ប្រជាពលរដ្ឋខ្មែរត្រូវតែដកយកមេរៀនពីប្រវត្តិសាស្ត្រខ្មែរ!

Share Button
ប្រជាពលរដ្ឋខ្មែរត្រូវតែដកយកមេរៀនពីប្រវត្តិសាស្ត្រខ្មែរ!

 

បងប្អូនរួមជាតិជាទីគោរព!

ដើម្បីដកយកមេរៀនពីប្រវត្តិសាស្រ្តខ្មែរ​ ខ្ញុំសូមជូនការវិភាគដូចតទៅ៖

ប្រទេសកម្ពុជាបានជួបគ្រោះមហន្តរាយបាត់ទឹកដីជិតមួយសតវត្សរ៍មកហើយ  បណ្តាលមកពីប្រទេសយួន។ តែ ទោះជាយើងមានប្រទេសជិតខាងជាសត្រូវឈ្លានយកទឹកដីក៏ដោយ បើសិនជាយើងមានអ្នកដឹកនាំស្នេហាជាតិ​ មានសមត្ថភាព រួមជាមួយប្រជាពលរដ្ឋមានសតិសម្បជញ្ញៈ នោះប្រហែលជាយើងពុំបានស្គាល់មហាគ្រោះថ្នាក់ធំៗ មកដល់សព្វថ្ងៃនេះទេ។

នៅថ្ងៃ៤មិថុនា១៩៤៩  រាជាណាចក្រខ្មែរទិ១ របស់ស្តេចសីហនុ បានបណ្តោយឲ្យប្រទេសយួនស្តេចបៅដាយ កាន់កាប់កម្ពុជាក្រោម តាមរយៈអាណានិគមបារាំងមិនហ៊ានទាមទារតវ៉ាឲ្យបានក្លាំងក្លាទេ។

បានឯករាជ្យពីឆ្នាំ១៩៥៣ហើយ នៅឆ្នាំ១៩៥៤ សន្និសិទក្រុងហ្សឺណែវ បានតំរូវឲ្យទ័ពយួនយៀកមិញដកចេញ ពីប្រទេសកម្ពុជា តែស្តេចសីហនុលង់ខ្លួនជួយយួន  ក្រពើហាណូយ ឲ្យ

 វាយយកយួនខាងត្បូង។ យួនហូជីមិញ បានបន្តបោកប្រាស់ខ្មែរក្រហមប៉ុលពតជំនាន់នោះ និង ខ្មែរក្រហមហេងសំរិន ជាស៊ីម ​​ហ៊ុនសែន…ជាបន្ទាប់មក រហូតអាចប្រើអាយ៉ងទាំងនេះធ្វីជាលេសដេញរបបប៉ុលពតបាន។ តែតាមពិតគឺដើម្បីកាត់និងលេបយកទឹកដីខ្មែរបន្តទៀត។ រួមសេចក្តីអ្នកដឹកនាំខ្មែរនានា ​គ្រប់និន្នាការ ល្ងង់ភ្លើ គិតតែពីអំណាចផ្ទាល់ខ្លួន។

 សន្ធិសញ្ញាឆ្នាំ១៩៧៩ ក៏ត្រូវចុះហត្ថេលខា ដោយផាំវ៉ាន់ដុង និង ហេងសំរិន។ មានឈ្មោះថា សន្ធិសញ្ញាសន្តិភាព ​សហប្រតិបត្តិការ​ និង មិត្តភាព។ ជា សន្ធិសញ្ញាក្របខ័ណ្ឌ  សំរាប់លេបយកទឹកដីជាបន្តបន្ទាប់។​​ សន្ធិសញ្ញា១៩៨២ គូសព្រំដែនទឹកប្រវត្តិសាស្ត្រ។ សន្ធិសញ្ញា១៩៨៣  អនុញ្ញាតឲ្យយួនមករស់នៅក្នុងស្រុកខ្មែរ។ សន្ធិសញ្ញា១៩៨៥ គូសព្រំប្រទល់ដែនសារជាថ្មី។​ សន្ធិសញ្ញា១៩៨២ ១៩៨៣ ១៩៨៥ ទាំងនេះ ក៏ត្រូវបានចុះហត្ថលេខាដោយ ហ៊ុនសែន និង ង្វៀងកូថាច់ ដែលពេលនោះធ្វីជារដ្ឋមន្ត្រីការបរទសនែប្រទេសទាំងពីរ ​​បណ្តាលឲ្យអន្តរជាតិមិនសប្បាយចិត្ត ហើយតំរូវឲ្យយួនចេញពីស្រុកខ្មែរ តាមរយៈកិច្ចព្រមព្រៀងប៉ារីស ថ្ងៃ៣តុលា១៩៩១ និង​ តំរូវជាពិសេសឲ្យភាគីខ្មែរនិងភាគីយួនលុបចោលសន្ធិសញ្ញាទាំងអស់នេះចោលចេញព្រោះជាសន្ធិសញ្ញាអយុត្តិ ធម៌។​    ២១ឆ្នាំ បន្ទាប់ពីថ្ងៃ២៣តុលា១៩៩១ យួននិងអាយ៉ងយួនហ៊ុនសែន ជាស៊ីម ហេងសំរិន​ អត់ឈឺក្បាល រវីរវល់គោរពកិច្ចព្រមព្រៀងអន្តរជាតិនេះទេ។​ ជំពូក១ ​គេតំរូវឲ្យលុបសន្ធិសញ្ញា។​ ជំពូក២ យួនមិនត្រូវឈ្លានពានខ្មែរទៀតទេ។​ ជំពូក៣ រដ្ឋអំណាចខ្មែរត្រូវគោរពសិទ្ធិមនុស្ស។​ ជំពូក៤ និង ជំពូក៥ ខ្មែរត្រូវលើកបញ្ហាបូណ៌ភាពទឹកដី និង បញ្ហានានាទៅជូនហត្ថលេខីទាំង១៩ ឫុ អង្គការសហប្រជាជាតិឲ្យជួយដោះស្រាយ។

៣៤ឆ្នាំ ក្រោយពីថ្ងៃឈ្លានពាន៧មករាឆ្នាំ១៩៧៩ អ្វីៗនៅតែដដែលហាក់បីដូចជាស្រុកខ្មែរជាស្រុកកុម្មុយនិស្តក្រោមការត្រួតត្រានែអាណានិគមយួនជាចៅហ្វាយលើក្បាលខ្មែរក្រហមយៀកមិញ ហេងសំរិន ហ៊ុនសែន ជាស៊ីម…ដដែល។

ដូច្នេះប្រទេសកម្ពុជា ពុំមែនជាប្រទេសនិតិរដ្ឋទេ។ គឺជាប្រទេសផ្តាច់ការគ្រប់គ្រងដោយអាយ៉ងយួន ហ៊ុនសែន ជាស៊ីម ហេងសំរិន…។

តើយើងត្រូវធ្វីដូចម្តេច ដើម្បីទាមទារយកឯករាជ្យ សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ?​

  • ទី១/  ខ្មែរត្រូវទាមទារឯករាជ្យពីយួនជាមុនសិន។
  • ទី២​/  រំលំរបបផ្តាច់ការបក្សប្រជាជនហ៊ុនសែនជាបន្ទាប់ ។
  • ទី៣/  ទើបអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបានតាមក្រោយ។

ប្រជាពលរដ្ឋខ្មែរ មិនត្រូវទទួលស្គាល់អាណានិគមយួនដោយនាំគ្នាទៅបោះឆ្នោតរើសតំណាងរាស្ត្រ ដែលរៀបចំដោយរបបអាយ៉ងយួនសព្វថ្ងែនេះទេ។បើពុំនោះសោតទេ គេនឹងមើលឃើញថាប្រទេសខ្មែរដែលសព្វថ្ងែថិតក្រោមអាណានិគមយួន ជាប្រទេសនិតិរដ្ឋ។

សព្វថ្ងៃរបបរាជានិយមខ្មែរទី២ គ្មានប្រយោជន៍អ្វីទាំងអស់។គឺជារាជានិយមប្រថាប់ត្រាឲ្យរដ្ឋអំណាចអាយ៉ងយួន។ រីឯគណបក្សប្រឆាំងឬបក្សរណប គឺគ្រាន់តែជាបក្សប្រថាប់ត្រា ឲ្យរដ្ឋអំណាចអាយ៉ងនេះដែរ ​ពោលគឺជាង២១ឆ្នាំមកហើយ។

បញ្ហាចំបងគឺរំដោះប្រទេស និងទាមទារយកសេរីភាព។ ​​រំដោះប្រទេស និង ទាមទារយកសេរីភាព គឺថិតនៅក្នុងកណ្តាប់ដៃនែប្រជាពលរដ្ឋខ្មែរទាំងមូល។​​និយាយឲ្យខ្លី រំដោះប្រទេសខ្មែរពីយួនគឺរំដោះប្រទេសខ្មែរចញពីអ្នកដឹកនាំក្បត់ជាតិនិងអាយ៉ងយួន មានទាំងស្តេច ទាំងតំណាងរាស្ត្រ ទាំងព្រឹទ្ធសមាជិក ទាំងមន្ត្រីក្នុងស្ថាប័នក្បត់ជាតិពុករលួយ។

ដូច្នេះ ដើម្បីដកអំណាចពីអ្នកដឹកនាំក្បត់ជាតិអាយ៉ងយួននិងអាម៉ីអាថោង ប្រជាជាតិខ្មែរមិនត្រូវទៅបោះឆ្នោតរើសតំណាងរាស្ត្រ នៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣នេះទេ។ ជាពិសេសប្រជាជាតិខ្មែរ ត្រូវបណ្តញអ្នកដឹកនាំក្បត់ជាតិ អ្នកដឹកនាំប្រថាប់ត្រាទាំងនេះឲ្យធ្លាក់ពីអំណាច ឲ្យបានមុនថ្ងៃ២៨កក្កដាឆ្នាំ២០១៣ តាមការបះបោរបែបស៊ីវិលគគ្រឹក គគ្រេង ឈប់គោរពស្ថាប័នក្បត់នានា ហើយ បកអាក្រាតដេញមន្ត្រីអាយ៉ងពុករលួយ ក្បត់ជាតិគ្រប់ទីកន្លែង។​ ប្រជាពលរដ្ឋ គឺជាប្រភពនែអំណាចទាំងអស់។បើប្រជាពលរដ្ឋឈប់ផ្តល់អំណាចឲ្យជនក្បត់ជាតិ ឲ្យជនផ្តាច់ការនោះហើយ វាទាំងអស់គ្នាគ្មានសិទ្ធិគ្រប់គ្រង ​ត្រួតត្រាប្រទេសនិងប្រជាពលរដ្ឋខ្មែរបានតទៅទៀតទេ។ប្រជាជាតិខ្មែរមានពេលវេលាខ្លីណាស់គឺនៅសល់តែ៦ខែទៀតទេ ដើម្បីសំរេចឲ្យបាននូវប្រតិបត្តិការដេញយួនផង និងដេញជនផ្តាច់ការ ជនក្បត់ជាតិផងនិងអាម៉ីអាថោងផងដើម្បីទទួល
យកបាននូវឯករាជ្យជាតិ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

បងប្អូនរួមជាតិជាទីគោរព!
កូនសោរនៃជ័យជំនះថិតនៅក្នុងកណ្តាប់ដៃនៃប្រជាពលរដ្ឋខ្មែរ។ ពលរដ្ខខ្មែរត្រូវតែឈប់ចាញ់បោកអ្នកដឹកនាំខ្មែរតទៅទៀត។ អន្តរជាតិ គេនឹងគាំទ្រការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសិទ្ធិសេរីភាព។ គេមិនគាំទ្រ បរទេសឈ្លានពាន ជនក្បត់ជាតិផ្តាច៉ការ​ ឬអាម៉ីអាថោង ដែលគិតតែ ពីប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍ជាតិ ​ប្រយោជន៍ពលរដ្ឋនោះទេ។ ​បដិវត្តន៍ផ្កាឈូក​សូមប្រសិទ្ធិពរ ឲ្យប្រជាជាតិខ្មែរ​ឆាប់យល់ច្បាស់គ្រប់ៗគ្នា ហើយអនុវត្តឲ្យបានទទួលជោគជ័យឆាប់ៗជាទីបំផុត។

អ៊ូ ចល
សមាជិកស្ថាបនិក បដិវត្តន៍ផ្កឈូក
បណ្ឌិតទស្សនវិជ្ជា សាកលវិទ្យាល័យស៊របោនប៉ារីស
បណ្ឌិតពត៌មានវិទ្យា សាកលវិទ្យាល័យលីយ៉ុង៣និងអិនស៊ីប

 

click =====> texte French
click =====> texte english