និវេទនប័ណ្ណនៃ បដិវត្តន៍ផ្កាឈូក

Manifeste de la Révolution du Lotus Khmer

Manifesto of the Khmer Lotus Revolution

 

១)បុព្វកថា ៖

អស់រយៈពេលជាង៣០ឆ្នាំហើយ ដែលប្រទេសជាតិយើងស្ថិតនៅក្រោមអាណានិគមន៍ស្រមោលរបស់ជនបរទេសយួន និង របបសក្តិភូមិរាជានិយម និយមកុម្មុយនិស្ត

ដែលប្រពៃណីដ៏ឧត្តុងឧត្តមនៃបុព្វបុរសយើង ស្នាដៃដ៏គួរឲ្យស្ញប់ស្ញែង និង សេចក្តីក្លាហាន តស៊ូស្វិតស្វាញរបស់លោក ដើម្បីបូរណភាពទឹកដី ដើម្បីឯករាជ្យ ដើម្បីសេរី

ភាព ត្រូវបានពួកផ្តាច់ការក្នុងគណបក្សប្រជាជន   ជាន់ឈ្លីយ៉ាងព្រៃផ្សៃបំផុត   ។   បុរីជនខ្មែរកំពុងតែត្រូវបាត់បង់ដីធ្លី ដីកេរមត៌កជារៀងរាល់ថ្ងៃព្រមទាំងត្រូវគេរំលោភ

សិទ្ធិបង្រ្កាបយ៉ាងអយុត្តិធម៌ ដោយពុំមានការឈឺឆ្អាលជាដុំកំភួន  ពីសហគមន៍អន្តរជាតិ  គ្រាន់ចាត់ទុកថា  ជាការកក់ក្តៅ  អាចផ្តេកសេចក្តីសង្ឃឹមបាន ។
បញ្ហាសង្គម

កាន់តែមានទំហំធំឡើងជាលំដាប់ រាប់តាំងពីគម្លាតធំមហិមា រវាងអ្នកមានធមធាន និង អ្នកក្រីក្រ តាំងពីជីវភាពរស់នៅ ចំណេះដឹង សុខភាព សុខុមាលភាព និង សេដ្ឋ

កិច្ចគ្រួសារ បានធ្វើឲ្យបុរីជនខ្មែរក្នុងប្រទេស បាត់លំនឹង បាត់សុភវិនិច្ឆ៍យ បោះបង់ចោលនូវសច្ចធម៌សឹងតែអស់រលីង រំពឹងតែលើការប្រោសប្រណីពីពួកដឹកនាំផ្តាច់ការ

ដែលតែងតែឆ្លៀតយកភាពទន់ខ្សោយខាងស្មារតីនេះ ធ្វើជាអាវុធ ដើម្បីបំភាន់ភ្នែកបុរីជន ឲ្យដឹងគុណពួកគេយ៉ាងធំធេង  ដោយបំប៉នជំនួយបន្តិចបន្តួច   ឬព្រមធ្វើតាម

ការទាមទាររបស់គាត់ បន្ទាប់ពីបានគៀបសង្កត់ពួកគាត់អស់ជាច្រើនឆ្នាំ មានបញ្ហាដីនៅបឹងកក់ ក្នុងរាជធានីភ្នំពេញ  ជាឧទាហរណ៍ស្រាប់ ។   សន្តិភាពដែលបានមក

ពីកិច្ចព្រមព្រៀងថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ នាទីក្រុងប៉ារីស បានត្រូវពួកកម្មុយនិស្ត ដ៏មាន  ហ៊ុន សែន  ជាមេក្លោង  បាន  និង កំពុងតែអនុវត្តការគៀបសង្កត់ បង្ខិតបង្ខំ

ការគៃបន្លំគ្រប់ប្រភេទ គ្រប់វិស័យ ការអនុគ្រោះផង ការឃុបឃិតផង និង អំពើពុករលួយ ដើម្បីសាង និង រក្សាទ្រ័ព្យសម្បត្តិស្តុកស្តម្ភ លើសេចក្តីទុក្ខវេទនា លើខ្នង

បុរីជនខ្មែរ ។ បុរីជនខ្មែរបានបូជ៌ាកម្លាំង និង ឈាមស្រស់ ដើម្បីទទួលបានអ្នកដឹកនាំល្អ ក្នុងក្តីសង្ឃឹមថាគេនឹងជួយស្រោចស្រង់ ជួយទំនុកបំរុងខ្លួន ឲ្យរួចចាកផុតពី

និមអាណានិគមន៍បច្ចឹមប្រទេសផង   ផុតពីរបបប្រល័យពូជសាសន៍ដៃប្រឡាក់ឈាម   ក៏មិនបាននឹកស្មានថា មកត្រូវទទួលបាបកម្មមួយលើកទៀត ក្នុងក្រញាំបន

មនុស្សអគតិ ដឹកនាំគ្មានសមត្ថភាព និង​ ពង្វក់ខ្មែរឲ្យវង្វេងវប្បធម៌ វង្វេងទំនៀមទំលាប់ ចាប់យកតែវប្បធម៌ច្រៀងរាំ ខារាអូខេ ភ្លេចទាំងបង្ករបង្កើនផលសំរាប់គ្រួសារ

មានបន្លែបង្ការជាអាទិ៍ បណ្តោយឲ្យទីផ្សាខ្មែរ ក្លាយទៅជាទីផ្សាបរទេស ( ផ្សាខ្មែរ បន្លែយួន )   ភ្លេចចាប់អារម្មណ៍លើសារាចរណែនាំនៃអង្គបក្សប្រជាជនកម្ពុជា នឹង

បំណងប្រាថ្នារបស់បក្សកុម្មុយនិស្តយួន អំពីកិច្ចទំនុកបំរុងនិគមជនយួន ឲ្យរស់នៅហួសពីសមរម្យនៅកម្ពុជា ភ្លេចទាំងពិចារណា លើសន្ធិសញ្ញា លើកិច្ចព្រមព្រៀង

នានា លើពិធីការ លើកុងត្រាជាច្រើនច្បាប់ ដែលអ្នកដឹកនាំខ្មែរបច្ចុប្បន្នចុះហត្ថលេខាជាមួយយួន  ជាពិសេស កិច្ចព្រមព្រៀងកំណត់ព្រុំដែនគោក កិច្ចព្រមព្រៀងបង្កើត

ដែនទឹកប្រវត្តិសាស្រ្ត កិច្ចព្រមព្រៀងសេដ្ឋកិច្ច   ពាណិជកម្ម   ដឹកជញ្ជូន   ហិរញ្ញវត្ថុ ។ ល ។      ដែលធ្វើឲ្យយួនមានលទ្ធភាពធ្វើយួនួបនិយកម្មបានមួយសេរី ( ដីខ្មែរ

ថៅកែយួន ) ។ ប៉ុន្តែបុរីជនខ្មែរក៏បានយល់ដឹងដែរថា ផលិតផលដំណាំដាំដុស ទំនិញហូបចុក សព្វសារពើ     សេវាកម្មតេលេកុម សេវាកម្មទេសចរណ៍ ពត៌មានវិជ្ជា

ដឹកជញ្ជូន ឧស្សាហកម្មប្រមូលផលនិងកែឆ្នៃ ដំណាំកៅស៊ូ រ៉ែមាស រ៉ែដែក រ៉ែប្រេងឆៅ និង ឧស្ម័នធម្មជាតិ    ជលផលនិងថាមពល ក្នុងផ្ទៃប្រទេសទាំងមូល ត្រូវបាន

ក្តោបក្តាប់ ដោយយួនសឹងតែទាំងស្រុង ដោយសារតែអ្នកដឹកនាំបច្ចុប្បន្ន ត្រូវសងគុណមិត្តបងយួន   តាមកិច្ចព្រមព្រៀងម៉ឺនឆ្នាំ  ឥតប្រកែកបាន ។ បុរីជនខ្មែរផលិត

ដំណាំបានចំនួនតិចតួច ត្រូវបានគេមើលឃើញថា​ជាជនជាតិខ្ជិលច្រអូស មិនឧស្សាហ៍ក្នុងការងារ ព្រោះដំណាំបរទេស   ជាពិសេសដំណាំយួន     ឆ្លងដែនចូលមក

កម្ពុជាមួយសេរី យ៉ាងសម្បូរហូរហៀ ក្នុងតម្លៃថោកជាងតម្លៃផលិតផលក្នុងស្រុក ដែលជាហេតុបណ្តាលឲ្យអ្នកស្រុកបោះបង់ចោលការលំបាកក្នុងការផលិត ហើយ

ក្តាប់យកឥរិយាបថ « ទិញយកមកហូបវិញ »ស្រួលជាង ព្រោះវាថោកជាងផង វាមិនពិបាកខាតពេលវេលាផក្នុងការផលិតផង ។ ណាមួយ បុរីជនក៏បានមើលឃើញថា

របបផ្តាច់ការបានអូសបន្លាយរឿងវិវាទតំបន់ព្រះវិហារជាមួយថៃអស់ជាច្រើនឆ្នាំ ដោយពុំមានដំណោះស្រាយជាវិជ្ជមានសំរាប់ខ្មែរ ប៉ុន្តែគ្រាន់តែជាលេសបង្វែងដាន

មតិខ្មែរ មិនឲ្យចាប់អារម្មណ៍លើការកំណត់បង្ខិតព្រុំដែនពីយួន នៅតំបន់ព្រុំដែនខាងកើតនៃប្រទេសកម្ពុជា ។ នេះជាការឈ្លានពានស្របច្បាប់ រំលោភយកដីកម្ពុជា

ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការឃប់ឃិតអនុញ្ញាតពីអាជ្ញាធរខ្មែរ ។ជាច្រើនសតវត្សមកហើយ ដែលយួនមានបំណងលេបទឹកដីខ្មែរមិនថាជំនាន់

ទ្រឿង មិញ យ៉ាង ឬជំនាន់ហូ ជី មិញ ឡើយ ទោះក្នុងជំនាន់ង្វៀង វ៉ាន់ ទ្រៀត ឬជំនាន់ប្រធានាធិបតីថ្មី យួនប្ចុប្បន្នក្តី  ក៏ពុំមានអ្វីផ្លាស់ប្តូរដែរ គ្រាន់តែយុទ្ធសាស្រ្ត និង

យុទ្ធវិធីខុសគ្នាប៉ុណ្ណោះ ។ យួនបានប្រើសង្គាមចេញមុខឈ្លានពានទឹកដីខ្មែរមិនបានសម្រេចដូចបំណង (ជំនាន់យៀក កុង ដោយមានការអនុគ្រោះពីស្តេចស៊ីហនុ )

រួចប្រើមធ្យោបាយបញ្ចុកបន្សីស្រីញីដល់ស្តេច និង នាម៉ឺនខ្មែរ ហើយក៏បានលេបទឹកដីខ្មែរមួយភាគខាងត្បូង គឺដីកម្ពុជាក្រោម ។ ដោយយល់ឃើញថា ខ្លួនពុំអាចលេប

យកទឹកដីខ្មែរទាំងមូលបាន ព្រោះបុរីជនខ្មែរមើលឃើញនូវទង្វើប្រកបដោយមហិច្ឆិតាអប្រិយ ប្រាថ្នាចង់បំបាត់ពូជសាសន៍ខ្មែរ ទើបយួនប្រើយុទ្ធសាស្ត្រថ្មី ដោយពង្វក់

បំពាក់មនោគមវិជ្ចាកុម្មុយនិស្តដល់ពួកខ្មែរក្រហម ដើម្បីសម្លាប់ខ្មែរឲ្យផុតពូជ   គឺមានខ្មែរក្រហមប៉ុល ពត និង​ខ្មែរក្រហមហ៊ុន សែន កញ្ជះយួននេះឯង ជាមេក្លោង ។

យួនបញ្ជាឲ្យអាយ៉ងទាំងនេះត្រួតត្រាខ្មែរ ធ្វើបាបនិងសម្លាប់ខ្មែរគ្រប់និន្នាការ រហូតមកសព្វថ្ងៃនេះ ។ ក្នុងពេលដែលពួកអាយ៉ងបច្ចុប្បន្នបង្វែសតិអារម្មណ៍ខ្មែរ ឲ្យផ្តោត

ទៅលើរឿងវិវាទព្រះវិហារ យួនឆ្លៀតបោះបង្គោលព្រុំដែនយកចំណេញជាច្រើនរយគីឡូម៉ែត្រ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែម ដែលបានធ្វើឲ្យសន្ធិសញ្ញាឆ្នាំ១៩៧៩

១៩៨២ ១៩៨៣ និង ១៩៨៥ ក្លាយជាស្របច្បាប់ គឺយួនបានខ្ចីដៃពួកអាយ៉ងឲ្យទាត់ចោលកិច្ចព្រមព្រៀងនាក្រុងប៉ារិស ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេស

ហត្ថលេខីទាំងអស់ ជាពិសេសប្រទេសជិតខាងខ្មែរ មានជាអាទិ៍យួន និង ថៃ ឲ្យគោរពបូរណភាពទឹកដីខ្មែរ ។ ប៉ុន្តែ យួនបានរំលោភលើកិច្ចព្រមព្រៀងនេះ ហើយកំពុង

តែឈ្លានពានយ៉ាងចេញមុខលើកម្ពុជា គឺកំពុងតែដាក់អាណានិគមន៍លើខ្មែរ តាមរយៈសហព័ន្ធឥណ្ឌូចិន ក្រោមអំណាចយួន ។ បុរីជនខ្មែរ ទាំងក្នុងទាំងក្រៅប្រទេស

មិនអាចទទួលនូវសំណល់ទង្វើរបស់យួននេះ ( fait accompli )បានទេ !

២) ទិដ្ឋភាពសង្គម ៖ Etat de la Nation

ក្នុងខណៈដែលសកលលោកនាំគ្នាប្រកាន់ និង ស្ទួយស្មារតីសាកលូបនិយកម្ម( globalisation ) ដើម្បីបញ្ចូលមនុស្សជាតិគ្រប់ពណ៌សម្បុរទៅក្នុងសហគមន៍សេដ្ឋកិច្ច

សាកល សង្គមសាកល កាត់បន្ថយការប្រកាន់ពូជសាសន៍   ប៉ុន្តែដែលតាមការពិត ជាការប្រមូលពួកប្រទេសទន់ខ្សោយ     កុំឲ្យចិញ្ចឹមគំនិតជាតិនិយមប្រឆាំងនឹងពួក

ប្រទេសជឿនលឿននោះ    ប្រទេសយួនក៏បានសន្តំពិភពលោកឲ្យលង់លក់ក្នុងផ្នត់គំនិតនេះ     ហើយភ្លេចអំពើឈ្លានពានព្រៃផ្សៃរបស់ខ្លួនលើប្រទេសកម្ពុជា        និង

ប្រទេសលាវ ដោយបញ្ចូលប្រទេសទាំងពីរនេះ ទៅក្នុងសហព័ន្ធឥណ្ឌូចិន ក្រោមឥទ្ធពលរបស់ខ្លួន ។   កម្ពុជា  ក្រោមការដឹកនាំនៃរបបផ្តាច់ការហ៊ុន សែន កំពុងតែភ្លឺត

ភ្លើននឹងនយោបាយឈ្នះ-ឈ្នះរបស់ខ្លួនលើបុរីជនខ្មែរ    ប៉ុន្តែចាញ់-ចាញ់ចំពោះយួនចៅហ្វាយ    បណ្តោយឲ្យនិគមជនយួនហូរចូលស្រុក    គ្មានការទប់ស្កាត់        និង

ធ្វើសម្បទានដីរយៈពេល៩៩ ឬ ៧៥ឆ្នាំឲ្យយួន គឺឲ្យយួនបង្កើតកូនចៅក្នុងទឹកដីខ្មែរមួយសេរី ហើយក្លាយជាជនជាតិខ្មែរដោយស្វ័យប្រវត្តិ ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់

ធ្ងន់ធ្ងរដល់អភិបាលកិច្ចរបស់ខ្មែរទៅអនាគត ។

ផ្នែកសេដ្ឋកិច្ច ៖

កម្ពុជាពុំមានសេដ្ឋកិច្ចដែលមានដំណើរការប្រក្រតី ជាប្រទេសឯករាជ្យមួយនោះឡើយ ព្រោះទំនិញសព្វសារពើ  លើកលែងតែសំលៀកបំពាក់ចេញត្រូវដឹកនាំចូល

ទាំងស្រុង ពីប្រទេសជិតខាង និងប្រទេសដទៃ ផលិតស្រូវអង្ករសឹងតែមិនគ្រប់តម្រូវការក្នុងស្រុកផង ។ អស្ថិរភាពសង្គមមិនទាក់ទាញទេសចរណ៍ឲ្យមានកំណើនគួរ

ឲ្យសង្ឃឹមកក់ក្តៅឡើយ ។ បញ្ហារិបអូសយកដីធ្លី ឬ ផ្លន់ដី ជារឿងកើតមានជាអចិន្រ្តៃ   ជារៀងរាល់ថ្ងៃ ឯមធ្យោបាយដើម្បីដោះស្រាយ   គឺ ការបង្ក្រាបអ្នកទាមទារតវា

ដោយអាវុធ ។ វិស័យនានា សំខាន់ៗ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ឈ្មួញយួន និង បរទេស ។

ផ្នែកសង្គមកិច្ច ៖

ច្បាប់ការងារ និង ច្បាប់សហគ្រាស គ្មានស្តង់ដារអន្តរជាតិទេ ។ កំរិតសិក្សារបស់សិស្ស និស្សិត ស្ថិតនៅក្រោមខ្នាតអន្តរជាតិ ។  ការជួញដូរសញ្ញប័ត្រក្លាយជារឿងធម្មតា ។

ទាំងបុរីជនសាមញ្ញ ទាំងមន្ត្រីរាជការ វក់ក្នុងល្បែងកាស៊ីណូ បង្ករជាវិបត្តិគ្រួសារជាប្រចាំ ។ សច្ចធម៌ សិលធម៌ រលាយបាត់បង់ សល់តែអំពើអានាចារ្យ អបាយមុខគ្រប់

ប្រភេទ ការជួញដូរស្ត្រី និង កុមារ ដូចសត្វធាតុ ការរំលោភភេទ រីកដុះដាលយ៉ាងអានាធិបតេយ្យ ពេស្យាចារ្យបង្ករបង្កើតជន្ងឺអេដ៍ពាសពេញស្រុក ។ ការរំលោភសិទ្ធិរំ

លោភដីកេរ ធ្វើឲ្យបុរីជនគ្មានសុវត្តិភាព   សុខសាន្តក្នុងការរស់នៅ ។  ការធ្វើសម្បទានដី   ការ​រិបអូសយកដីបុរីជន ដេញបុរីជនចេញពីទីរស់នៅ បំរើតែប្រយោជន៍ពួក

ឈ្មួញ រហូតមានការបាញ់បោះអ្នកការពារផលប្រយោជន៍ជាតិខ្មែរ ធ្វើឲ្យបុរីជនកើតទុក្ខវេទនាអត់បាយអត់ទឹក បាត់លំនឹងសតិ ប៉ុន្តែក្តៅក្រហាយគ្មានឈប់ ។

ផ្នែកនយោបាយ ៖

របបគ្របគ្រងរដ្ឋជារបបផ្តាច់ការ ស្ថាប័ននានារបស់រដ្ឋឋិតនៅក្រោមបញ្ជារបស់បុគ្គលហ៊ុន សែន រួមទាំងរដ្ឋសភាជាតិ នីតិប្រតិបត្តិ និង តុលាការ ពុំមានការស្ទោះស្ទង់

ត្រួតពិនិត្យ រវាងអង្គការទាំងបីនេះ ដោយតុល្យភាពឡើយ ( No check and balance implementation ) ។ សេ្តចផែនដីមិនទទួលខុសត្រូវ ឬ មិនហ៊ានទទួលខុសត្រូវ

អនុវត្តសិទ្ធិរបស់ព្រះអង្គតាមច្បាប់រដ្ឋធម្មនុញ្ញទេ  ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាទាំងឡាយ  ដែលនាយករដ្ឋមន្ត្រីតម្រូវ  និង  សម្រេចហើយ ។  នយោបាយក្នុង

ស្រុក គឺការផ្តល់យសស័ក្តិដល់ពួកមន្ត្រីក្រោមបង្គាប់ ទាំងទាហានទាំងស៊ីវិល  ដើម្បីពង្រឹងអំណាចបុគ្គល  ដើម្បីប្រគល់វិស័យធំៗ ដល់ក្រុមគ្រួសាររបស់បុគ្គលឲ្យកាន់

កាប់ ។ការបំបែកបំបាក់គណបក្សប្រឆាំង ការកេងបន្លំសន្លឹកឆ្នោត ការបំប៉នឈ្មួញនិងពួកមន្ត្រី តាមការធ្វើសម្បទានដី ដើម្បីឲ្យពួកនេះបំប៉នប្រាក់កាសត្រឡប់មកវិញ

…,,,.បានក្លាយជាសកម្មភាពធម្មតារបស់អ្នកដឹកនាំ  ។   ខ្មែរដែលរស់រានមានជីវិតមកដល់បច្ចុប្បន្ន   ដោយសារប្រាក់ជំនួយ និងប្រាក់កម្ចីពីបរទេស រាប់រយពាន់លាន

ដុលាស៍   ជាអម្រែកយ៉ាងធ្ងន់ក្រៃលែង ធ្លាក់មកលើស្មាបុរីជនខ្មែរទៅអនាគត  ។  នយោបាយការបរទេស   គឺជាការចំណុះសំរបខ្លួន ព្រមនៅក្រោមណាណាព្យាបាល

របស់យួនកុម្មុយនិស្ត តាមរយៈនយោបាយចតុកោណ្ឌ និង ការបង្កើតច្បាប់កំរិតសេរីភាព សកម្មភាព និង លទ្ធភាពរបស់អង្គការស៊ីវិលក្រៅរដ្ឋាភិបាល  គាំទ្ររដ្ឋចិនតែមួយ

ជាទំនោឈានទៅរក្សាលិទ្ធិកុម្មុយនិស្តនៅកម្ពុជា ។ វិវាទជាមួយថៃគ្មានថ្ងៃបញ្ចប់ យួនបង្ខិតព្រុំដែនខាងកើតប្រទេសកម្ពុជាស្រេចតែចិត្ត ។

៣) គំហើញ ៖

ដោយបានឃើញថា   រដ្ឋាភិបាលបច្ចុប្បន្នរបស់ហ៊ុន សែន   គ្មានចេតនាអនុវត្តគោលការណ៍  និង  ស្មារតីនៃកិច្ចព្រមព្រៀងប៉ារិស​ថ្ងៃ២៣តុលា ១៩៩១ តាំងពីក្រាយការ

បោះឆ្នោតជាសាកលក្នុងឆ្នាំ១៩៩៣រហូតមក ដែលតម្រូវឲ្យរដ្ឋាភិបាលខ្មែរ គោរព និង លើកតំកើងសិទ្ធិសេរីភាពរបស់បុរីជនខ្មែរ ព្រមទាំងតម្រូវឲ្យប្រទេសជិតខាងខ្មែរ

មានយួន និង ថៃ ឲ្យគោរពអធិបតេយ្យភាព បូរណភាពដែនដី និង ឯកភាពខ្មែរ…..ប៉ុន្តែបែរជារដ្ឋាភិបាលនេះ រំលោភសិទ្ធិ រំលោភច្បាប់តាមអំពើចិត្តទៅវិញ ប្រាសចាក

ឆ្ងាយពីគោលការណ៍ប្រជាធីបតេយ្យ ដោយប្រើអំណាចផ្តាច់ការ សង្កត់សង្កិនបុរីជនឯង ផ្លន់មកដីកេរ បង្ករក្តីវេទនាធ្វើឲ្យស្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃ ហើយផ្តល់សិទ្ធ

រស់នៅ សិទ្ធិរកស៊ីដល់និគមជនយួន លើសពីបុរីជនដើមក្នុងស្រុក​ =

ដោយបានឃើញថា អំណាចរបស់ហ៊ុន សែន មិនបានការពាររកយុត្តិធម៌ជូនបុរីជនខ្មែរក្រីក្រទុគ៌ត ប៉ុន្តែការពារតែពួកឈ្មួញទុច្ចរិត ការពារតែក្រុមគ្រួសារ និង បក្ខពួក

របស់ខ្លួន ហើយថែមទាំងកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យគ្មានឈប់ឈរ =

ដោយបានឃើញថា វត្តមាននៃអំណាចនេះក្នុងទឹកដីកម្ពុជា ជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ដល់សេដ្ឋកិច្ចជាតិ ដល់បូរណភាពទឹកដីខ្មែរ ដល់កិត្តិយស ដល់

កេរ្តិ៍ឈ្មោះជាតិខ្មែរទាំងមូល =

ដូច្នេះ ៖បើ

ទុកហ៊ុន សែន ក្នុងអំណាច គឺ ទុករបបម៉ាហ្វ្យា ឬ រក្សាទុកអំពើលួចផ្លន់ កេងប្រវ័ញ្ជទ្រព្យសម្បត្តិជាតិ គ្មានស្រាក =

ទុកហ៊ុន សែន ក្នុងអំណាច គឺ ទុកប្រព័ន្ធពុករលួយ ទុកប្រព័ន្ធតុលាការអយុត្តិធម៌ ឲ្យជិះជាន់បុរីជនតទៅទៀត =

ទុកហ៊ុន សែន ក្នុងអំណាច គឺ ទុកបណ្តាញយួនពាសពេញស្រុក ឲ្យមានលទ្ធភាពបង្កើតរដ្ឋក្នុងរដ្ឋ =

ទុកហ៊ុន សែន ក្នុងអំណាច គឺ រក្សាភាពអានាធិបតេយ្យលើគ្រប់វិស័យជាតិ =

ទុកហ៊ុន សែន ក្នុងអំណាច គឺ ទុកឲ្យយួនមានលទ្ធភាពធ្វើអាណានិគមន៍លើខ្មែរ បានសម្រេច ក្នុងរយៈពេលយ៉ាងខ្លី =

ទុកហ៊ុន សែន ក្នុងអំណាច គឺ ទុកការអភិវឌ្ឍន៍ព្រៃផ្សៃ ពង្រីកគម្លាតសង្គម ឲ្យកាន់តែរីកធំឡើង គ្មានដំណោះស្រាយ =

ម្យ៉ាងទៀត ៖

ដោយបានឃើញថា របបប្រល័យពូជសាសន៍របស់បនប៉ុល ពត បានរលំរលាយទៅហើយ ហើយរបបប្រល័យពូជសាសន៍ថ្មីរបស់បនហ៊ន សែន ចូលមកបន្តវេន ( ភស្តុតាងនៃរបបប្រល័យ

ពូជសាសន៍ថ្មី គឺ ការដ្ឋាន « ក៥  » និង ស្ពានកោះពេជ មានជាក់ស្តែងស្រាប់ ) តាមរូបភាពជារបបផ្តាច់ការរណបយួន =

ដោយបានឃើញថា ព្រឹត្តិការណ៍រលំរលាយជាបន្តបន្ទាប់គ្នា នៃរបបផ្តាច់ការទាំងឡាយ នៅប្រទេសទុយនីស៊ី ប្រទេសអេស្ហិប ប្រទេសលីប៊ី ប្រទេសស៊ីរី ប្រទេសយេមែន … មិនបានធ្វើឲ្យ

របបផ្តាច់ការហ៊ុន​សែន ភ្ញាក់រលឹកសោះ ផ្ទុយទៅវិញបែរជាយកព្រឹត្តិការណ៍នេះមកគំរាមកំហែង បំបាក់ស្មារតីតស៊ូ រើបំរះរបស់បុរីជនខ្មែរ =

ដោយបានឃើញថា ការប្រឈមមុខរបស់បុរីជនខ្មែរ ទៅនឹងអំពើយង់ឃ្នង អកុសល អយុត្តិធម៌ អំពើឈ្លានពានរំលោភយកទឹកដីខ្មែរ សុទ្ធតែមិនមែនជារឿងចៃដន្យ ឬ រឿងស្រមើស្រម័យ

ទេ ប៉ុន្តែជារឿងហេតុដែលកើតឡើងប្រត្យក្រពិតៗ =

មួយវិញទៀត ៖

ប្រទេសកម្ពុជាបានឆ្លងកាត់ព្រះរាជាណាច័ក្រទី១ របបសាធារណរដ្ឋ លុន នល់  របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម របបកុម្មុយនិស្ត​កម្ពុជាប្រជាមានិត្យយួនបន្តុប

មកដល់ព្រះរាជាណាច័ក្រទី២ ដែលកំពុងតែយករស់ ក្រោមរបបផ្តាច់ការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នាបច្ចុប្បន្ននេះ ហើយ ថ្វីត្បិតតែរបបនេះមានលក្ខណៈស្រប

ច្បាប់ ដោយសារការបោះឆ្នោតបន្លំជាច្រើនអាណ្ណត្តិក្តី បុរីជនខ្មែរទាំងក្នុងទាំងក្រៅប្រទេស មិនដែលឃើញរបបនេះគោរពឆន្ទៈខ្លួនម្តងណាឡើយ ។ ផ្ទុយទៅវិញ

របបនេះកាន់តែបង្ហាញនូវការរំលោភសិទ្ធិរិតតែខ្លាំងឡើងៗជាលំដាប់រីឯគំនាបខាងផ្លូវកាយ និង ផ្លូវចិត្ត រិតតែមានសន្ទុះខ្លាំងក្លាជាលំដាប់ដែរ ។ បុរីជនខ្មែរ ក៏ដូចជា

បុរីជននៃប្រទេសនានាដែរ តែងតែចង់រស់នៅដោយសុខសាន្ត មានសេរីភាពបរិបូណ៍ គ្មានការរំខានពីរដ្ឋអំណាច ប៉ុន្តែរដ្ឋអំណាចរបស់  ហ៊ុន សែន មិនបានផ្តល់

សេចក្តីសុខឲ្យបុរីជនសោះ    ចាប់តាំងពីថ្ងៃទី៧មករាឆ្នាំ១៩៧៩  រហូតមកទល់ថ្ងៃនេះ ។  អំពើហឹង្សាបង្ហូរឈាមខ្មែរគ្នាឯងបានត្រូវរបបហ៊ុន សែន យកមកធ្វើជា

រូបមន្តសំរាប់ដោះស្រាយបញ្ហាផ្ទៃក្នុង សំរាប់បង្ក្រាបអង្គការ ឬ មនុស្សខ្មែរណា ដែលមិនព្រមសំរបខ្លួន  ទៅនឹងដំណើរអនុវត្តកិច្ចការ ឬ គោលការណ៍ផ្ទាល់របស់

របបនេះ ។ បច្ចុប្បន្ននេះបុរីជនមានការនឿយណាយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ដែលកន្លងមកក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ ជាពិសេស

ការបង្ហូរឈាមរវាងជាតិសាសន៍ឯង ដែលជាសោកនាដក្មដ៏ចុកចាប់បំផុត ធ្វើឲ្យសាច់សារលោហិតរបស់ខ្លួនបាត់បង់ជីវិតរងទុក្ខវេទនាជាអចិន្ត្រៃ ដោយសារតែអំ

ពើហឹង្សារបស់អ្នកដឹកនាំ ដើម្បីសម្រេចមហិច្ឆិតារបស់ពួកគេ   ។   ក្នុងពិភពអត្តទត្ថនិយមនាសម័យកាលនេះ  សេចក្តីស្រេកឃ្លានប្រាក់កាស  កិត្តិយស និង អំណាច

តែងតែដិតជាប់ក្នុងសន្តានចិត្តរបស់មនុស្សភាគច្រើន  ហើយមនុស្សមិននឹកគិតថាកត្តាទាំង៣នេះ ជាប្រភពនៃសង្គាមរវាងមនុស្សផងគ្នា​ ទេ ។  កាលបើមនុស្ស

មួយក្រុមសម្បូណ៍ទៅដោយប្រាក់កាស   ហើយប្រកបទៅដោយកម្លាំង ការពារហួសបរិមាណ មនុស្សក្រុមនោះតែងតែប្រើកម្លាំងនេះទៅជិះជាន់ ឬ ទៅបង្ក្រាប

មនុស្សណាដែលមិនព្រមស្របនឹងទង្វើរបស់ពួកខ្លួន ឬ ប្រឆាំងនឹងពួកខ្លួន តាមសភាព៤យ៉ាងដូចជា ៖

១)ការបំពាក់ទាសភាពលើអ្នកទន់ខ្សោយ

២)ការធ្វើអាណានិគមន៍

៣)ការអនុវត្តន៍មូលធននិយមបែបព្រៃផ្សៃ

៤)ការអនុវត្តន៍លិទ្ធិកុម្មុយនិស្តលើបុរីជនក្នុងប្រទេសឯង ។

សព្វថ្ងៃនេះ ការដឹកនាំរបស់របបផ្តាច់ការ ហ៊ុន សែន កំពុងតែជោគជាំទៅដោយសភាវៈពោលគឺសភាពទាំង៤ខាងលើនេះ គ្មានខ្វះមួយណាឡើយ  ។  សភាពទាំងនេះ ក៏ជាប្រភព

នៃអំពើពុករលួយរាលដាលទូទៅគ្រប់វិស័យ គ្រប់ឋានានុក្រម គ្រប់មជ្ឈដ្ឋានក្នុងរដ្ឋបាល បំប៉នមនុស្សភាគតិចមួយចំនួន ឲ្យរស់ក្នុងជីវភាពស្តុកស្តម្ភ សម្បូរហូរហៀ

ឯចំណែកមនុស្សភាគច្រើនទុកឲ្យរស់ក្នុងជីវភាពដុនដាប តោកយាក ទូគ៌តអត់ឃ្លាន គួរឲ្យអាម៉ាស់ ។

កិច្ចព្រមព្រៀងប៉ារិសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ បានកំរិតគោលការណ៍មនុស្សធម៌ច្បាស់លាស់ណាស់ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្ត គឺមានជាអាទិ៍ ការគោរពសិទ្ធិ

មនុស្ស ការបែងចែកអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ឲ្យមានតុល្យភាពត្រឹមត្រូវ ព្រមទាំងការទទួលខុសត្រូវធ្វើអភិបាលកិច្ចឲ្យបានល្អ ដើម្បីឲ្យមានការ

ចូលរួមសហការពីប្រជាពលរដ្ឋផង​ ។ គឺជាគោលការណ៍ដ៏មានសារៈសំខាន់ ដើម្បីឲ្យរដ្ឋខ្មែរអាចក្លាយទៅជារដ្ឋប្រជាធិបតេយ្យ   ជានីតិរដ្ឋពិតប្រាកដបាន ប៉ុន្តែរដ្ឋាភិ

បាលហ៊ុន សែន បានបំពានលើគោលការណ៍ទាំងនេះ តាំងពីថ្ងៃឡើងកាន់កាប់អំណាចរហូតមកទល់បច្ចុប្បន្ននេះ   ដូច្នេះហើយបានជារដ្ឋខ្មែរស្ថិតក្នុងការគ្របគ្រង

ជារបបកុម្មុយនិស្តជាប់៥អាណ្ណត្តិ  ឈានដល់ដំណាក់ផ្តាច់ការ  បង្ក្រាបបុរីជនយ៉ាងសាហាវឃោឃៅ   បន្ទាប់ពីបានអនុវត្តសភាពមូលធននិយមបែបព្រៃផ្សៃមក   ។

ម្យ៉ាងទៀត       ការបណ្តែតបណ្តោយឲ្យបរទេសយួនធ្វើអាណានិគមន៍លើខ្មែរយ៉ាងចេញមុខ        នាំឲ្យកម្ពុជាមានគ្រោះថ្នាក់ក្លាយទៅជាខេត្តមួយរបស់យួនដូចជា

កម្ពុជាក្រោមនោះ កំពុងតែបើកភ្នែកខ្មែរគ្រប់និន្នាការ ទាំងគ្រហស្ថ ទាំងបុព្វជិត ឲ្យភ្ញាក់រលឹកដឹងខ្លួន ស្វាងពីនិន្រ្ទាហើយ ។

៤) សម្រេច ៖

បុរីជនខ្មែរដែលមានទម្លាប់រក្សាឥរិយាបឋថ្លៃថ្នូរ រម្យទម្យ សមជាខ្មែរមានពូជ រក្សាកិត្តយសជាតិ រក្សាព្រលឹងបុព្វបុរសរបស់ខ្លួន ទាំងក្នុងទាំងក្រៅប្រទេសមានមោទ

នភាពបង្ហាញមតិសាកលលោក      ថាខ្លួនផ្តេជ្ញាងើបឡើងទាមទារយកសិទ្ធិសេរីភាព       ដែលបាត់បង់មកវិញ ដោយសាមគ្គីគ្នារើបំរះរំដោះខ្លួនចេញពីរបបផ្តាច់ការ

ហ៊ុន សែន និង រំដោះទឹកដីរបស់ខ្លួន ឲ្យចេញពីកណ្តាប់អាណានិគមន៍ជាក់ស្តែងរបស់យួនកុម្មុយនិស្ត តាមរយៈការធ្វើបដិវត្តន៍អហឹង្សាជាប្រវត្តសាស្រ្តមួយឈ្មោះថា

« បដិវត្តន៍ផ្កាឈូកខ្មែរ » ដែលមានគោលដៅ៣យ៉ាង ជារួមមាន៖

១) រំដោះមាតុប្រទេសចេញពីកណ្តាប់អាណានិគមន៍យួន

២) រំដោះខ្លួនចេញពីនឹមទាសភាព គឺរំដោះកម្ពុជាចេញពីរបបផ្តាច់ការកុម្មុយនិស្ត ហ៊ុន សែន

៣) ស្ថាបនាប្រទេសកម្ពុជាឲ្យទៅជាប្រទេសនីតិរដ្ឋមួយ ប្រកបដោយប្រជាធិបតេយ្យពិតប្រាកដ ។

៥) អត្ថន័យ និង បាវចនានៃបដិវត្តន៍ផ្កាឈូក ៖

ផ្កាឈូកជានិមិត្តរូបនៃភាពស្មោះត្រង់ នៃសច្ចៈធម៌ នៃមេត្តាធម៌ នៃករុណា នៃសេចក្តីខន្តីប្រោសប្រណី នៃពុទ្ធិ និង បញ្ញា ។ ផ្កាឈូកដុះចេញពីភក់ ប្រៀបដូចជា

បុរីជនចេញពីស្រទាប់ក្រោមនៃសង្គម    មានផ្កាល្អស្រស់ប្រណិត សាយបុទុមពិដោប្រហើរឈ្ងុយឈ្ងុប       ខ្មែរយើងតែងតែបេះយកទៅបូជាថ្វាយព្រះសាម្មាសម្ពុទ្ធ

ជាព្រះបរមគ្រូហើយក៏ជារតនបល្ល័ង្គរបស់ព្រះពុទ្ធផងដែរ ។ បដិវត្តន៍ផ្កាឈូក ជាបដិវត្តន៍របស់បុរីជន (ប្រជាពលរដ្ឋ)ខ្មែរ ដោយបុរីជនខ្មែរ   ដើម្បីបុរីជនខ្មែរ  ។     គឺជា

បដិវត្តន៍របស់បុរីជនដែលយល់អំពីសិទ្ធិសេរីភាពរបស់ខ្លួន និង តំកើងសមភាពរវាងបុរីជនដូចគ្នា គឺស្មោះត្រង់ចំពោះប្រទេសកម្ពុជាមួយ ដែលប្រកបដោយសង្គម

សិលធម៌សច្ចៈធម៌ និង សមធម៌ ។

ផ្កាឈូកមានបីពណ៌ ៖ គឺពណ៌ផ្កាឈូក១  ពណ៌ស១  និងពណ៌ខៀវ១ ។ ពណ៌ផ្កាឈូកតំណាងឲ្យសេចក្តីផ្តេជ្ញាចិត្ត សេចក្តីក្លាហានប្តូរផ្តាច់ សេចក្តីប្រតិបត្តន៍ត្រឹម

ត្រង់តាមច្បាប់ក្បួន ។

ពណ៌សតំណាងឲ្យពន្លឺភ្លឺច្បាស់ត្រចះត្រចង់ គឺសេចក្តីបរិសុទ្ធ ។ ចំណែកពណ៌ខៀវ តំណាងឲ្យសេចក្តីថ្លៃថ្នូរ និង បញ្ញា ។

ដើម្បីសម្រេចគោលដៅដោយជោគជ័យ បដិវត្តន៍ផ្កាឈូកអនុលោមតាមបាវចនា៣ គឺ  » សេរីភាព កិត្តយស និង យុត្តធម៌ » ៖

១) សេរីភាព ៖ បុរីជនខ្មែរ   ជាមនុស្ស   មិនមែនជាសត្វពាហណៈ   សំរាប់បុគ្គលចរិតផ្តាច់ការ ធុន ហ៊ុន សែន   ធ្វើអ្វីៗបានស្រេចចិត្តនោះទេ   ក៏មិនមែនជាម៉ាស៊ីន

សំរាប់តែបំរើ    សំរាប់តែស្តាប់បញ្ជារបស់មនុស្សផ្តាច់ការដែរ    ។   ដូច្នេះបុរីជនខ្មែរ     ត្រូវតែហ៊ានបោះបង់ចោលចេញនូវសភាព      « ស្លាប់ដូចពស់ រស់ដូចកង្កែប  »

ហើយចាប់យកស្មារតីរឹងមាំ  ផ្តេជ្ញាធ្វើឲ្យឆន្ទៈចង់បានសេរីភាពរបស់ខ្លួន បានសម្រេចដោយជោគជ័យ   ។   យើងត្រូវតែធ្វើឲ្យកើតមានឡើងនៅកម្ពុជា  នូវសិទ្ធិខាង

និយាយស្តី  សិទ្ធិខាងដើរហើរ សិទ្ធិខាងប្រកបអាជីវកម្មគ្មានកំរិតសិទ្ធិខាងក្រេបយកចំណេះវិជ្ជាសព្វបែបយ៉ាង សិទ្ធិខាងធ្វើនយោបាយ សីទ្ធិសមភាពចំពោះមុខច្បាប់

សិទ្ធិរស់នៅឲ្យសមរម្យ … ។ល។

២) កិត្តិយស ៖ ខ្មែរជាជនជាតិមានចរិតស្លូតបូត រាក់ទាក់ទទួលភ្ញៀវ ស្វាគមន៍ដោយញញឹម ជាមនុស្សឧស្សាហ៍ មិនខ្ចិលច្រអូសដូចគេតែងថ្កោលឡើយ គំនិតក៏មាន

កំណើតក៏មាន មានទាំងរបៀបរៀបរយ   មានសណ្តាប់ធ្នាប់ មានទម្លាប់ល្អ មានទាំងសិលធម៌បវរប្រពៃ ប្រកាន់សច្ចៈ មិនលេបសំដីរបស់ខ្លួនងាយៗទេ មិនបោកប្រាស

កេងប្រវ័ញ្ជ យកប្រយោជន៍រួមជាធំ(លក្ខណៈពិសេសនេះអ្នកទន់ទាបច្រើនតែមាន រីឯអ្នកមានអំណាចច្រើនតែគិតពីប្រយោជន៍ផ្ទាល់ជាធំ )  ។  ល  ។   ខ្មែរការពារកេរ្តិ៍

ឈ្មោះរបស់ខ្លួន និងថែរថួនកេរពីដូនតា ហើយហ៊ានលះបង់ជីវិតដើម្បីស្រោចស្រង់មាតុប្រទេសរបស់ខ្លួន ក្នុងករណិយ ចាំបាច់ និងការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ផង ។

៣) យុត្តិធម៌៖ បុរីជនខ្មែរមិនត្រូវសម្ងំយករស់ក្នុងទាសភាព ក្រោមរបបផ្តាច់ការជិះជាន់ សង្កត់សង្កិន បង្ហិនជាតិ លក់ទឹក លក់ដី លក់ព្រៃព្រឹក្សាលតាវល្លិ៍ ជាដាច់ខាត

ប៉ុន្តែត្រូវតែកាត់ផ្តាច់ចំណងដ៏អប្រិយនេះចោលចេញ     ប្រដេញក្តាប់ប្រើសមភាពលើគ្រប់វិស័យ   ធ្វើឲ្យមានន័យ   ក្នុងការគោរពច្បាប់   ដោយក្តាប់សុច្ចរិតធម៌ លំអរ

តុល្យភាពនៃសិទ្ធិជនគ្រប់រូប គ្រប់ស្រទាប់សង្គម ប្រសូត្រក្រឹត្យក្រមសមតាមឆន្ទៈរួម ។ល។

បុរីជនខ្មែរបានចូលរួមបោះឆ្នោតជាច្រើនអាណ្ណត្តិ   ដោយសង្ឃឹមថាអ្នកដែលខ្លួនប្រគល់ភារៈឲ្យកាន់អំណាច     គោរពឆន្ទៈរបស់ខ្លួន    ប៉ុន្តែលទ្ធផលបានមក សុទ្ធតែ

ផ្ទុយពីឆន្ទៈរបស់ខ្លួនទាំងអស់      ដូច្នេះបុរីជនអស់ជំនឿលើការបោះឆ្នោត   ថាមានភាពត្រឹមត្រូវយុត្តិធម៌ទៀតហើយ       ហើយមានការខកចិត្តជាខ្លាំងចំពោះបំណង

ចង់ផ្លាស់ប្តូរអ្នកដឹកនាំ    មិនបានសម្រេចដូចចិត្ត   ។  ជំរើសជាចុងក្រោយ    គឺការធ្វើពហិការ    មិនទៅបោះឆ្នោតតែម្តង    ព្រោះការខំប្រឹងប្រែងចូលរួមបោះឆ្នោតឲ្យ

គណបក្សប្រឆាំងដោយគ្មានសង្ឃឹមថាឈ្នះនោះឯង  ដែលជាអំពើលើកអំណាចដាក់លើជើងពាន   ប្រគល់ឲ្យពួកកាន់អំណាចផ្តាច់ការត្រង់ៗពិតណាស់ ។   ការធ្វើ

ពហិការ     ប្រសិនបើមានគណបក្សប្រឆាំងចូលរួមផងនោះ   នឹងធ្វើឲ្យសហគមន៍អន្តរជាតិទាត់ចោល   ឬបដិសេធនូវលទ្ធផលនៃការបោះឆ្នោតមិនខាន ។    ការប្រ

ឈមមុខនឹងរបបផ្តាច់ការដោយអហឹង្សារបៀបនេះ   ជាការតស៊ូ ប្តូរផ្តាច់  រើបំរះយ៉ាងក្លាហាន ចេញពីរបបអន្តិរ្ថិយនេះ  លុះត្រាតែបានសម្រេចជាស្ថាពរ ។

៦) ការប្រឈមមុខដោយអហឹង្សា ៖

អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅថ្មីៗនេះ របបផ្តាច់ការមួយចំនួនដែលមានប្រភពក្នុងស្រុក និង ក្រៅស្រុក បានដួលរលំ នៅពេលដែលជួបប្រឈមមុខជាមួយនឹង

បុរីជនដែលមានស្មារតីរឹងប៉ឹង និង ការប្រមូលគ្នាជាក្រុម ។ របបផ្តាច់ការខ្លះទាំងនោះ ហាក់ដូចជាមានភាពមាំមួន គ្មាននរណា ឬអ្វីប៉ះពាល់បានឡើយ ប៉ុន្តែនៅទីបំផុត

ពុំមានលទ្ធភាពប្រឈមមុខតទល់នឹងបុរីជនដែលសហការគ្នា   រើបំរះ    បដិសេធមិនធ្វើតាមបញ្ជា   ទាំងខាងផ្នែកនយោបាយ  ទាំងខាងផ្នែកសេដ្ឋកិច្ច  ទាំងខាងផ្នែក

សង្គមកិច្ច  ។  នាបច្ចុប្បន្ននេះ នយោបាយរើបំរះ   ពីសំណាក់ពួកបុរីជនបានរាលដាលពីទ្វីពអារ៉ាប់ ដល់ទ្វីពអាស៊ីហើយ   ។   ថ្វីបើការតស៊ូទាំងនោះមិនបាននាំមកនូវ

ការបញ្ចប់របបផ្តាច់ការបានភ្លាមៗក្តី     ក៏ការតស៊ូទាំងនោះ     បានបង្ហាញឲ្យសហគមន៍អន្តរជាតិឃើញភាពសាហាវយង់ឃ្នងនៃរបបជិះជាន់    ហើយផ្តល់ឲ្យបុរីជន

ទាំងនោះ នូវបទពិសោធន៍ដ៏មានតម្លៃសំរាប់ការតស៊ូយូរអង្វែង ។   ថ្វីត្បិតតែការរលំដួលនៃរបបផ្តាច់ការ    មិនទាន់បំបាត់ភាពក្រីក្របានភ្លាមៗ បំបាត់ឧក្រឹត្តិកម្មកិច្ច

ការរដ្ឋបាលដែលពុំមានប្រសិទ្ធិភាព និង   ការបំផ្លាញធម្មជាតិ   ដែលជារឿយៗជាស្នាដៃនៃរបបឃោឃៅទាំងនោះក្តី   ការរលំដួលនៃរបបទាំងនោះបានធ្វើឲ្យអ្នករង

គ្រោះរួចពីការជិះជាន់ បានធូរស្បើយ ហើយបើកផ្លូវឲ្យមានការកសាងសង្គមឡើងវិញ  ជាមួយនឹងនយោបាយប្រជាធិបតេយ្យ សេរីភាពបុគ្គល និងយុត្តិធម៌សង្គម ។

មនុស្សជាច្រើនបានដាក់សេចក្តីសង្ឃឹមទៅលើអ្នកដទៃជជាងទៅលើខ្លួនឯងក្នុងការរើបំរះនេះ    ដោយគ្មានជំនឿថាខ្លួនឯង ឬ ក្រុមរបស់ខ្លួន   អាចរើបំរះបានឡើយ

ហើយច្រើនតែផ្អែកសេចក្តីសង្ឃឹមនេះទៅលើបរទេស  ដូចជាសហគមន៍អន្តរជាតិជាដើម   គឺគិតមិនឃើញថាពុំមានបរទេសណាគេយកចិត្តទុកដាក់នឹងបញ្ហារបស់

យើងទេ   ល្គឹកណាយើងមិនប្រឹងប្រែងធ្វើការរើបំរះដោយខ្លួនឯងទេនោះ ។   របបផ្តាច់ការ ហ៊ុន សែន រៀបចំឲ្យមានការបោះឆ្នោត ដើម្បីឲ្យមានរូបភាពជាលក្ខណៈ

ប្រជាធិបតេយ្យ   ហើយការបោះឆ្នោតទាំងនោះ គឺធ្វើដើម្បីឲ្យសាធារណជនយល់ព្រមទទួលបេក្ខជន    ដែលហ៊ុន សែន ជ្រើសរើសយ៉ាងប្រយ័ត្នប្រយែងទុកជាមុន

ដូច្នះទោះជាបុរីជនខំជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្តយ៉ាងណាក្តី ក៏ទីបំផុត លទ្ធផលបានទៅពួកផ្តាច់ការដដែល ។

ហេតុនេះ ក្នុងការប្រឈមនឹងរបបផ្តាច់ការ បុរីជនត្រូវមានទឹកចិត្តម៉ឺងម៉ាត់   ទុកចិត្តលើខ្លួនឯង    ត្រូវមានទេពកោសលខាងការតស៊ូ ។ បុរីជនត្រូវពង្រឹងឯករាជភាព

នៃស្ថាប័ននានារបស់ខ្លួន ដែលស្ថិតនៅក្រោមរបបផ្តាច់ការ    ជាពិសេសត្រូវបង្កើតឲ្យមានក្រុមប្រឆាំងឲ្យបានខ្លាំងក្លា ត្រូវមានផែនការយុត្តិសាស្ត្រចំបងសំរាប់រំដោះ

និងអនុវត្តនូវផែនការនេះយ៉ាងប៉ីនប្រសប់ផង ។ ការតស៊ូរំដោះគឺជាពេលដែលត្រូវពឹងពាក់លើខ្លួនឯង រីឯកម្លាំងដែលពឹងលើខ្លួនឯង ក៏ត្រូវមានយុទ្ធនាការឲ្យបានល្អ

សកម្មភាពដែលពោរពេញទៅដោយសេចក្តីក្លាហាន និង វិន័យមធ្យ័ត ស្គាល់ច្បាស់នូវសម្ថភាពរបស់ខ្លួន ក៏ដូចសម្ថភាពរបស់ពួកផ្តាច់ការដែរ ។ ទោះបីរបបផ្តាច់ការ

ហ៊ុន សែនខ្លាំងយ៉ាងណាក៏ដោយ ក៏របបនេះនៅតែមានចំណុចខ្សោយជានិច្ច ( មើលរឿងកែងជើងអាគិល Achille ក្នុងប្រទេសក្រ្ហេចបុរាណ )។ ចំណុចខ្សោយមាន

ជាអាទិ៍គឺ ៖

១) ការបន្ថយ ឬ ការផ្អាកសហប្រតិបត្តិការពីសំណាក់មនុស្ស ក្រុម និង ស្ថាប័ន ដែលពួកគេត្រូវការ ដើម្បីឲ្យប្រព័ន្ធនៃរបបទាំងមូលដំណើរការ

២) ផែនការចាស់ និង ផែនការថ្មីមិនស៊ីសង្វាក់គ្នា

៣) បុគ្គលឹក និង ធនធានដែលបានបែងចែកទៅតាមការងារបច្ចុប្បន្ន ពុំអាចផ្លាស់ប្តូរភ្លាមៗ ទៅតាមសេចក្តីត្រូវការថ្មីៗ

៤) មនោគមវិជ្ជាបក្ខចុះខ្សោយ ដោយសារអំពើពុករលួយ ដែលជានិមិត្តរូបមួយនៃការរង្គោះរង្គើនៃរបបនេះ

៥) ប្រសិទ្ធភាព និង សមត្ថភាពនៃផ្នែករដ្ឋបាលចុះខ្សោយ ឬ បទបញ្ជាត្រួតត្រាហួសហេតុ ធ្វើឲ្យផែនការ និង ការអនិវត្តន៍នានាពុំមានប្រសិទ្ធភាព

៦) ទំនាស់ផ្ទៃក្នុង ការប្រកួតប្រជែងអំណាចក្នុងជួរបក្ខ ធ្វើឲ្យគ្មានការស្តាប់បញ្ជា ធ្វើឲ្យមានការខូចខាត ឬ ស្ទះកិច្ចប្រតិបត្តិការនៃរបបនេះ

៧) បញ្ញវ័ន្ត និង និស្សិត បំរុងរំជើបរំជួល ព្រោះការគាបសង្កត់ ការបង្ក្រាប និង ការអត់មានការងារធ្វើ

៨) សាធារណជនលែងរវីរវល់ ធុញទ្រាន់នឹងអំនួត នឹងការលើកទំយើគ្រួសាររបស់បុគ្គល ហ៊ុន សែន ប្រទូស្តរាយនឹងការបិទភ្នែករបស់អាជ្ញាធរចំពោះនិគមជនយួន

៩) ទំនាស់រវាងវណ្ណៈ មាន-ក្រ កាន់តែមានកំរិតខ្លាំងឡើងៗ

១០)ឋានានុក្រមអំណាចនៃរបបផ្តាច់ការអស់ស្ថេរភាព ដោយការផ្លស់ប្តូរតំណែងជារឿយៗ

១១)ផែនការនយោបាយនានា និង ការធ្វើការអនុវត្តន៍ខុសទិសដៅ កើតឡើងជាញឹកញាប់

១២)បញ្ជារបស់អំណាចកំពូល (របស់ហ៊ុន សែន ផ្ទាល់) ត្រូវអ្នកក្រោមបង្គាប់ឈប់អនុវត្តតាម ឬអនុវត្តបញ្ច្រាសទៅវិញ ។

ម្យ៉ាងទៀត បុរីជនក៏តោងតែឈ្វេងយល់ឲ្យស្គាល់ច្បាស់អំពីចំណុចខ្លាំងរបស់របបនេះផងដែរ ។

ការវាយប្រហារទៅលើចំណុចខ្សោយទាំងនេះ បដិវត្តន៍ផ្កាឈូកមានយុទ្ធសាស្ត្រចំបង យុទ្ធសាស្ត្របន្ទាប់បន្សំ យុទ្ធសាស្ត្រពិសេសប្រឈមនឹងស្ថានការណ៍ពិសេស

ប្រចាំតំបន់និមួយៗ សំរាប់ព្រឹត្តិការណ៍ដែលអាចកើតមានជាយថាហេតុ ព្រមទាំងយុទ្ធវិធី សំរាប់អនុវត្តយុទ្ធនាការ ដែលមានចែងក្នុង « បទបញ្ជាផ្ទៃក្នុង  » របស់បដិវត្តន៍

ជាធរមានស្រាប់ ។

 

បដិវត្តន៍ផ្កាឈូក

 

 

 

 

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *