សម្ដី៦ឃ្លា ពីដោយលោកNelson Mandela

13322086_363007237156716_7250804020575060417_n-827
លោកNelsonMandela ជាជនជាតិអាហ្វ្រិកខាងត្បូងដំបូងគេតែម្នាក់គត់ដែលបាននាំប្រជាជនពិភពលោកទាំងអស់ឲ្យដឹងច្បាស់ថាលទ្ធិប្រជាធិបតេយ្យពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានហើយវាអាចកើតមានឡើងចំពោះមនុស្សគ្រប់គ្នាមិនថាស្បែកសឬស្បែកខ្មៅឡើយ។ ជាអ្នកតស៊ូដ៏អស្ចារ្យម្នាក់ដើម្បីនាំលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ លោក Nelsonត្រូវបាន ប្រជាជនរបស់លោក និងពិភពលោកប្រសិទ្ធិនាមឲ្យថា ជាបិតាប្រជាធិបតេយ្យ “King of democracy”។
ត្បិតថាលោកបានលាចាកលោកទៅហើយក៏ដោយក៏តម្លៃជាមនុស្សជាទីគោរពរបស់លោកនៅតែមានជានិច្ចសម្រាប់មនុស្សជាតិគ្រប់គ្នា។ ជាមួយគ្នានេះលោកNelsបានបន្សល់ទុកនូវពាក្យពេចន៍ដ៏មានអត្ថន័យជាច្រើនសម្រាប់ជាពន្លឺជីវិតរបស់មនុស្សជំនាន់ក្រោយផងដែរ។ ខាងក្រោមនេះជាពាក្យសម្ដីពិសេសបំផុតទាំង៦ឃ្លាដែលបង្គប់ន័យក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់លោក។

១.“ដ៏រាបណាវាមិនទាន់កើតឡើងទេនោះមនុស្សគ្រប់គ្នានៅតែគិតថាវាមិនអាច” “It always seems impossible until it’s done.”

២. “ពេលគ្រោះមកដល់ អ្នកដឹកនាំល្អត្រូវតែជាអ្នកដែលឈរមុខគេជានិច្ច តែពេលលាភកើតឡើងអ្នកដឹកនាំត្រូវឈរនៅពីក្រោយវិញ”“When there is danger, a good leader takes the front line; but when there is celebration, a good leader stays in the back of the room.”

៣.“បើសិនជាអ្នកពិតជាចង់កសាងសន្តិភាពជាមួយសត្រូវរបស់អ្នក អ្នកត្រូវតែធ្វើការជាមួយពួកគេ។ មិនយូរប៉ុន្មានគេនឹងក្លាយជាដៃគូររបស់អ្នកមិនខាន”“If you want to make peace with your enemy, you have to work with your enemy. Then he becomes your partner.”

៤.“គ្មានប្រទេសណាមួយអាចរីកចំរើនទៅបានទេបើសិនជាប្រជាជនរបស់គេគ្មានការអប់រំ។ផ្ដល់ការអប់រំខ្លួនឯងមានន័យថាជាការផ្ដល់ឲ្យ
ខ្លួនឯងនូវអាវុធដ៏មានឥទ្ធិពលបំផុតដែលអាចចាក់ទម្លុះឧបសគ្គទាំងឡាយឆ្ពោះទៅរកសេរីភាព។ មានព័ត៌មាន(ចំណេះដឹង)ក្នុងខ្លួនកាន់ច្រើន
ប៉ុនណានោះគំនិតអួតអាង និងឈ្លានពានអ្នកដទៃកាន់រលាយ
បាត់ទៅប៉ុននោះ។” “No country can really develop unless its citizens are educated. Educating ourselves is a way to give ourselves the most powerful weapon for freedom . . . the more informed you are, the less arrogant and aggressive you are.”

*@*“ការអប់រំជាអាវុធដ៏មានអំណាចបំផុតដែលអាចផ្លាស់ប្ដូរពិភពលោកបាន” “Education is the most powerful weapon which you can use to change the world.”

៥.“ក្ដីសង្ឃឹមគឺជាអាវុធកំណាចហើយឥទ្ធិពលរបស់វាខ្លាំង គឺខ្លាំងដល់
ថ្នាក់ មិនមានអ្វីមកបង្អាក់ក្ដីប្រាថ្នារបស់អ្នកបានឡើយ” “Hope is a powerful weapon, and (one) no one power on earth can deprive you of.”

៦.“ខ្ញុំដឹងថាគ្រាន់តែការលើកទឹកចិត្តមួយវាមិនអាចឲ្យមនុស្សឈប់ភ័យខ្លាចទេប៉ុន្តែវាជាគ្រឿងដើម្បីជម្នះវាវីរបុរសដ៏ក្លាហានមិនមែនជាមនុស្សមិនចេះភ័យខ្លាចនោះទេ ប៉ុន្តែគេជាមួយមនុស្សដែលចង់យកឈ្នះភាព
ភ័យខ្លាចនោះទៅវិញទេ”“I learned that courage was not the absence of fear, but the triumph over it. The brave man is not he who does not feel afraid, but he who conquers that fear.”

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *