លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានឃាតកបាញ់សម្លាប់នៅ Star Mart ស្តុបបូកគោ ក្នុងខណ្ឌចំការមន នៅម៉ោងប្រមាណជិត ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សាក្សីនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបញ្ជាក់ ថា ឃាតកមានបំណងចូលទៅបាញ់លោក កែម ឡី តែម្ដង គឺមិនមានប៉ះទង្គិចគ្នាមុនឡើយ។
ភ្លាមៗក្រោយបាញ់សម្លាប់ សមត្ថកិច្ចចាប់បានជនសង្ស័យជាឃាតកម្នាក់ ដែលបានប្រាប់ថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ។
លោក កែម ឡី បានចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ចុងក្រោយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ជុំវិញប្រធានបទ ថាតើសាច់ញាតិអ្នកដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ? ប្រធានបទនេះត្រូវបានរៀបចំឡើងក្រោយពេលដែលអង្គការឃ្លាំមើលពិភពលោក (Global Witness) ចេញរបាយការណ៍របស់ខ្លួនមួយកាលពីថ្ងៃទី៧ ខែកក្កដា ដែលមានចំណងជើងថា « អាណាចក្រសាជីវកម្មនៃគ្រួសារអ្នកកាន់អំណាចនៅកម្ពុជា »។
សូមអញ្ជើញស្ដាប់និងទស្សនាវីដេអូខាងក្រោម %