អ្នក​ការទូត​ជាន់ខ្ពស់​ស.រ.អា​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​កែម ឡី

នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​សហ​រដ្ឋអាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​គឺ​ ​លោក​ ​Tom Malinowski​ ​បាន​សម្តែង​ក្តី​សោកសង្រែង​ចំពោះ​ការ​បាត់​បង់​លោក​កែម ឡី​ ​ហើយ​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​ធ្វើ​ការ​ជា​មួយ​ប្រជាជន​កម្ពុជា​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ ​កែម ឡី។​

368CA14F-6770-4156-8A0B-A415B3BF85AC_w610_r1_sក្នុង​ដំណើរ​ទស្សន​កិច្ច​នា​ថ្ងៃ​ទី​២​ ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ ​លោក ​Tom Malinowski ​និង​ភារធារី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ស្រី​ Julie Chung ​អម​ដំណើរ​ជាមួយ​នឹង​បុគ្គលិក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចូល​រូម​ក្នុង​ពិធីបុណ្យ​សពអ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក​ ​កែម ឡី​ នៅ​វត្ត​ចាស់​ ​សង្កាត់​ជ្រោយចង្វា​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ​២០១៦។

លោក​Tom Malinowski​ ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​សរសេរ​ក្នុង​សារ​រំលែក​ទុក្ខ​ក្នុង​ន័យ​ ដើមថា៖​ ​«យើង​សុំ​ផ្តល់​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​កែម ឡី​សម្រាប់​ភាពសុចរិត​ ​ភាព​ឯករាជ្យ​ ​និង​សុទិដ្ឋិ​និយម​របស់​លោក។​ ​យើង​នឹង​នៅ​តែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ ​ដើម្បី​សម្រេច​ក្តី​បំណង​ដូច​ដែល​លោក​ចង់​បានសម្រាប់​យើង​ទាំង​អស់គ្នា​នា​ ពេល​អនាគត»។​ ​

លោក​ កែម ឡី​ ដែល​គេស្គាល់​ថា​ជា​អ្នក​វិភាគ ​និង​អ្នក​ស្រាវ​ជ្រាវ​សង្គម​ ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​គណបក្ស​ជំទាស់​ចំៗ​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​ ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​Caltex​ ​ក្នុង​កណ្តាល​ ​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃអាទិត្យ​ ទី១០​ខែកក្កដា​កន្លងទៅ។​ ​ការ​បាញ់​សម្លាប់​បណ្ឌិត​ រូប​នេះ​គឺប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ ​បាន​ធ្វើ​បទសម្ភាសន៍​និង​បញ្ចេញ​មតិ​តាម​សារព័ត៌​មាន​នា​នា​ ​លើ​របាយការណ៍​មួយ​របស់​អង្គការGlobal Witness ​ដែល​និយាយ​ពី​ការ​កាន់​កាប់​ជំនួញ​របស់​ ​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​៕

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *