្លៃថ្នូរនិងកិត្តិយសជាមួយសហគមន៍អន្តរជាតិបាន ៖​ ព្រោះ ឯករាជ្យ  សេរីភាព និង​ លទ្ធិប្រជាធិបតេយ្យ…ជា គោលបំណងត្រឹមត្រូវស្របច្បាប់…!​ នៃប្រជាជាតិនិមួយៗ។  ដល់ពេលដែលខ្មែរត្រូវតែនាំគ្នាក្រោកមួយនគរហើយ​។  ខ្មែរត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជារៀងរាល់ថ្ងៃដើម្បីរើបំរះ ទាមទារយកឯករាជ្យប្រទេសកម្ពុជាពីយួន ឲ្យទាល់តែបាន! ខ្មែរត្រូវងើបបះបោរដើម្បីដេញហ៊ុនសែនឲ្យចេញពីអំណាច ដូចប្រជាជាតិនិងកងទ័ពនៅប្រទេសបៀគីណាហ្វាសូដែលបានរួមគ្នាដេញទំលាក់ប្រធានាធិបតីប្លែសកុំប៉ៅរ៉េដូច្នោះដែរ។ សូមប្រជាជាតិខ្មែរក្នុងស្រុកនិងក្រៅស្រុកនាំគ្នាក្រោកធ្វើ បដិវត្តន៍ផ្កាឈូក ក្នុងក្របខ័ណ្ឌនៃ ក្រុមប្រឹក្សាជាតិអន្តរកាល ឲ្យបានទូលំទូលាយធំធេង ពុំមែននៅក្រោមផ្លាកគណបក្សណាមួយទេ!

ខ្មែរអឺយក្រោកឡើង ដើម្បីរំដោះប្រទេស !

សូមអរគុណ!

click ==>HOME                                                           click ==> text French

 

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *

WordPress Video Lightbox Plugin