បាវចនា

   បាវចនាបដិវត្តន៍ផ្កាឈូក

បដិវត្តន៍ផ្កាឈូកសូមរំលឹកបងប្អូនរូមជាតិទាំងក្នុង ទាំងក្រៅប្រទេស ថា ការករកើតនៃចលនានេះមិនមែនជារឿងចៃដន្យ ឬ ជារឿងស្រមើស្រមៃ ឬជារឿងជាតិនិយម

ជ្រុលនោះឡើយ ប៉ុន្តែជារឿងកើតមកស្របតាមដំណើរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​និង​កាលៈទេសៈ ដែលតម្រូវឲ្យខ្មែរក្តាប់សភាពការណ៍ទាន់ពេលវេលាមុននឹងប្រទេស

កម្ពុជាត្រូវកម្លាំងអយុត្តធម៌នៃរបបផ្តាច់ការ បំផ្លិចបំផ្លាញហិនហោច និង   អំពើឈ្លានពានរបស់បរទេសយួនផ្តិចផ្តិលឲ្យទទួលនូវអស្តង្គតក្នុងគ្រាអនាគតកំណត់ខ្លីជាកំ

ហិត  ។   គួរចងចាំថា   របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍របស់ខ្មែរក្រហម   ចូលកានកាប់កម្ពុជានៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥     ដោយបានបន្សល់នៅ

អនុស្សាវរិយ៍ដ៏ជូរចត់   ទុកក្នុងប្រវត្តិសាស្រ្តខ្មែរ  កែប្រែឥរិយាបឋរម្យទមរៀបសាពីបូរុមបូរាណ  ឲ្យទៅជាសាមាន្យឃោឃៅជីករណ្តៅសម្លាប់ជាតិសាសន៍ឯងអស់រាប់

លាននាក់ចូលអន្ទាក់យួន ឲ្យរៀបកល្បួនទ័ពចូលស្រុកសន្ធឹកសន្ធាប់ផ្ជាប់ពួកក្បត់បួនដប់ក្បាល មានហេង សំរិន, ជា សីម ,ហ៊ុន សែន មកត្រួតត្រាកម្ពុជាតាំងពីថ្ងៃទី៧

មករា ឆ្នាំ១៩៧៩រហូតមកដល់ថ្ងៃនេះ ។  ដោយសារសង្គ្រាមរាំរៃរវាងពួកខ្មែរក្រហម និង របបរណបយួន   នាប៉ែកខាងលិចប្រទេស   ទើបសហគមន៍អន្តរជាតិធ្វើអន្តរា

គមន៍ តាមកិច្ចព្រមព្រៀងក្រុងប៉ារិសថ្ងៃទី២៣តុលា១៩៩១ កំរិតជា៥ចំពូកគ្រឹះ មានន័យសង្ខេបដូចខាងក្រោម ៖

    ១) ប្រទេសកម្ពុជាត្រូវលប់សន្ធិសញ្ញានានាចោលដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ។

    ២) ប្រទេសហត្ថលេខីដទៃទៀត មានយួន និង សៀម ជាអាទិ៍ ត្រូវតែគោរពនូវអធិបតេយ្យភាពរបស់ខ្មែរ ។

    ៣) ប្រទេសកម្ពុជាត្រូវមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ។

    ៤) ប្រទេសហត្ថលេខីនានាមិនត្រូវបណ្តោយឲ្យប្រទេសណាមួយរំលោភប្រទេសខ្មែរទេ ។

    ៥) ក្នុងករណីមានការឈ្លានពានទឹកដី និង ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ប្រទេសហត្ថលេខី និង សហប្រធាន ត្រូវចាត់វិធានការ ដើម្បីដោះស្រាយដោយសន្តិវិធី

ឬត្រូវប្តឹងទៅអង្គការសហប្រជាជាតិ និង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ។

    ប៉ុន្តែរបប ហ៊ុន សែន ដោយបានអំណាចដោយសារការឡាំប៉ាធ្វើអប្បគមន៍ និង ​ការធ្វើរដ្ឋប្រហារ   ចាប់តាំងពីឆ្នាំ១៩៩៣​មកទល់នឹងបច្ចុប្បន្ននេះ មិនបានយកចំពូក

ណាមួយនៃកិច្ចព្រមព្រៀងថ្ងៃ២៣តុលា១៩៩១ មកធ្វើការអនុវត្តន៍ឲ្យបានត្រឹមត្រូវទេ ។ ផ្ទុយទៅវិញ របបនេះបានទាត់ចោលកិច្ចព្រមព្រៀងនេះទាំងស្រុង ហើយក្តោប

យកអ្វីៗដែលកើតចេញពីថ្ងៃទី៧មករា១៩៧៩ ដែលយួនបានពង្វក់ខួបង្កងរបស់ពួកអាយ៉ងជាឧបករណ៍ ឲ្យទទួលយកសន្ធិសញ្ញាឆ្នាំ១៩៧៩, ១៩៨២,១៩៨៣,១៩៨៥

ព្រមទាំងបង្ខំស្តេចឲ្យប្រថាប់ត្រាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលធ្វើឲ្យសន្ធិសញ្ញាទាំងប៉ុន្មានខាងលើ ក្លាយជាត្រឹមត្រូវតាមច្បាប់ ។ សព្វថ្ងៃនេះ ខ្មែរៗដែល

បានទៅធ្វើទស្សនកិច្ចនៅកម្ពុជា   បានឃើញជាក់ស្តែងនឹងភ្នែក   ថាប្រជាជនយួនខុសច្បាប់កំពុងមានវត្តមានរស់នៅពេសពេញស្រុក  ដែលបង្ករផលវិបាកធ្ងន់ធ្ងរលើ

គ្រប់វិស័យ  មានវិស័យសង្គមកិច្ច  វិស័យសេដ្ឋកិច្ច និង​វិស័យនយោបាយ   ដែលគួបផ្សំនឹងប្រព័ន្ធពុករលួយ អាចនាំឲ្យប្រទេសស្គាល់នូវហាយនភាពយ៉ាងឆាប់រហ័ស

ហើយបុរីជនខ្មែរនឹងក្លាយទៅជាប្រជាជនភាគតិចក្នុងប្រទេសរបស់ខ្លួននាពេលអនាគត តាមរយៈការធ្វើសម្បទានដីរយៈ៩៩ឆ្នាំ ឬ ៧៥ឆ្នាំទៅឲ្យយួន និង ការប្លន់យក

ដីរបស់បុរីជន ពីអាជ្ញាធរសមត្ថកិច្ចជារៀងរាល់ថ្ងៃ ។ ហេតុនេះ ខ្មែរទាំងឡាយដែលនៅសល់សម្បញ្ជញៈជាតិនិយម មានករណិយកិច្ចងើបឡើង ចាប់ដៃគ្នាធ្វើការតស៊ូ

ដើម្បីរំលំរបបផ្តាច់ការអគតិ អមនុស្សធម៌ របស់ ហ៊ុន សែន និង ដេញយួនចេញពីកម្ពុជា ជាកំហិត ។ ក្នុងន័យនេះ បដិវត្តន៍ផ្កាឈូកប្តូរផ្តាច់សម្រេចតស៊ូក្រោមបាវចនា

 » សេរីភាព  កិត្តយស  យុត្តធម៌  » ៖

    ១) សេរីភាព ៖ បុរីជនខ្មែរជាមនុស្ស   មិនជាសត្វពាហណៈសំរាប់ឲ្យពួកមនុស្សចិត្តតិរិច្ឆានផ្តាច់ការ   ធ្វើអ្វីៗបានស្រេចតែចិត្តនោះទេ ក៏មិនមែនជាម៉ាស៊ីនសំរាប់តែ

បំរើសំរាប់តែស្តាប់បង្គាប់របស់ពួកផ្តាច់ការដែរ   ដូច្នេះបុរីជនខ្មែរត្រូវតែហ៊ានបោះបង់សភាព « ស្លាប់ដូចពស់ រស់ដូចកង្កែប  » ចោលចេញ   ហើយកាន់យកស្មារតីរឹងមាំ

ផ្តេជ្ញាធ្វើឲ្យឆន្ទៈចង់បានសេរីភាពរបស់ខ្លួន    បានសម្រេចដោយជោគជ័យ    ។    យើងត្រូវតែធ្វើឲ្យកើតមានឡើងនៅកម្ពុជា     នូវសិទ្ធិខាងនិយាយស្តី     សិទ្ធិខាងដើរ

ហើរ សិទ្ធិខាងប្រកបអាជីវកម្មមួយសេរី សិទ្ធិខាងចំណេះដឹងគ្មានព្រុំដែន សិទ្ធិខាងធ្វើនយោបាយ សិទ្ធិសមភាពខាងផ្លូវច្បាប់  សិទ្ធិរស់នៅដោយសមរម្យ ។ល។

    ២)កិត្តិយស ៖ខ្មែរជាជនជាតិមានចរិតស្លូតបូត រាក់ទាក់ទទួលភ្ញៀវដោយញញឹម ជាមនុស្សឧស្សាហ៍មិនដូចពាក្យគេចម្អកទេ មិនខ្ចិលច្រអូស ( មានដែរតែភាគតិច )

គំនិតក៏មាន  កំណើតក៏មាន  មានរបៀបរៀបរយ  មានសណ្តាប់ធ្នាប់ មានទម្លាប់ល្អ មានទាំងសិលធម៌បវរប្រពៃ ប្រកាន់សច្ចៈមិនលេបសំដីងាយៗទេ មិនបោកប្រាស់

កេងប្រវ័ញ្ជ យកប្រយោជន៍រួមជាធំ ( លក្ខណៈនេះ ពួកអ្នកធំមានអំណាចមិនសូវមានទេ ) ។ល។ ខ្មែរការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន និង កេរដូនតាមិនឲ្យមានហ្មង ហើយ

ហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ ហ៊ានធ្វើពលិកម្មដើម្បីស្រោចស្រង់ជាតិ និង ការពារទឹកដីមាតុភូមិរបស់ខ្លួន ។

    ៣) យុត្តិធម៌ ៖ ខ្មែរមិនត្រូវនៅសម្ងំយករស់ក្នុងទាសភាព ក្រោមរបបផ្តាច់ការជិះជាន់សង្កត់សង្កិន បង្ហិនជាតិ លក់ទឹក លក់ដី លក់ព្រៃព្រឹក្សាលតាវល្លិ ប៉ុន្តែកាត់ផ្តាច់

ចំណងនេះចោលចេញ ប្រដេញក្តាប់យកសមភាពក្នុងគ្រប់វិស័យ ធ្វើឲ្យមានន័យក្នុងការគោរពច្បាប់ ដោយក្តាប់យកសុចរិត្តយុត្តិធម៌ លំអតុល្យភាពនៃសិទ្ធិជនគ្រប់រូប

គ្រប់ស្រទាប់ក្នុងសង្គម ប្រសូត្រក្រឹត្យក្រមសមតាមឆន្ទៈរួម ។ ។ល។

    ប្រសិនបើយើងលើកយកគំរោងរឿង (scénarios ) ដែលបានពិចារណាមកពិនិត្យ ដើម្បីធ្វើជាមធ្យោបាយរំដោះស្រុក ចេញពីរបបផ្តាច់ការ យើងអាចឃើញមាន៦

ករណី ៖

    ១) យើងអាចរំដោះតាមផ្លូវហឹង្សា គឺ ប្រើកម្លាំងទ័ព ។ ផ្លូវនេះខ្មែរទាំងក្នុងទាំងក្រៅស្រុកមិនចង់បានសង្រ្គាមបង្ហូរឈាមខ្មែរដូចគ្នាឡើយ ហើយក៏ជាផ្លូវដែលហួសពី

សមត្ថភាពយើងផង ព្រោះយើងពុំអាចរកធនធានមនុស្ស និងថវិការគ្រប់គ្រាន់ដំណើរការកិច្ចការនេះបានយូអង្វែងឡើយ   ដូច្នេះករណីនេះពិបាកនឹងធ្វើការអនុវត្តន៍

ណាស់   ។   ប៉ុន្តែ បើយើងពឹងលើទ័ពរបស់ពួកផ្តាច់ការឲ្យធ្វើរដ្ឋប្រហារ    គឺយើងត្រូវប្រឈមមុខនឹងរបបផ្តាច់ការយោធាមួយថ្មីទៀតមិនខាន ។  នេះជាការដែលផ្ទូយ

ស្រឡះពីឆន្ទៈរបស់យើងហើយ ។

    ២) យើងអាចរំដោះតាមផ្លួវចរចារ ៖ ករណីនេះក៏យើងគ្មានលទ្ធភាពដែរ  ព្រោះយើងពុំទាន់បានរៀបចំជាអង្គការដល់កំរិតមួយ ដែលពួកផ្តាច់ការទទួលស្គាល់ ព្រម

ចរចារជាមួយយើងផង ។

    ៣) យើងអាចរំដោះតាមការពឹងពាក់លើកម្លាំងបរទេស៖ ករណីនេះ​ក៏មិនខិសពីករណីទី២ដែរ     ព្រោះល្គឹកណាយើងមិនទាន់មានអង្គការដែលពួកបរទេសទទួល

ស្គាល់នៅឡើយទេនោះ   គេក៏មិនអាចស្ទុះមកជួយយើងដែរ  ។   ម្យ៉ាងទៀត   ជំនួយបរទេសមិនប្រាកដថាឥតចំណងនោះឡើយ   បើពុំនោះទេ គឺ ទាល់តែបានផល

ប្រយោជន៍គេ ទើបគេជួយយើង ។

    ៤)  យើងអាចរំដោះតាមការផ្តេកសេចក្តីសង្ឃឹម   លើសមានចិត្តរបស់ពួកផ្តាច់ការ      ថានឹងប្តូរចរិត    ប្តូរឆន្ទៈ      ប្រែជាមានបំណងល្អគោរពសិទ្ធិបុរីជនដោយឯក

ឯង។ រឿងនេះ ក្នុងបរិបទសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់បុគ្គល ហ៊ុន សែន ចរិតអ្នកលេងបែបនេះ មិនមានកត្តាណាជាក់ស្តែងធ្វើឲ្យយើងមានសង្ឃឹមឡើយ ។

    ៥) យើងអាចរំដោះតាមផ្លូវច្បាប់ ៖ គឺយើងចូលរួមធ្វើការបោះឆ្នោត ប្រកួតប្រជែងដណ្តើមយកសន្លឹកឆ្នោត ប៉ុន្តែបើគ្រាន់តែក្នុងគោលដៅ ឬលទ្ធភាពបានកៅអីបួន

ដប់ក្នុងរដ្ឋសភា ហើយគណបក្សកាន់អំណាចផ្តាច់ការ ឋិតនៅតែក្នុងអំណាចដដែលនោះ គឺពុំមានន័យថារំដោះទេ !   ម្យ៉ាងវិញទៀត   បើទោះបីជាគណបក្សប្រឆាំង

រួមគ្នាបោះឆ្នោតបានឈ្នះក៏ដោយ ក៏ពួកផ្តាច់ការមិនប្រគល់អំណាចឲ្យងាយៗឡើយ ហើយអាចបញ្ចេញកម្លាំងទ័ព និង ប៉ូលិស   មកចាប់ចងអ្នកឈ្នះដាក់គុគ ឬ ប្រ

ហារជីវិតចោលផង ។

    ៦) យើងក៏អាចរំដោះតាមអំពើអហឹង្សាផងដែរ ៖ គឺ ជាបថម យើងត្រូវបណ្តុះបណ្តាលសា្មរតីភ្ញាក់រលឹកក្នុងរង្វង់មហាជនខ្មែរនៅគ្រប់ទិសទីឲ្យបាន ការនេះជាករណី

ដែលយើងមានលទ្ធភាពធ្វើទៅបាន គឺ ជាការប្រមូលបុរីជនដែលភ្ញាក់រលឹកឲ្យស្ម័ក្រចិត្តចូលរួមក្នុងចលនាបដិវត្តន៍ដោយអហឹង្សាមួយ    ដើម្បីរំដោះប្រទេសជាតិពីក្រ

ញាំបីសាចផ្តាច់ការ និង ដេញយួនចេញពីមាតុភូមិផង ។

    ដូច្នេះ ក្នុងករណីទាំងអស់ មានតែករណីចុងក្រោយនេះទេ ដែលខ្មែរយើងត្រូវទុកជាជំរើសយកមកធ្វើការអនុវត្តន៍ឲ្យបានសម្រេច ។

    ដើម្បីសម្រេចនូវបាវចនាត្រួសៗខាងលើនេះ បដិវត្តន៍ផ្កាឈូកសំរាំងយកកិច្ចព្រមព្រៀងនាទីក្រុងប៉ារិស​ ជាសសរគ្រឺះមូលដ្ឋានមួយ ឈានទៅរកដំណោះស្រាយ

បញ្ហាលទ្ធិផ្តាច់ការ នៅកម្ពុជា និង កាត់ផ្តាច់សសៃឈ្លានពានយួនកុម្មុយនិស្តហាណូយ ចាប់ប្តើមអំពីការសម្រេចរបស់សហគមន៍អន្តរជាតិ ឲ្យផ្អាកការបោះបង្គោល

ព្រុំដែនបច្ចុប្បន្នជាមួយយួន ។

បដិវត្តន៍ផ្កាឈូក

 

 

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *