វិចារណកថាថ្ងៃ ៨ឧសភា២០១២

ចុច→អត្ថបទជាភាសាបារាំង(Français)

 


អំពីឧក្រឹដ្ឋកម្មនៅកម្ពុជា

កន្លងជាច្រើនឆ្នាំមកហើយដែលរបប រាជានិយម កុម្មុយនិស្តនិយមគ្របគ្រងប្រទេសកម្ពុជា ហើយសេចក្តីសង្ឃឹមរបស់បុរីជនខ្មែរថានឹងអាចមានជីវភាពធូរធារ

មានសម្ភារៈប្រើប្រាស់ទំនើបទាន់សម័យ     មានអ្វីៗទាំងពូងដែលប្រជាជនក្នុងប្រទេសជឿនលឿនមាន      មានបច្ច័យគ្រប់គ្រាន់ល្មមផ្គត់ផ្គង់គ្រួសាតាម

សម្មាអាជីវោបាន     ក៏រលាយមួយថ្ងៃបន្តិចៗ   ដូចអំបិលត្រួវទឹកព្រោះនិទ័ណ្ឌភាពនៃឧក្រឹតកម្មធំៗ   នៅតែមានដំណើរការជាប្រក្រតី    ។   តាំងពីថ្ងៃដែលយួនចូលលុក

លុយដេញពួកខ្មែរក្រហមចេញ   គឺថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩  រហូតមកដល់បច្ចុប្បន្ននេះ    អាជ្ញាធររដ្ឋអំណាច ហ៊ុន សែន    មិនដែលរកឃើញឃាតករប្រាកដណាយក

មកផ្តន្ទាទោស ឲ្យឃើញជាក់ស្តែងឡើយ ផ្ទុយទៅវិញ គេឃើញតែឃាតករសិប្បនិមិតត្រូវចាប់ខ្លួនបង្ហាញសាធារណជន ដើម្បីបិតបាំងជនដៃដល់ពិតជានិច្ច   ។បន្ថែម

ពីលើនេះផងដែរ   ពួកឈ្មួញសម្បូរប្រាក់ដុល្លាស៍បានក្លាយជាឧបករណ៍របស់រដ្ឋអំណាច ក្នុងការទន្ទ្រាន ផ្លន់យកដីកេរ ពីប្រជាពលរដ្ឋ ដោយមានទាំងទាហានកងរាជ

អាវុធហត្ថ និងប៉ូលិស ចេញមុខការពារ និងបង្រ្កាបយ៉ាងព្រៃផ្សៃបំផុត។ការរលោភយកដីធ្លីពីប្រជាពលរដ្ឋ ទៅធ្វើសម្បទានផ្តល់ឲ្យពួកឈ្មួញ    ក្នុងនាមនៃការអភិវឌ្ឍន៍

ចាប់តាំងតំបន់ដីក្រហម បឹងកក់ បុរីកីឡា និង ទីជនបទនានា  ពីកំព់ងស្ពឺ ដល់ក្រចេះ រត្តនគីរី ….  កំពុងតែធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ កើតក្តីក្តៅក្រហាយ   ទាមទាររកដំ

ណោះស្រាយពីបុរសខ្លាំងមានអំណាចជាងគេនៅកម្ពុជាសព្វថ្ងៃ    ឯដំណោះស្រាយគឺការបញ្ជូនទាហាន    កងរាជអាវុធហត្ថ   និង   ភ្នាក់ងារប៉ូលិស   ចេញទៅទប់ទល់

ដើម្បីឃាត់ឃាំងក្បួនដង្ហែនៃបាតុករទៅវិញ ។   ជនរងគ្រោះតែងតែកើតចម្ងល់មិនចេះស្វាង   ឆ្ងល់ព្រោះបុរសខ្លាំងតែងតែប្រកាសជាសាធារណៈថាខ្លួន   និងមន្ត្រីទាំង

អស់ដែលនៅក្នុងជួររដ្ឋភិបាលគិតគូរប្រឹងប្រែងជួយប្រជាពលរដ្ឋក្រីក្រគ្រប់កន្លែង គ្រប់វិស័យ  គ្មានទំនេរទេ   ប៉ុន្តែការពិតជាក់ស្តែងគឺប្រជាពលរដ្ឋបែរជាទទួលបាននូវ

ការឈឺចាប់រំលោភសិទ្ធិ វេទនាកាយ វេទនាចិត្តជារៀងរាល់ថ្ងៃ ចំណែកការដាក់ពាក្យប្តឹងទៅតុលាការដើម្បីទាមទារសំណងវិញ ក៏ពុំមានប្រតិកម្មសមរម្យតាមផ្លូវច្បាប់

សោះឡើយព្រោះពូកគាត់នៅតែសល់កូនចិត្តជឿលើសំដីបោកប្រាស អកុសលរបស់មេអ្នកកាន់អំណាចនៅឡើយ ។ ល្គឹកណាខ្មែរអ្នករងគ្រោះនៅសន្សំចិត្ត ជឿលើសំ

ដីឥតខ្លឹមសាររបស់មេដឹកនាំបច្ចុប្បន្ន ការខកចិត្តគ្មានថ្ងៃស្រាននៅតែមាននប្តទៅទៀតជានិច្ច ប្រសិនបើអ្នកទាំងនោះ មិនស្វែងយល់អំពីសារជាតិ   អំពីចរិតនៃជនផ្តាច់

ការកុម្មុយនិស្ត និង របៀបចាត់ការនៃរបបកម្មុយនិស្តទេនោះ ។ ដូច្នេះ ដើម្បីស្វែងយល់   ហើយចងចាំ អ្នកទាំងនោះគួរតែដឹងថា  របបមួយដែលមានទម្លាប់មានអង្គការ

ចាត់តាំង ឋានានុក្រម សមាជិកសឹងតែទាំងអស់    ចេញពីមជ្ឈឹមបក្សកម្មុយនិស្តប្រជាជនកម្ពុជា      ហើយដែលនៅតែប្រកាន់ទំនោរទៅរករបៀបគ្របគ្រងចាស់ដដែល

មិនអាចប្រែប្តូរទៅប្រកាន់យកជំរើសថ្មី  ណាមួយដូចជារបបគ្របគ្រងតាមបែបបទប្រជាធិបតេយ្យ    ដោយងាយៗនោះឡើយ   ព្រោះថាជំរើសថ្មីនេះ    ធ្វើឲ្យអ្នកកាន់អំ

ណាចបាត់ការក្តាបក្តាប់ត្រួតត្រាលើសមាជិកបក្សរបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលជាកត្តាធ្វើឲ្យបាត់លំនឹងបក្ស  ពោលគឺការរង្គោះរង្គើនៃអំណាចរបស់បក្ស  ជាពិសេស

អំណាចរបស់មេបក្ស តែម្តង ។ តាំងពីជំណាន់ឡេនីន និង ស្តាលីន មក របបកុម្មុយនិស្តរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើស ចាត់តាំងសមាជិកបក្សសំខាន់ៗឲ្យកាន់

មុខដំណែងធំៗ   គ្រាន់តែសំរាប់ចងគ្នាឲ្យរក្សាភក្តីភាពចំពោះបក្ស   កុំឲ្យទ្រេតស្មារតីចេញពីបន្ទាត់នយោបាយរបស់បក្ស    គឺពុំមែនប្រជាជនទូទៅទេដែលជាអ្នកជ្រើស

រើសនោះហើយបន្ទាត់នយោបាយនេះសោត ក៏ជាបន្ទាត់ផ្តាច់ការរបស់វណ្ណៈអធន   ។   សមាជិកកំពូលនៃបក្ស មិនដែលទុកចិត្តអ្នកក្រោមបង្គាប់ជិតៗខ្លួនទេព្រោះខ្លាច

រដ្ឋប្រហារដណ្តើមអំណាចខ្លួន  ហើយកាលបើមេបក្សតាមដានឃើញថាមានសមាជិកណាម្នាក់  ឬ ច្រើននាក់ មិនស្តាប់បញ្ជាខ្លួន មេបក្សរមែងចាត់ការជននោះ ឬ ក្រុម

នោះចោល ដោយបង្កើតព្រឹត្តិការណ៍អាស្រូវផ្សេងៗ   ដើម្បីរកលេសចោតថាក្បត់បក្ស   ហើយចាប់ដាក់គុគឬសម្លាប់ចោលត្រង់ៗតែម្តង   ។     រឿងនេះកើតមានជំនាន់

ឡេនិន និង ស្តាលីន   ក៏ដូចជាក្នុងសម័យតេជោអគ្គមហាសេនា សែណី ហ៊ុន សែនដែរ   មានឧទាហរណ៍ ហុក ឡង់ឌី  ឬ ហេង ពៅ   ឬ    ដៃជើងរបស់សម្តាច់ម៍ជា ស៊ីម

ស្រាប់ ។ ក្នុងរដ្ឋផ្តាច់ការកុម្មុយនិស្តសា្តលីន ឃាតករគឺមេបក្សនេះឯង   ព្រោះមិនចាំបាច់បំបិតតាងឡើយ   ។  ក្នុងរបបសម្តាចម៍តេជោ គេមិនងាយរកឃាតករឃើញទេ

ព្រោះឃាតករព្យាយាមរកគ្រប់មធ្យោបាយបំបិតតាង   ហើយក៏ជាសម័យដែលមធ្យោបាយលាបមាត់ពពែ   តែងយកមកប្រើដើម្បីពង្វាងដានជារឿយៗផង   ។    ដូច្នេះ

ឧក្រឹតកម្មនៅកម្ពុជា ជាឧក្តឹតកម្មគ្រោងទុកជាមុន   មិនមែនជាឧក្រឹតកម្មដែលឧក្រឹតជនជាមនុស្សវិកលចរិត ឬ ជាចោរឃោឃៅ សម្លាប់ដោយគ្មានហេតុផលឡើយ ។

ករណីធ្វើឃាតលើរូបលោក ជា វិជ្ជាក្តី លើអ្នកសារព៌តមានក្តី  លើសកម្មជនប្រជាធបតេយ្យក្តី  លើលោកប្រធានអង្គការការពារធនធានធម្មជាតិ ឈុត វុទ្ធី   ក្តីក៏មានមូល

ហេតុប៉ុនប៉ងសម្លាប់គ្រោងទុកជាមុនដែរ ព្រោះឃាតកររមែងតែងតែគំរាមតាមទូរសព្ទ ឬតាមវីធីផ្សេងៗជាមុន   ។   ក្នុងករណីឃាតកម្មលើរូបលោក ឈុត វុទ្ធី   ដែលជា

វិរជនខ្មែរម្នាក់ក្លាហានអង់អាច ពុះពារការពារសម្បត្តិជាតិយ៉ាងប្តូរផ្តាច់  ដោយគ្មានសម្ច័យកំលាំងកាយ   និង   ចិត្ត ខ្មែរគ្រប់រូបត្រូវតែភ្លឺភ្នែកមើលឃើញនូវទង្វើអមនុស្ស

ធម៌នៃពួកកាន់អំណាចបច្ចុប្បន្ននៅភ្នំពេញ   ដែលមិនទាំងអើពើរំលែកទុកគ្រួសារលោក ឈុត វុទ្ធី ផង     បែរជាប្រឌិតភស្តុតាងដែលមិនអាចជឿបាន យកមកបន្លំដើម្បី

ពង្វាងដានទៅវិញ   ។ ពេលនេះជាពេលដែលខ្មែរទាំងក្នុងស្រុក ទាំងក្រៅស្រុក ចូលរួមមរណៈទុក្ខជាមួយគ្រសារសព្វ ហើយអំពាវនាវឲ្យអង្គការអន្តរជាតិធ្វើអន្តរាគមន៍

ដោយផ្ទាល់ ដើម្បីវែករកមុខឃាតករឲ្យឃើញ  ចាប់យកមកផ្តន្ទាទោសឲ្យបាន ។  ម្យ៉ាងទៀត វិរភាពជាគំរូរបស់វិរជនក្លាហាន ឈុត វុទ្ធី ត្រូវតែមានសាមគ្គីភាពរវាងខ្មែរ

គ្រប់និន្នាការប្រមូលថវិការផ្តល់ឲ្យគ្រួសារលោក សាងជារូបចម្លាក់របស់លោក ទុកជានិមិតសញ្ញានៃការតស៊ូដើម្បីមូលហេតុជាតិ ដល់កុលបុត្រខ្មែរជារៀងរហូត ។

បដិវត្តន៍ផ្កាឈូក

 

ទំព័រដើម               ចុច→អត្ថបទជាភាសាបារាំង(Français) 

 

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *