សាកសព​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ចាស់​រយៈពេល​១០​ថ្ងៃ

01ព្រះសង្ឃ និង​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សាកសព​របស់​លោក កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ពលរដ្ឋ​ដង្ហែ​ទៅ​ដល់​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា។ សាកសព​របស់​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​រយៈពេល ១០​ថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ។

ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ បាន​ដង្ហែ​សព​របស់​លោក នៅ​ម៉ោង​ប្រមាណ ២ និង ២០​នាទី​ថ្ងៃ​ដដែល​នេះ។ ការ​ដង្ហែ​សាកសព​ដោយ​រថយន្ត​ផ្ទាល់​របស់​លោក កែម ឡី ប្រភេទ Luxus 300 នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​បដិសេធ​នឹង​អាជ្ញាធរ មិន​ឲ្យ​យក​រថយន្ត​ពេទ្យ​ដឹក​សាកសព​លោក កែម ឡី ចេញ​ពី​ម៉ាត​កាល់តិច​ស្ដុប​បូកគោ​នោះ​ទេ ដោយ​គេ​លើក​ហេតុផល​ថា រថយន្ត​ពេទ្យ​នោះ​មិន​ស័ក្តិសម​ដឹក​សព​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។

 

WordPress Video Lightbox Plugin