សេចក្តីអំពាវនាវរបស់បដិវត្តន៍ផ្កាឈូក

យុវជន ម៉ៅ សុខ ច័ន្ទ ក្រូវបាត់បង់ជីវិត ដោយសារអំពើបាញ់រះយ៉ាងព្រៃផ្សៃរបស់អាជ្ញាធរ

រដ្ឋអំណាចផ្តាច់ការ ហ៊ុន សែន ក្ក្នុងការធ្វើដំណើរធម្មតានៃអាជីវកម្មរបស់ខ្លួន ។ នេះគឺជា

អំពើអយុត្តិធម៌បំផុតសំរាប់ប្រជាពលរដ្ឋខ្មែរម្នាក់ និង ក្រុមគ្រួសាររបស់គាត់ ។ ដូច្នេះបដិវត្តន៍

ផ្កាឈូកទាមទារឲ្យអាជ្ជាធរនេះរកយុត្តិធម៌ឲ្យយុវជន ម៉ៅ សុខ ច័ន្ទ ឲ្យបានជាបន្ទាន់ បើពុំ

នោះទេ នឹងត្រូវធ្វើសកម្មភាពទាមទាររកយុត្តិធម៌នេះដោយខ្លួនឯងជាប្រាកដ ។ បដិវត្តន៍

ផ្កាឈូកសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិនៅក្រៅប្រទេសស្រាក់លុយគ្នាឧបត្ថម្ភដល់ក្រុម

គ្រួសារនេះធ្វើបុណ្យសពឲ្យបានអធិកអធម ដោយរៀបចំរចនាក្តារមឈូសលោក ម៉ៅ សុខ

ច័ន្ទដោយផ្កាភ្ញីយ៉ាងប្រណិត ហើយនាំគ្នាសែងក្តារមូសលោកដើរតាមវិថីនានានៃទីក្រុងភ្នំពេញ

ដើម្បីជាសក្ខីភាពនៃការអាឡោះអាល័យដល់រូបលោកផង ដើម្បីបង្ហាញសកលលោកឲ្យដឹង

អំពីការប្តូរផ្តាច់ទាមទាររកយុត្តិធម៌លើសិទ្ធិរស់នៅជាឯកជនផង និង យុត្តិធម៌សម្រាប់ប្រជាជាតិ

ខ្មែរផង ហើយក្នុងក្បួនដង្ហែនេះ យើងត្រុវនាំគ្នាលើកបដាសរសេរថា  » យុត្តិធម៌ជូន ម៉ៅ សុខ ច័ន្ទ « 

និង  » យុត្តិធម៌លើសន្លិកឆ្នោតខ្មែរ  » ។

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *