ហ៊ុនសែន​៖ ៣០ឆ្នាំក្នុងអំណាច ដោយអំពើក្បត់និង អំពើហឹង្សាលើប្រជាជាតិខ្មែរ

Share Button

បងប្អូនជនរួមជាតិជាទីគោរព!

ពីខែ មករា ១៩៨៥ ​ដល់ ខែ មករា ២០១៥ គឺ ជា ខួប គំរប់ ៣០ ឆ្នាំ នៃ សកម្មភាព ក្បត់ ជាតិ
និង អំណាច ផ្តាច់ការ របស់ ហ៊ុនសែន ក្នុង ប្រទេសកម្ពុជា មកលើ ប្រជាជាតិ ខ្មែរ។
អំពើ ក្បត់ជាតិ និង អំណាច ផ្តាច់ការ អាច ប្រព្រឹត្ត បាន គឺ ដោយសារ ការ ប្រើ អំពើ
ហឹង្សា បណ្តោយឲ្យរដ្ឋអំណាចប្រព្រឹត្តអំពើទុច្ចរិត ពុករលួយក្នុងនិទណ្ឌភាពទូលំទូលាយ។ ថ្ងៃ១៤មករា២០១៥នេះ យូម៉ាន់រ៉ាយវ៉តឆ៍ ក្រោមសំនេររបស់លោកប្រាដអាដាមស៍ បានចេញរបាយការមួយកំរាស់ជិត៧០ទំព័រ បង្ហាញពីអំពើក្បត់ជាតិនិងទង្វើផ្តាច់ការគ្រប់បែបយ៉ាងដែលក្លូបល់ឌីលីជិននៃលោកមេធាវី រីឆាតរ៉ូជ័រសង្ឃឹមថានឺងអាចក្លាយជាសក្ខីភាពជាមូលដ្ឋានជំរុញឲ្យតុលាការព្រហ្មទ័ណ្ឌអន្តរជាតិបើកសំណុំរឿងនិងស៊ើបអង្កេត លើករណីហ៊ុនសែននិងមេដឹកនាំខ្មែរកំពូលៗ ពីបទប្រឆាំងមនុស្សជាតិជាប្រព័ន្ធ តាមការច្បាមយកដីធ្លីប្រជាជាតិខ្មែរជាង២លានហិកតា និងការដេញប្រជាពលរដ្ឋរងគ្រោះពីលំនៅថានជិត៨០ម៉ឺននាក់ចាប់ពីឆ្នាំ២០០២មក។

ក្លូបល់ឌីលីជិន (Global Diligence) បានទទួលការគាំទ្រពីអង្គការអន្តរជាតិនានាចំនួន៤០ ជួយដាក់សំពាធឲ្យតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ ICC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើកសុំណុំរឿងនិងបើកសវនាការពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអ្នកដឹកនាំខ្មែរកំពូលៗ នៅកម្ពុជា ក្នុងរឿងច្បាមយកដីធ្លីជាង២លានហិកតានិងដេញប្រជារាស្ត្រពីលំនៅថានជិត១លាននាក់។

ក្នុងបរិបទនេះ កាលពីថ្ងៃ៧មករា២០១៥ នៅមុខស្ថានទូតយួនក្នុងទីក្រុងប៉ារីស ខ្មែរនៅប្រទេសបារាំងបាននាំគ្នាធ្វើបាតុកម្មដេញយួនអាណានិគមនៅកម្ពុជា ចាប់ពីម៉ោង១៤រសៀលដល់ម៉ោង១៨ល្ងាច ក្នុងអាកាសធាតុដ៏សែនត្រជាក់។​ ក្នុងឩិកាសនោះបាតុករ៥នាក់ដែលមានលោកក្រឹត្យា លោកកុយវណ្ណា លោកហួត។ល។ បានដើរសំររុកចូលស្ថានទូតយួនដោយឥតព្រាងទុក​ ដោយសន្តិវិធី តែត្រូវកងកំលាំងប៉ូលីស្តបារាំង១០នាក់ មករារាំងសំរុះសំរួលសុំឲ្យពួកគេមកធ្វើបាតុកម្មនៅកន្លែងដើមវិញ។ នេះជាសក្ខីភាពនៃទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំងដែលសំរេចចិត្តប្រកាសប្រមូលខ្មែរមួយនគរឲ្យងើបបះបោរដេញយួនឲ្យចេញពីស្រុខ្មែរ ទាមទារយកឯករាជ្យពីយួនមកវិញ។ សូមប្រជាជាតិខ្មែរនាំគ្នាងើបមួយនគរព្រមៗគ្នាឡើង ព្រោះយួនូបនីយកម្មកំពុងស៊ីរូងសរីរាង្គខ្មែរ ហើយនឹងបណ្តាលឲ្យកម្ពុជាស្លាប់តៃហោងក្នុលពេលអនាគត!  ឆ្នាំ២០១៥នេះ ប្រជាជាតិខ្មែរត្រូវតែក្លាហានហ៊ាននាំគ្នា ងើបមួយនគរ រាប់លាននាក់ ឈរលើស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលា១៩៩១ ប្រកាសលុបសន្ធិសញ្ញា១៩៧៩/១៩៨២/១៩៨៣/១៩៨៥និង​ សន្ធិសញ្ញាបំពេញបនែ្ថម២០០៥  ចោលចេញ ដោយខ្លួនឯង  ដើម្បីទាមទារ ឯករាជ្យ បូណ៌ភាពទឹកដីប្រទេសកម្ពុជា ទាមទារ សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ឲ្យបានក្នុងរយ:ពេលពី ២ ទៅ ៣ ឆ្នាំ។ ខ្មែរត្រូវតែងើប ធ្វើបដិវត្តន៍ផ្កាឈូក ជាមហាបាតុកម្មស៊ូណាមី ធ្វើពហិការ  ឈប់សហការជាមួយរបបសព្វថ្ងៃដើម្បីបញ្ឈប់ការស៊ុំគ្រលុំបន្តពង្រឹងអាណានិគមយួនលើកម្ពុជាជាង៣៦ឆ្នាំមកនេះ។ ការរំដោះប្រទេសពុំមែនជាអំពើភេវរកម្មទេ! ហើយក៏ពុំមែនជាការប្រកាន់ពូជសាសន៍ដែរ!   ប្រជាជាតិខ្មែរទួទាំងពិភពលោក មានសិទ្ធិចោទនិងចាត់ទុកអ្នកនយោបាយដឹកនាំខ្មែរសព្វថ្ងៃថាជាជនក្បត់ជាតិ ហើយត្រូវតែរួមគ្នាគិតពិចារណាថា៖ តើគេត្រូវនាំគ្នាងើបអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១នេះ ដោយខ្លូនឯងបានយ៉ាងដូចម្តេច ដើម្បីរំដោះប្រទេសពីយួន រំលំរបបផ្តាច់ការ និងដេញពួកក្បត់ជាតិហ៊ុនសែន ហេងសំរិន ជាស៊ីម … និងដើម្បីខ្មែរអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបាន?

ប្រធានាធិបតីយួនទ្រឿងតាន់សាង​បានមកធ្វើទស្សនកិច្ចនៅស្រុកខ្មែរ ពីថ្ងៃ២៣​ដល់២៤ធ្នូ២០១៤  គឺដើម្បីបញ្ជារឲ្យស្តេចទីងមោងសីហមុនី  ហ៊ុនសែន  ជាស៊ីម ហេងសំរិន…កាពារសន្តិសុខនៃនិគមជនយួនខុសច្បាប់រាប់លាននាក់នៅស្រុកខ្មែរ!  ម៉េ្តចក៏ទ្រឿងតាន់សាង​មិនដកទ័ពយួននិងនិគមជនយួនចេញពីស្រុកខ្មែរ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង២៣តុលា១៩៩១?  ហេតុអ្វីក៏មេដឹកនាំខ្មែរសព្វថ្ងៃ នាំគ្នាបំរើយួនបន្តទៀតហើយក្បត់ប្រជាជាតិខ្មែរយ៉ាងនេះ? ហ៊ុនសែនប្រកាសថាខ្មែរណាមិនដឹងគុណយួនក្នុងថ្ងៃ៧មករា១៩៧៩នេះ គឺជាខ្មែរដែលមានទំនាក់ទំនងគាំទ្រយខ្មែរក្រហមប៉ុលពត!  ចុះហេតុអ្វីបានជាហ៊ុនសែនបក្សប្រជាជនខំរក្សាទុកឲ្យអតីតខ្មែរក្រហមប៉ុលពតសឹងតែទាំងអស់រួចទាស និងឲ្យនៅបន្តធ្វើការក្នុងជួររដ្ឋាភិបាលចោរ ក្នុងស្ថាប័នអនិតិរដ្ឋគ្រប់ទិសទីរហូតដល់សព្វថ្ងៃ? តើពុំមែនហ៊ុនសែនខ្លួនឯងទេឬដែលល្ងង់ភ្លើល្ងើពកថ្ងាស ជាក្មេងពាលរត់ចូលព្រៃម៉ាកគី ជឿរតាមការអំពាវនាវឆ្កួតលីលាឡប់សតិរបស់ស្តេចសីហនុក្បត់ប្រទេសនិងក្បត់ប្រជាជាតិឯង ឲ្យចូលរួមសាមគ្គីជាមួយយួនដើម្បីវាយខ្មែរស្នេហាជាតិនៃសាធារណរដ្ឋលន់នល់សិរិមត:ដែលពេលនោះកំពុងវាយប្រហារដេញយួនយៀកកុងឲ្យចេញពីស្រុក? ប្រជាជាតិខ្មែរមិនត្រូវបណ្តោយឲ្យជនជាតិយួនបន្តឈ្លានពាន កាត់យកដីព្រំប្រទល់និងកោះនានាហើយ អនុញ្ញាតឲ្យយួនមករស់នៅលើទឹកដីបុព្វបុរសខ្មែរយើងបានយ៉ាងស្រួលបែបនេះឡើយ! គឺជាយូរឆ្នាំហើយ ​ ដែលស្តេចសីហមុនី បានចេញក្រិត្យផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិយួនច្រើនសន្ធឹកសន្ធាប់តាមសំណើរជនក្បត់ជាតិហ៊ុនសែន។  ហ្លួងទីងមោង ថែមទាំងបានចេញក្រិត្យផ្តល់គ្រឿងឥស្សរិយយស ខ្ពង់ខ្ពស់ក្នុងប្រទេសខ្មែរ ឲ្យជនជាតិយួនទៀតផង។ ទ្រឿងតាន់សាងបានមកជួបអ្នកទទួលខុសត្រូវខ្មែរកំពូលនានា ដើម្បីបញ្ជាអាយ៉ងខ្មែរឲ្យពង្រឹងទំនាក់ទំនងអាណានិគមយួន មកលើប្រទេសកម្ពុជា មានការពង្រឹងសន្តិសុខទ្វេភាគី រឹតចំណងនយោបាយសេដ្ឋកិច្ច ជំនួញ វិស័យសហគ្រាសនែប្រទេសទាំងពីរ និងពិនិត្យបញ្ហាក្នុងតំបន់អាស៊ីភាគអគ្នេយ៍…។​  ទំនាក់ទំនងខ្មែរយួន ប្រកបដោយភាពលាក់ពុតកន្ទុយខ្វៀនបែបនេះ បានចាប់បដិសន្ធិពីឆ្នាំ១៩៦៧មក។

សព្វថ្ងៃយួនហាណូយកំពុងបង្វិលមតិជាតិខ្មែរនិងមតិអន្តរជាតិ  ដើម្បីពង្រឹងអាណានិគមយួនលើប្រទេសកម្ពុជា ចាប់ពីថ្ងៃ៧មករា១៩៧៩មក ។ ស្តេចសីហមុនី ហ៊ុនសែន ជាស៊ីម ហេងសំរិន សមរ៉ាំងស៊ី​ កែមសុខា…ក្បត់ជាតិ មិនហ៊ាននាំគ្នាស្នើលុបសន្ធិសញ្ញា១៩៧៩/១៩៨២/១៩៨៣/១៩៨៥ និងសន្ធិសញ្ញាបំពេញបនែ្ថម២០០៥ ចោលចេញទេ។ ពួកគេកំពុងបន្តលេងល្ខោន លេងប៉ាហ៊ី ថ្ពិនភ្នែករាស្រ្តដើម្បីពង្រឹងអាណានិគមយួន។ក្នុងបរិបទនេះ យួនហាណូយ ហ៊ុនសែន និងបក្សប្រជាជនក្នុងរបបក្បត់ជាតិខ្មែរ កំពុងក្រពុលមុខ បានចាប់ចងខ្មែរ១៨នាក់ ជាសកម្មជន ចាប់ផ្សឹកព្រះសង្ឃ (មានព្រះតេជគុណ​សឺនហៃ​ ថាច់សាង​​ ឃិតវណ្ណ:…)  ដាក់ពន្ធនាគារព្រៃសរតាមទំនើងចិត្ត! អ្នកភូមិបឹងកក់៨នាក់កំពុងធ្លាក់ខ្លួនឈឺ ព្រោះគេបាននាំគ្នាធ្វើកូដកម្មអត់អាហារ…។ ស្តេចសីហមុនីមិនហ៊ានប្រើអំណាចខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ ហ៊ានត្រឹមសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង្គវង្សវឌ្ឍនា ស្នើឲ្យសើរើពិនិត្យទង្វើប្រាសចាកនិតិវិធីរបស់ចៅក្រមស៊ើបអង្កេតក្រុងភ្នំពេញកែវមុនី ដែលបានសូរចំលើយជនជាប់ចោទអ៊ុកពេជសំណាង ដោយគ្មានវត្តមាននៃមេធាវី។  លោកសុរិយាស៊ូបឺឌី ប្រេស៊ីតពិសេសសនៃលោកបានគីមូន អគ្គលេខាធិការនៃអ.ស.ប បានថ្លែងថា ប្រទេសកម្ពុជា ថិតនៅជាប្រទេសអនិតិរដ្ឋ ដែលតុលាការមិនឯករាជ្យហើយថិតក្នុងកណ្តាប់ដៃហ៊ុនសែននៃនិតិប្រតិបត្តិ។ នៅក្នុងសភាពច្របូកច្របល់បែប​នេះ ប្រជាជាតិខ្មែរ ក្តៅក្រហាយ អស់សង្ឃឹមខ្លាំង នាំគ្នាទាមទារជារៀងរាល់ថ្ងៃជុំវិញគុកព្រៃសរ សុំឲ្យតុលាការអាយ៉ងដោះលែងជនជាប់ចោទទាំង១៨នាក់នេះពីពន្ធនាគារ ដោយឥតល័ក្ខ័ណ។ គឺជាអំពើអមនុស្សធម៌ដែលក្នុងសម័យប៉ុលពតខ្មែរក្រហមបានប្រមូលយកទ្រព្យសម្បត្តិពីប្រជាជាតិខ្មែរគ្រប់ទិសទីទៅធ្វើជាសម្បត្តិជាតិ ហើយសព្វថ្ងៃក្រុមខ្មែរក្រហមកញ្ជះយួនបែរជានាំគ្នាច្បាមយកដីធ្លីទាំងនេះទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន របស់គ្រួសារខ្លួន ហើយហ៊ានកាត់ដីកសិកម្ម ដីព្រៃ ដីរ៉ែ សម្បត្តិវប្បធម៌ ធ្វើជាសម្បទាន៩៩ឆ្នាំឲ្យវិនិយោគិនបរទេសចិនយួន និងកាត់ដីព្រំប្រទល់ ដែនទឹក ដែនសមុទ្រនិងកោះនានាទៅឲ្យយួន។ ល។

សព្វថ្ងៃហាណូយនិងនិគមជនយួន គឺជាប្រភពនៃគ្រោះមហន្តរាយដល់ស្លាប់សំរាប់ប្រទេសកម្ពុជា​ តាមការឈ្លានពានបូណ៌ភាពទឺកដី ការមិនគោរពឯករាជ្យខ្មែរ តាមការទទួលដីសម្បទាន បំពុលបរិដ្ឋាន កាប់បំផ្លាញព្រៃឈើ ធ្វើអាណានិគមលើប្រទេសកម្ពុជា នៅក្នុងរដ្ឋបាល ព្រោះជនជាតិយួនបន្លំធ្វើជាទាហានខ្មែរ ធ្វើជាអ្នករដ្ឋការខ្មែរ និងបន្លំធ្វើជាជនជាតិខ្មែរជាង៣៦ឆ្នាំមកហើយ។  ព្រោះនិគមជនយួនវាអាចបោះឆ្នោតនៅស្រុកខ្មែរ​ ព្រោះវាមានប័ណ្ណបោះឆ្នោត ។​ សព្វថ្ងៃក្រសួងមហាផ្ទៃខ្មែរនៃអាយ៉ងសរខេង កំពុងសស្រាក់សស្រាំ  ធ្វើការជំរឿននិងផ្តល់សិទ្ធិជ្រោកកោនឲ្យជនជាតិយួនខុសច្បាប់  ចេញពីទន្លេមេគង្គ ពីទន្លេបាសាក់ ពីទន្លេសាប។ល។ ឡើងមកលើគោក ទទួលសិទ្ធិរស់នៅក្នុងស្រុកខ្មែរនិងសិទ្ធិបោះឆ្នោត​ ដោយគ្រាន់តែបង់ប្រាក់២ម៉ឺន៥ពាន់រៀល​ គឺប្រហែល៦ដុល្លាស.រ.អា!  យួនវាបានបង្កើតបញ្ហាចំរូងចំរាស់ជាច្រើនដទៃទៀត ដូចជាការដណ្តើមការងារខ្មែរ បញ្ហាអនាធិបតេយ្យ អសន្តិសុខសង្គម ជំលោះពូជសាសន៍ វប្បធម៌ បញ្ហាអភិវឌ្ឍន៍នៅតំបន់ត្រីកោណសេដ្ឋកិច្ចជាប់ព្រំដែនយួន ខ្មែរ លាវ (មានខេត្តយួន៦ ខេត្តខ្មែរ៤ និងខេត្តលាវ៣ )​។ វាជំរុញនិងបង្កើតឲ្យមានអំពើពុករលួយពេញផ្ទៃប្រទេស បង្កើតបញ្ហាសង្គមកិច្ច សុខភាព បញ្ហាយុវជន… ។  ដើម្បីទាមទារឯករាជ្យពីយួនហាណូយដើម្បី  អាចអនុវត្តលទ្ធិប្រជាធិបតេយ្យ  ខ្មែរមិនត្រូវបណ្តោយឲ្យរបបក្បត់ជាតិ សព្វថ្ងៃ តាមរយ:សភាចោរ នាយករដ្ឋមន្រ្តីចោរ ស្តេចទីងមោង ពង្រឹងអាណានិគមយួននិងអំណាចផ្តាច់ការរហូតចប់អាណត្តិទី៥នៅដំណាច់ឆ្នាំ២០១៨ ដូចដែលបក្សសង្រ្គោះចោរយល់ព្រមតាមនោះឡើយ! បើខ្មែរមិនងើបទេ  ខ្មែរទាំងអស់គ្នាជំនាន់សតវត្សរ៍ទី២១នេះនឹងត្រូវប្រវត្តិសាស្ត្រផ្តន្ទាទោសព្រោះ ត្រីមួយត្រកបើស្អុយតែមួយ គឹស្អុយទាំងអស់!  ប្រជាជាតិខ្មែរត្រូវធ្វើពហិការ គឺ អសហការ មិនត្រូវនាំគ្នាទៅបោះឆ្នោតឲ្យគណបក្សមមាចចូលភ្លើងនានា ក្នុងអនាគតដើម្បិពង្រឹងរបបក្បត់ជាតិផ្តាច់ការសព្វថ្ងៃនេះទេ ទោះជាក្នុងកាលទស:ណាក៏ដោយ។ ខ្មែរត្រូវ ឈប់បន្តយល់ព្រមជួយពង្រឺងអាណានិគមយួនដោយផ្ទាល់ឬដោយប្រយោល ព្រោះយួនកំពុងសំលាប់មាតុភូមិខ្មែរនិងសំលាប់ប្រជាជាតិខ្មែរ។​ បើប្រជាជាតិខ្មែរមិនងើបបះបោរទេ ពុំមែនស្តេចទីងមោងសីហមុនី ឬជាស៊ីមហេងសំរិនហ៊ុនសែនក្បត់ជាតិ ឬរ៉ាណារិត​ ឬកែមសុខាសមរ៉ាំងស៊ីអ្នកនយោបាយសង្គ្រោះចោរនោះទេ ដែលនឹងងើបទាមទារឯករាជ្យពីយួនជំនួសប្រជាជាតិខ្មែរ!

យួនវាជាសត្រូវសួរពូជនៃប្រជាជាតិខ្មែរ ។ ជិត៦៤ឆ្នាំហើយដែលយួនហាណូយហូជីមិញកុម្មុយនិស្ត បានបង្កើតបក្សកុម្មុយស្តឥណ្ឌូចិន ដើម្បីត្រួតត្រាប្រទេសកម្ពុជានិងប្រទេសលាវ តាមការឈ្លានពានបញ្ចូលប្រទេសទាំងពីរក្នុងសហព័ន្ធឥណ្ឌូចិន។​ សព្វថ្ងៃ  យួនកំពុងត្រួតត្រាកម្ពុជាក្រោម ហ៊ានបំភ្លៃប្រវត្តិសាសាស្រ្តថាកម្ពុជាក្រោមជាទឹកដីរបស់យួនជាយូរលង់ណាស់មកហើយ គឺពុំមែនបារាំងទេដែលប្រគល់ទឹកដីខ្មែរនេះឲ្យយួន។​ ទោះមកដល់សតវត្សរ៍ទី២១នេះហើយក៏ដោយ ក៏យួននៅតែព្យាយាមប្រើចរិតឃោរឃៅកេងប្រវ័ញ្ចធ្វើជាចោរឈ្លានពានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រទេសកម្ពុជានិងប្រជាជាតិខ្មែរដដែល ដោយមិនគោរពវប្បធម៌ សីលធម៌ ច្បាប់ខ្មែរ និងច្បាប់អន្តរជាតិបន្តិចបន្តួចសោះឡើយ!សព្វថ្ងៃគឺបក្សប្រជាជនហ៊ុនសែន ហេងសំរិន ជាស៊ីម…និងបក្សសង្គ្រោះចោរ សមរ៉ាំងស៊ីកែមសុខា ដែលកំពុងក្បត់ប្រទេសកម្ពុជានិងក្បត់ប្រជាជាតិខ្មែរ  ជួយកសាងសហព័ន្ធឥណ្ឌូចិនតាមការអភិវឌ្ឍន៍តំបន់ត្រីកោណសេដ្ឋកិច្ចជាប់ព្រំប្រទល់ដែនយួនលាវខ្មែរ !

ក្រុមប្រឹក្សាជាតិអន្តរកាល អំពាវនាវឲ្យប្រជាជាតិខ្មែរមួយនគរនាំគ្នាងើបបះបោរគ្រប់ទិសទី រាប់លាននាក់ប្រកាស លុបសន្ធិសញ្ញាទ្វេភាគីខ្មែរយួនចាស់ៗ និងសន្ធិសញ្ញាបំពេញបន្ថែម២០០៥ ចោលចេញ!  ហើយប្រកាសឯករាជ្យ នៃប្រទេសកម្ពុជាពីយួន ប្រាប់ពិភពលោក  ដោយប្រជាជាតិ ជាមួយប្រជាជាតិ ដើម្បីប្រជាជាតិ  ស្របតាមកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលា១៩៩១។ ក្នុងពេលជាមួយគ្នានេះ ប្រជាជាតិត្រូវប្រកាសប្រាប់ពិភពលោកផ្តល់អំណាចជាបណ្តោះអាសន្នឲ្យ ក្រុមប្រឹក្សាជាតិអន្តរកាល ដើម្បីគ្រប់គ្រងឯករាជ្យប្រទេស កាពារសិទ្ធិសេរីភាពប្រជាជាតិ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងរយ:ពេលពី២ទៅ៣ឆ្នាំ។ បើប្រជាជាតិខ្មែរមួយនគរក្លាហានហ៊ានងើប នោះក្រុមប្រឹក្សាជាតិអន្តរកាល នឺងមានអំណាចពេញលេញមានសមត្ថភាពគ្រប់គ្រាន់គ្រប់បែបយ៉ាង ហើយអាចធ្វើការបង្រួបបង្រួមកំលាំងស្នេហាជាតិគ្រប់ទិសទី ដើម្បីសំរេចឲ្យបាននូវគោលដៅទាំងបីខាងលើ  ជូនប្រទេសកម្ពុជានិងប្រជាជាតីខ្មែរក្នុងសន្តិភាព និងក្នុងកិច្ចសហការជាមួយអន្តរជាតិ! នេះគឺជាមធ្យោបាយតែមួយគត់សំរាប់ប្រជាជាតិខ្មែរ!

យួនវាបានបង្គាប់ឲ្យ មេដឹកនាំនៃបក្សប្រជាជនក្បត់ជាតិ មានហេងសំរិនប្រធានរដ្ឋសភាចោរ ដើម្បីក្តាប់ប្រទេសខ្មែរទុកជាទឹកដីអាណានិគមរបស់វាឲ្យបានសំរេចជាស្ថាពរ ​ ដើម្បីកាពារនិគមជនយួននៅស្រុកខ្មែរឲ្យរស់បានដោយសុខសាន្ត។   ជាង៦៥ឆ្នាំ ក្រោយពីយួនបានលេបយកទឺកដីកម្ពុជាក្រោមមក ជាង៣៦ឆ្នាំ ក្រោយពីទ័ពយួនចូលលុកលុយប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ និងជាង២៣ឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១ មក យួនហាណូយសំរេចមហិច្ឆិតាអាណានិគមវាបានទាំងអស់៖ តាមសន្ធិញ្ញា ១៩៧៩/ ១៩៨២/ ១៩៨៣/ ១៩៨៥ តាមរដ្ឋប្រហារថ្ងៃ៥-៦កក្កដា១៩៩៧ តាមសន្ធិសញ្ញាបំពេញបន្ថែម២០០៥ តាមការប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋ ពី២/៣ទៅជាប្រព័ន្ធ៥០%+១  និងតាមការលួចប្លន់បន្លំលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៨/ ២០០៣/ ២០០៨និង២០១៣! ការទទួលលុយសំណូកប្រហែល១០០លានដុល្លា (?) ដើម្បីចូលសភា ពីសំណាក់បក្សសង្គ្រោះចោរ ដោយយកលេសថាដើម្បីកែនិងប្តូរគ.ជ.ប.ចាស់ឲ្យទៅជាគ.ជ.ប. ៤+៤+១ ពុំអាចជួយដោះស្រាយបញ្ហាធំៗ មានការរំដោះប្រទេសពីយួន  នៅក្នុងរបបផ្តាច់ការអាយ៉ងយួនសព្វថ្ងៃនេះបានទេ ។ នៅស្រុកខ្មែរ កាលពីសម័យលន់នល់ យួនមានត្រឹមរាប់ពាន់នាក់ប៉ុននោះ។ ​ ចាប់ពីចុងឆ្នាំ១៩៧៨មក យួនកើនឡើងយ៉ាងរហ័សរាប់ម៉ឺននាក់។​ មកដល់អាណត្តិទី៥របស់ជនក្បត់ជាតិហ៊ុនសែន  និគមជនយួនកើនឡើងរហូតដល់រាប់លាននាក់។  ក្រោយពីចប់របបខ្មែរក្រហម ប្រជាជនខ្មែរនៅសល់ពីស្លាប់មានប្រហែល៣លាននាក់។​ តើប្រជាជាតិខ្មែរមានអត្រាកំណើតប៉ុន្មានភាគពាន់ក្នុងមួយឆ្នាំៗ ទើបសព្វថ្ងៃកម្ពុជាមានប្រជាជនកើនលើសពី១៥លាននាក់? សព្វថ្ងៃ យួនមានវត្តមានបែបអនាធិបតេយ្យ ដូចទឹកបាក់ទំនប់ នៅពាសពេញប្រទេសកម្ពុជា ទោះ ជាខ្មែរមានច្បាប់សំរាប់គ្រប់គ្រងជនអន្តោប្រវេសន៍ក៏ដោយ!

ដូច្នេះកម្ពុជាថិតនៅជាប្រទេសអនិតិរដ្ឋខ្ញុំកញ្ជះយួនដដែលចាប់ពីថ្ងៃ៧មករា១៩៧៩មក ព្រោះស្ថាប័នរដ្ឋទាំងអស់ដូចជាតុលាការ គឺសំរាប់បំរើជនផ្តាច់ការហ៊ុនសែន និងបំរើបក្សប្រជាជនយួន។ ប្រជាជាតិខ្មែរ ដែលជាម្ចាស់អំណាចក្នុងប្រទេសក្តៅក្រហាយខ្លាំងចាប់ផ្តើមហ៊ានងើបប្រឆាំងហ៊ានជេរស្តេច ជេរយួនទ្រឿងតាន់សាង ង្វៀងតាន់យុង ជេរហ៊ុនសែន ប៊ុនរ៉ានី  ជេរជាស៊ីម ហេងសំរិន ណាំហុង ទាបាញ់ សរខេង គិតម៉េង ស៊ុយសែម លីយុងផាត់ ម៉ុងរិទ្ធី  ជាមយៀប ស្វាគិមហុង ឈាងវុន ផៃស៊ីផាន កែវរ៉េមី ជេរជនស៊ុំគ្រលុំក្បត់ជាតិសមរ៉ាំងស៊ី  កែមសុខា រ៉ាណារិត ។ល។  បើខ្មែរទាំងអស់គ្នាហ៊ានងើបគ្រប់ទិសទី ខ្មែរនឹងក្លាយជាកំលាំងស៊ូណាមីដ៏ធំមហិមា អាចរុញច្រានដេញយួននិងដេញហ៊ុនសែនបានយ៉ាងងាយ! ដូច្នេះប្រជាជាតិខ្មែរត្រូវតែរួមគ្នា ងើបធ្វើការរំដោះប្រទេសជាតិឲ្យបានជោគជ័យ ដោយខ្លួនឯង ជាបន្ទាន់ ដូចប្រជាជាតិនៅបៀរគីណាហ្វាសូ ហ៊ានងើបដេញទំលាក់ប្រធានាធិបតីប្លែសកុមប៉ៅរ៉េបានសំរេចកាលពីចុងខែតុលា២០១៤កន្លងមកនេះ។ ខ្មែរត្រូវតែរំដោះប្រទេសឲ្យរួចពីអាណានិគមយួនសិន ក្នុងក្របខ័ណ្ឌ ក្រុមប្រឺក្សាជាតិអន្តរកាល។  ខ្មែរត្រូវនាំគ្នាដេញហ៊ុនសែននាយករដ្ឋមន្ត្រីចោរលួចសន្លឹកឆ្នោតឲ្យចេញពីអំណាច ត្រូវឈប់ជឿរលើបក្សសមរ៉ាំងស៊ីកែមសុខាដែលបំរើរាជានិយមទី២ទីងមោង ខ្វះចក្ខុវិស័យស្នេហាជាតិ ដើម្បីរំដោះប្រទេសនិងរំដោះប្រជាជាតិ !
ការកែរដ្ឋធម្មនុញ្ញដាក់បញ្ចូលគ.ជ.ប. ជាស្ថប័នធម្មនុញ្ញ គឺជាយុទ្ធវិធី វែកចក ពន្យារពេល បោកប្រាសប្រជាជាតិខ្មែរ ចាញ់ឧបាយកលហ៊ុនសែន ដើម្បីបំរើយួនពង្រឹងអាណានិគមលើកម្ពុជា។ គឺជាការចាញ់ល្បិច របស់ចោរក្បត់ជាតិហ៊ុនសែនអាយ៉ងយួន ​ ដើម្បីវាអាចក្តោបក្តាប់អំណាច៥ឆ្នាំម្តងៗ រហូតប្រទេសកម្ពុជានិងប្រជាជាតិបាត់អត្តសញ្ញាណខ្មែរស្លាប់តៃហោងតែម្តង!  សព្វថ្ងៃយួនវាទិញក្បាល អ្នកដឹកនាំខ្មែរ មានហ៊ុនសែន ជាស៊ីម ហេងសំរិន ទាបាញ់ សរខេង ម៉ែនសំអន
គាតឈុន សុខអាន ហោណាំហុង ស្វាគិមហុង សមរាំងស៊ី កែមសុខា រ៉ាណារិត។ល។  បានយ៉ាងងាយ  តាមឩបាយកលទិញក្បាលខ្មែរ ជាដុល្លា​ ឧ្យយសសក្តិ ឲ្យស្រីញី …។​ បក្សសង្គ្រោះចោរ ក្បត់ជាតិថ្មី  ក្បត់ឆន្ទ:ប្រជាជាតិខ្មែរ កំពុងជាប់ជុច ​  មិនហ៊ាននិយាយឲ្យច្បាស់លាស់ ពីការរំដោះប្រទេសពីអាណានិគមយួននិងរួប រួមជាមួយប្រជាជាតិខ្មែរទេ មិនដែលហ៊ាននិយាយថា ខ្មែរត្រូវនាំគ្នាដេញហ៊ុនសែនចោរលួចសន្លឹកឆ្នោតឲ្យចេញពីអំណាចយ៉ាងដូចម្តេចទេ!   បក្សក្បត់ជាតិថ្មីនេះមិនអាចទប់ដំណើរក្បត់ជាតិនៃបក្សប្រជាជនអាយ៉ងយួនបានទេ។​  គឺតាមប្រព័ន្ធគ្រប់គ្រង៥០%+១ នេះហើយដែលសមរាំងស៊ី រ៉ាណារិទ្ធ អនុញ្ញាតឲ្យហ៊ុនសែនបក្សប្រជាជនបន្តក្បត់ជាតិបំរើមហិច្ឆិតាយួនហូជីមិញបាន មកដល់សព្វថ្ងៃ។ បើខ្មែរមិនប្តូររំលំអូសទាញទំលាក់ហ៊ុនសែនបក្សប្រជាជនឲ្យបានតាមប្រការណាមួយទេ ប្រទេសកម្ពុជានឹងបន្តរស់ក្រោមអំពើផ្តាច់ការ ក្រោមអាណានិគមយួន ខ្វះឯករាជ្យ គ្មានសេរីភាពរហូតដល់ស្លាប់។   នៅស្រុកខ្មែរគឺកំលាំងពីរ ដែលកំពុងប្រឈមមុខដាក់គ្នា ម្ខាងជាកំលាំងប្រជាជាតិខ្មែរ ស្នហាជាតិដ៏ច្រើនលើសលប់ មានយុវជនទាហានកសិករ កម្មករ អាជីវករ ព្រះសង្ឃ…ដែលនឹងឈ្នះព្រោះគេមានឹន្ទ:ទាមទារឯករាជ្យប្រទេសសិទ្ធិសេរីភាព និងម្ខាងទៀតគឺ​បក្សប្រជាជនហ៊ុនសែនអាយ៉ងយួន គាំទ្រដោយចិននិងស៊ុំគ្រលុំដោយបក្សសង្គ្រោះចោរសមរ៉ាំងស៊ី កែមសុខារ៉ាណារិទ្វដែលនឹងចាញ់ព្រោះវាជាពួកក្បត់ជាតិ អត្តទត្ថនិយម ប្រតិកិរិយា ដើរបញ្ច្រាសកង់ប្រវត្តិសាស្ត្រ។  ពេលនេះកំលាំងប្រជាជាតិខ្មែរកំពុងពង្រឹងមនសិការជាតិនិងរីករឹងមាំធំធាត់យ៉ាងឆាប់រហ័ស។ ​ នៅពេលដ៏ខ្លីខាងមុខ កំលាំងប្រជាជាតិខ្មែររួមជាមួយទាហាននឹងឈ្នះកំលាំងក្បត់ជាតិផ្តាច់ការជាដាច់ខាត!​​   ឆ្នាំ២០១៥នេះ ខ្មែរត្រូវនាំគ្នាក្លាហានហ៊ានងើបមួយនគរ  រាប់លាននាក់ជាដាច់ខាត ធ្វើបដិវត្តន៍ផ្កាឈូក ឈរលើស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃ២៣តុលា១៩៩១  ប្រកាសលុបសន្ធិសញ្ញាលុបសន្ធិសញ្ញា ១៩៧៩/ ១៩៨២/ ១៩៨៣/ ១៩៨៥ និង​ សន្ធិសញ្ញាបំពេញបនែ្ថម២០០៥  ទាំងនេះចោលចេញ ដោយខ្លួនឯង ហើយប្រគល់អំណាចគ្រប់បែបយ៉ាងជាបណ្តោះអាសន្ន ឲ្យ ក្រុមប្រឹក្សាជាតិអន្តរកាលដើម្បីដោះស្រាយបញ្ហា ឯករាជ្យ បូណ៌ភាពទឹកដីខ្មែរ សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ឲ្យបានក្នុងរយ:ពេលពី ២ ទៅ ៣ ឆ្នាំ។ នាំគ្នាដេញពួកអាក្បត់ជាតិអតីតខ្មែរក្រហមរាជានិយមទាំងអស់ ឈប់ទទួលស្គាល់សភាចោរ​ រដ្ឋាភិបាលចោរ នាយករដ្ឋមន្ត្រីចោរ ឬនាយករដ្ឋមន្ត្រីស្រមោលសង្គ្រោះចោរ ដើម្បីដណ្តើមយកឯករាជ្យប្រទេសពីយួនសិន!   ​​​ប្រជាជាតិខ្មែរជាពិសេសទាហាននិងយុវជន ត្រូវតែរៀបចំខ្លួនដើម្បីងើបទាំអស់គ្នា  ឈប់ជឿលើគណបក្សនយោបាយនយោបោកថ្មីចាស់ ត្រូវហ៊ានងើបបះបោរ ជាមហាស៊ូណាមីរំដោះប្រទេស  ដោយខ្លួនឯង តាមគ្រប់មធ្យោបាយ ។  ទើបអន្តរជាតិគេផ្តោតអារម្មណ៍លើបញ្ហាធំៗរបស់ខ្មែរ។ គឺខ្មែរត្រូវធ្វើការរំដោះប្រទេសពីយួនហាណូយ និង ត្រូវរំលំរបបផ្តាច់ការហ៊ុនសែនបក្សប្រជាជនក្បត់ជាតិឲ្យបានជាដាច់ខាត ទើបខ្មែរអាចនាំគ្នាកសាងរបបប្រជាធិបតេយ្យបានក្នុងសាមគ្គីភាពដ៏ទូលំទូលាយ ។
​ទើបខ្មែរនាំគ្នារៀបចំ ធ្វើការបោះឆ្នោតក្រោយពេលដែល ស៊ូណាមីបដិវត្តន៍ផ្កាឈូក បានទទួលជ័យជំនះ គឺនៅពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីយួន។ ខ្មែរត្រូវរៀបចំ កសាង​ស្ថាប័នឯករាជនានា ជាមុន​សិន ក្នុងរយ:ពេលពី២ទៅ៣ឆ្នាំ យ៉ាងយូរ មុននឹងរៀបចំ ធ្វើការបោះឆ្នោត ដោយសេរីយុត្តិធម៌បន្ទាប់ពីបានរើសសភាធម្មនុញ្ញ និង បោះប្រជាមតិ រើសរបបនិងរដ្ឋធម្មនុញ្ញថ្មី។ល។  មានតែការបះបោរជា មហា​ស៊ូណាមីបដិវត្តន៍ផ្កាឈូក តាមគ្រប់រូបភាព ដេញអាណានិគមយួន ដេញជនផ្តាច់ការហ៊ុនសែនអាយ៉ងយួន ដេញជនស៊ុំគ្រលុំក្បត់ជាតិ តាមយុទ្ធវិធីអសហការ ធ្វើពហិការ និងឈប់ស្តាប់បង្គាប់រដ្ឋអំណាចចោរជាទួទៅ យ៉ាងគគ្រឹកគគ្រេងជាមួយទាហាន ជាមួយស៊ីវិល​ ជាមួយអ្នកដឹកនាំខ្មែរស្នេហាជាតិ រួមជាមួយប្រជាពលរដ្ឋទាំងអស់ ឥតឈប់ឈរបែបនេះទេ  គឺចាប់ពីថ្ងៃនេះតទៅ ទើបខ្មែរអាច  ដេញរបបចោរក្បត់ជាតិ អាចរំដោះប្រទេសកម្ពុជានិងប្រជាជាតិ អាចរួមរស់ដោយសុខដមរមនាក្នុងសន្តិភាពថ្លៃថ្នូរនិងកិត្តិយសជាមួយសហគមន៍អន្តរជាតិបាន ៖​ ព្រោះ ឯករាជ្យ  សេរីភាព និង​ លទ្ធិប្រជាធិបតេយ្យ…ជា គោលបំណងត្រឹមត្រូវស្របច្បាប់…នៃប្រជាជាតិនិមួយៗ។  ពេលវេលាដែលខ្មែរត្រូវតែនាំគ្នាក្រោកមួយនគរធ្វើសង្គ្រាមរំដោះប្រទេសមកដល់ហើយ​។

ខ្មែរត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជារៀងរាល់ថ្ងៃដើម្បីស្វែងរកប្រសិទ្ធិភាពនៃយុទ្ធវិធីរើបំរះ ទាមទារយកឯករាជ្យប្រទេសកម្ពុជាពីយួនឲ្យបាន! ខ្មែរត្រូវងើបបះបោរដើម្បីដេញហ៊ុនសែនឲ្យចេញពីអំណាច ដូចប្រជាជាតិនិងកងទ័ពនៅប្រទេសបៀគីណាហ្វាសូដែលបានរួមគ្នាដេញទំលាក់ប្រធានាធិបតីប្លែសកុំប៉ៅរ៉េដូច្នោះដែរ។ ប្រជាជាតិខ្មែរក្នុងស្រុកនិងក្រៅស្រុកត្រូវនាំគ្នាក្រោកធ្វើ បដិវត្តន៍ផ្កាឈូក ក្នុងក្របខ័ណ្ឌនៃ ក្រុមប្រឹក្សាជាតិអន្តរកាល ឲ្យបានទូលំទូលាយក្នុងសាមគ្គីភាព ពុំមែននៅក្រោមផ្លាកគណបក្សណាមួយទេ!

ខ្មែរអឺយក្រោកឡើង ដើម្បីរំដោះប្រទេស !

Commentaires fermés.