សព​បណ្ឌិត កែម ឡី បានបញ្ចុះ​ហើយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា

សព​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​បញ្ចុះ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា វេលា​ម៉ោង​១១ កន្លះ នា​គេហដ្ឋាន​របស់​លោក ក្នុង​ខេត្ត​តាកែវ តាម​គម្រោង ដោយ​មិន​បន្ត​តម្កល់​ទៀត​ឡើយ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ កក្កដា ខណៈ​ដែល​សព​លោក កែម ឡី ហែ​ទៅ​ដល់​ស្រុក​កំណើត​លោក ពលរដ្ឋ​មួយ​ចំនួន និង​ក្រុម​គ្រួសារ​​ផង ពិគ្រោះ​គ្នា​ថា ចង់​បន្ត​តម្កល់​សព​នៅ​ទី​នោះ។ ប៉ុន្តែ​ដោយ​យោង​ស្ថានភាព​សព ដែល​ហែ​កាត់​កម្ដៅ​ថ្ងៃ​ក្ដៅ​ប្រមាណ​១១​ម៉ោង ​ភរិយា និង​គ្រួសារ​លោក កែម ឡី សម្រេច​បញ្ចុះ​តាម​គម្រោង។

សព​លោក កែម ឡី បាន​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​រាជធានី​ភ្នំពេញ ចំនួន​២​សប្ដាហ៍​ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។

 

OBSEQUES DR KEM LEY

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *