គោលដៅ

គោលដៅបដិវត្តន៍ផ្កាឈូក

បដិវត្តន៍ផ្កាឈូកមានកិត្តិយសបង្ហាញវិបសាយត៍របស់បដិវត្តន៍ជូនមើលជាពត៌មាននិងពិចារណា

អំពីគោលដៅ អំពីបាវចនា និងអំពីសកម្មភាពនានា ដែលចលនានេះកំពុងតែអនុវត្ត

ដើម្បីប្រើមធ្យោបាយអហឹង្សាផ្តួលរំលំរបបផ្តាច់ការរបស់ជនក្បត់ជាតិ ហ៊ុន សែន  ព្រមទាំងដេញយួនឈ្លានពាន  ឲ្យចាកចេញពីដែនដីកម្ពុជា

ជាបន្ទាន់ ក្នុងខណៈដែលសេចក្តីសង្ឃឹមលើទង្វើខាងលើនេះ កំពុងតែឃ្លាតឆ្ងាយពីអារម្មណ៍របស់ខ្មែរ មួយថ្ងៃបន្តិចៗសឹងតែរលត់រលាយទៅហើយនោះ។

បដិវត្តន៍ផ្កាឈូកខ្មែរប្រកាន់យកគោលដៅ៤យ៉ាង យ៉ាងខ្ជាប់ខ្ជួនគឺ ៖

១)ប្រមូលខ្មែរគ្រប់និន្នាការ គ្រប់មជ្ឈដ្ឋាន គ្រប់ស្រទាប់សង្គមមករួបរួមគ្នាក្នុងចលនា រំដោះជាតិ ចេញពីរបបអប្រីយ ផ្តាច់ការរបស់បុគ្គលក្បត់ប្រយោជន៍បុរិជនក្បត់

ប្រយោជន៍ជាតិខ្មែរ ។

២)រួបរួមគ្នាទាំងក្នុង ទាំងក្រៅប្រទេសដេញយួនឈ្លានពានចេញពីប្រទេសកម្ពុជានិងបញ្ជូននិគមជនយួនចាស់ថ្មីទៅស្រុកវិញជាកំហិត ។

៣)រៀបចំកម្ពុជាឲ្យទៅជា ប្រទេសនិតិរដ្ឋ ប្រកបទៅដោយលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ

៤)ប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់កុំឲ្យរបបផ្តាច់ការ និងរបបប្រល័យពូជសាសន៍តាមប្រភេទណាមួយត្រឡប់មកវិញ ។

បដិវត្តន៍ផ្កាឈូក

objectif