តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ​ថ្កោល​ទោស​ក្រុម​ ហ៊ុន សែន

Share Button

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​ លោក​ ប្រធានាធិបតី​ ដូណាល់ត្រាំ (Donald Trump) ​គៀង​គរ​សម្ព័ន្ធ មិត្ត​របស់​ខ្លួន ដើម្បី​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដាក់​គំនាប រដ្ឋាភិបាល​ ​ ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​​ពេញលេញ និង​នីតិរដ្ឋ។ តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ចំនួន​៨​រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​និយម រួម​មាន​លោក​ អេដ រ៉យ (Ed Royce) លោក​ អាលែន ឡូវែនថល​ (Alan Lowenthal) ​លោក​ ស្ទីវ ឆាបុត (Steve Chabot)​ អ្នកស្រី​ និគី តុងហ្កាស់​ (Niki Tsongas) និង​តំណាង​រាស្ត្រ​បួន​រូប​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៨​ម្សិលមិញ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​រដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាមេរិក ​លោក រិក ធីលលើសិន​ (Rex Tillerson) ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​ នៅ​ កម្ពុជា​ ដែល​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ ។ ក្រុម​តំណាង​រាស្ត្រ​របស់​អាមេរិក​ទាំងនេះ​ក៏​បាន​ថ្កោល​ទោស​ជា​ខ្លាំង ដល់​ការ​ ​ រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋអាមេរិក ជា​អ្នក​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ដែល​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​កម្ពុជា។